តោះ! មកស្វែងយល់ពីបច្ចេកទេសបណ្តុះ​ផ្សិតចំ​បើងរបស់កសិករគំរូក្នុងខេត្តស្វាយរៀង

ស្វាយរៀង ៖ ផ្សិតចំបើង ជាផ្សិតម្យ៉ាងដែលប្រជាជនខ្មែរនិយមទទួលទានមិនថាក្មេងចាស់ ប្រុសស្រី ដោយសារតែរសជាតិឆ្ងាញ់ និងមានភាពងាយស្រួលនៅក្នុងការបណ្ដុះ ខណៈដែលកសិករដែលជាអ្នកបណ្តុះភាគច្រើនមានការយល់ដឹងពីវិធីសាស្ត្រ ក៏ដូចជាបច្ចេកទេសដែលអាចទទួលបានទិន្នផលច្រើន និងលក់បានថ្លៃនៅលើទីផ្សារ។ ជាក់ស្ដែង ស្ត្រីម្នាក់ដែលជាកសិករមានជំនាញផ្នែកបណ្តុះផ្សិតចំបើងរស់នៅក្នុងខេត្តស្វាយរៀង កំពុងទទួលបានផលវិជ្ជមានពីអាជីពជាអ្នកបណ្តុះផ្សិត និងមានការកោតសរសើរពីសំណាក់អ្នករស់នៅក្នុងភូមិផងដែរ។

អ្នកស្រី ឡឹក សារឿន ជាសមាជិកបណ្តុំអាជីវកម្មផ្សិតចំបើង ដែលកំពុងទទួលបានភាពជោគជ័យលើការដាំផ្សិតចំបើង ជាមួយវិធីសាស្ត្រក្នុងការបណ្តុះ ស្ថិតនៅភូមិស្នាយគ្រៀង ឃុំធ្លក ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង បានស្ម័គ្រចូលមក​បង្ហាញពីរបៀបបណ្តុះផ្សិតចំបើងតាមបច្ចេកទេសថ្មីដែលទទួលបានកម្មវិធី ASPIRE និងអាចទទួលបានផលជាងការបណ្តុះតាមបែបប្រពៃណី។

ពាក់ព័ន្ធទៅនឹងបច្ចេកទេសនៃការបណ្តុះផ្សិតចំបើង ត្រូវបានស្ត្រីរូបនេះលើកឡើងថា សម្រាប់វត្ថុធាតុដើម កសិករអាចជ្រើសរើសទៅតាមតំបន់ដែលសម្បូរធនធាន និងងាយស្រួលរក ដូចជា ចំបើង កំប្លោក ដើមចេក សំបកសណ្ដែក កប្បាសជាដើម ប៉ុន្តែភាគច្រើនគេប្រើចំបើងធ្វើជាវត្ថុធាតុដើម ដោយត្រូវជ្រើសរើសចំបើងដែលស្ងួតល្អ ពុំមានដុះផ្សិតចង្រៃ មិនរលួយ ឬសើមខ្លាំងពេកនោះទេ។

បន្ទាប់ពីមានចំបើងហើយ គេត្រូវរៀបចំដុំល្បាយដែលត្រូវការកំបោរស និងទឹក ហើយត្រូវយកចំបើង កំបោរស និងជីអ៊ុយរេ ទៅត្រាំទឹកមួយយប់សិន ទើបស្រង់ចំបើងមករៀបចំដុំល្បាយ។ បន្ទាប់មក គេត្រូវពង្រាយចំបើង ផ្សើមទឹក ហើយមូជាដុំៗឱ្យហាប់ល្អ ដោយចំបើងមួយដុំទី ២-៣គីឡូក្រាម និងប្រវែង ៦០-៧០សង់ទីម៉ែត្រទៅតាមរោងដែលបានរៀបចំទុកជាមុន។

ដោយឡែកចំពោះទំហំរោង កសិករអាចធ្វើបានតាមទំហំ ទទឹង ៧ម៉ែត្រ បណ្ដោយ ៨ម៉ែត្រ និងរងទំហំទទឹង ៥ម៉ែត្រ ហើយបណ្ដោយ ៦ម៉ែត្រ ដោយបែងចែកជា ៥ រង ក្នុងមួយរោង និង ១រង មាន ៥ថ្នាក់ ដែលត្រូវការដុំល្បាយចំនួន១២០ដុំផងដែរ។ ក្រៅពីនេះអាហារបំប៉នសម្រាប់ល្បាយផ្សិតមានដូចជា សំបកសណ្ដែកបាយ កន្ទក់ កំបោរស និងជីអ៊ុយរេ ។

អ្នកស្រី ឡឹក សារឿន បានបញ្ជាក់ថា ៖

“យើងត្រូវរកសំបកសណ្ដែកដោយចាក់ទឹកឱ្យសើម និងបន្ថែមជីអ៊ុយរេដើម្បីឱ្យវាកាច់បានល្អ ទើបលាយច្របល់ចូលគ្នាឱ្យសព្វល្អ និងគ្របទុករយៈពេល៣យប់។ បន្ទាប់មកបើកមើល ជ្រោយល្បាយឱ្យសព្វល្អ មានសំណើមគ្រប់គ្រាន់ទើបផ្សិតយើងទទួលបានផលល្អ។ បន្ទាប់ពីគ្របទុករយៈពេល ៣យប់លើកទី២ហើយ យើងត្រូវជ្រោយលាយជាមួយនឹងម្សៅដំណើប ៥គីឡូក្រាម និងកន្ទក់៥០គីឡូក្រាមទៅក្នុងល្បាយដែលជាអាហាររបស់ផ្សិត។”

យកល្បាយទាំងនោះលាយច្របល់ចូលគ្នា ឆា និងទុកមួយយប់ ទើបយកទៅដាក់លើដុំចំបើងនៅលើរងជាការស្រេច។ ចំពោះកម្ដៅវិញ អ្នកស្រីបន្ថែមថា គេត្រូវដុតឱ្យក្នុងរោងមានសីតុណ្ហភាព ៧០អង្សារសេឡើងទៅរយៈពេល ៤ម៉ោង ទើបបន្ទាប់មករក្សាសីតុណ្ហភាពធម្មតា។

ចំពោះការថែទាំ គេត្រូវគិតពីសំណើម​ សីតុណ្ហភាពក្នុងរង ក្នុងបរិយាកាស និងក្នុងដុំល្បាយ ដោយសីតុណ្ហភាពក្នុងរងត្រូវរក្សាចន្លោះ ២៧-៣៦អង្សារសេ បើសំណើមខ្ពស់ពេកធ្វើឱ្យចំបើងឆាប់រលួយ។ បន្ទាប់ពីដាក់មេហើយរយៈពេល ១០ថ្ងៃ យើងអាចប្រមូលផលបានហើយ ដោយថ្ងៃប្រមូលផលទី១ ពុំអាចបានច្រើនប៉ុន្មានទេ លុះថ្ងៃទី៣ ទើបផ្សិតចាប់ផ្ដើមឡើងច្រើនដែលយើងអាចកាត់បានពី ៣០-៥០គីឡូក្រាមក្នុងមួយយប់និងកាត់បានជាបន្តបន្ទាប់រហូតដល់ថ្ងៃទី១៥ទើបអស់៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា