ទីប្រឹក្សាជាន់ខ្ពស់ World Bank ៖ ការគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់កម្ពុជាឈានដល់កម្រិតស្តង់ដារអន្តរជាតិ

ភ្នំពេញ ៖ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកវិនិយោគរបស់ធនាគារពិភពលោក (World Bank) បានលើកឡើងថា ការគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់កម្ពុជានាពេលបច្ចុប្បន្នបានឈានដល់កម្រិតស្តង់ដារអន្តរជាតិ ស្របពេលធនាគារជាតិនៃកម្ពុជាគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់នូវហានិភ័យនានា ដើម្បីធានាបានការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យគណៈប្រតិភូធនាគារពិភពលោក ទទួលបន្ទុកកម្មវិធីសហប្រតិបត្តិការជំនួយប្រឹក្សាផ្នែកគ្រប់គ្រងការវិនិយោគ ( RAMP Program) ដឹកនាំដោយលោក Heung Sik Choo ទីប្រឹក្សាជាន់ខ្ពស់ផ្នែកវិនិយោគរបស់ធនាគារពិភពលោកចូលជួបសម្តែងការគួរសម។

ក្នុងជំនួបនោះ គណៈប្រតិភូធនាគារពិភពលោកបានលើកឡើងថា ការគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជានាពេលបច្ចុប្បន្នបានឈានដល់កម្រិតស្តង់ដារអន្តរជាតិ ខណៈមន្រ្តីទទួលបន្ទុកសុទ្ធសឹងមានសមត្ថភាព និងគុណវុឌ្ឍន៍ជំនាញខ្ពស់។

គណៈប្រតិភូធនាគារពិភពលោកបានបន្តថា ប្រតិបត្តិការវិនិយោគត្រូវបានបំពាក់នូវប្រព័ន្ធគ្រប់គ្រងការវិនិយោគទំនើប និងមានសុវត្ថិភាពខ្ពស់សម្រាប់បម្រើឱ្យប្រតិបត្តិការជួញដូរ គ្រប់គ្រងហានិភ័យ ការទូទាត់ និងចុះកិច្ចបញ្ជិកា ដែលបានបង្ហាញថាធនាគារជាតិនៃកម្ពុជាមានបទពិសោធន៍ និងជំនាញផ្នែកវិនិយោគខ្ពស់នៅក្នុងចំណោមធនាគារកណ្តាលទាំង៧០ដែលជាសមាជិករបស់កម្មវិធី RAMP ។

ជាការឆ្លើយតប ឯកឧត្តម ជា ចាន់តូ បានថ្លែងថា ធនាគារជាតិនៃកម្ពុជាទទួលបានការជួយជ្រោមជ្រែង និងកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រុមការងារជំនាញធនាគារពិភពលោកក្នុងរយៈពេល១៥ ឆ្នាំកន្លងមកនេះ និងជឿជាក់ថា ធនាគារពិភពលោកនឹងបន្តសហការជួយជ្រោមជ្រែងធនាគារជាតិនៃកម្ពុជាបន្ថែមទៀត ដើម្បីឱ្យការគ្រប់គ្រងទុនបម្រុងអន្តរជាតិរបស់ធនាគារជាតិនៃកម្ពុជាកាន់តែមានការរីកចម្រើន និងជឿនលឿន។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សាផងដែរ អំពីបញ្ហាប្រឈមសម្រាប់ការវិនិយោគនៅក្នុងស្ថានភាពដែលទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្នប្រឈមនឹងភាពច្របូកច្របល់ និងយុទ្ធសាស្រ្តមួយចំនួនដើម្បីធានាបានការគ្រប់គ្រងការវិនិយោគទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព និងរក្សាបានភាពធន់នៃទុនបម្រុងអន្តរជាតិ។

ទន្ទឹមនេះ ទីផ្សារហិរញ្ញវត្ថុពិភពលោកទទួលរងសម្ពាធខ្លាំងពីការរឹតបន្តឹងនយោបាយរូបិយវត្ថុរបស់បណ្តាធនាគារកណ្ដាលនៃប្រទេសអភិវឌ្ឍន៍ ជាពិសេស ធនាគារកណ្តាលអាមេរិក ដែលបានធ្វើឱ្យប្រាក់ដុល្លារអាមេរិកឡើងថ្លៃ និងតម្លៃមូលបត្រធ្លាក់ចុះ។ កត្តាទាំងនោះ នាំឱ្យមានឥទ្ធិពលអវិជ្ជមានដល់ទុនបម្រុងអន្តរជាតិរបស់ប្រទេសជាច្រើន ព្រមទាំងប្រទេសកម្ពុជាផងដែរ ប៉ុន្តែហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់ អនុលោមតាមសេចក្ដីណែនាំ ការវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា ។

យោងតាមរបាយការណ៍បានធនាគារជាតិនៃកម្ពុជា ទុនបម្រុងអន្តរជាតិរបស់កម្ពុជាបានថយចុះ ១២,១ ដល់ ១៧,៨ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ (២០,៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១) ដែលស្មើនឹងប្រមាណ ៧ខែ នៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ (ខ្ពស់ជាងកម្រិតអប្បបរមាចំនួន ៣​ ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍)។

ទុនបម្រុងអន្តរជាតិរបស់កម្ពុជាត្រូវបានវិនិយោគស្របតាមស្ថានភាពហិរញ្ញវត្ថុអន្តរជាតិ។ ហានិភ័យនៃការវិនិយោគត្រូវបានគ្រប់គ្រង និងតាមដានយ៉ាងហ្មត់ចត់ អនុលោមតាមសេចក្ដីណែនាំ ការវិនិយោគរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីធានាបានការគ្រប់គ្រងទុនបម្រុងអន្តរជាតិប្រកបដោយសុវត្ថិភាព សន្ទនីយភាព និងទទួលបានចំណូលសមស្រប។ សមាសភាគនៃចំណែកទុនបម្រុងវិនិយោគ ត្រូវបានកែសម្រួលដើម្បីឆ្លើយតបនឹងកំណើននៃតម្រូវការសន្ទនីយភាព និងលទ្ធភាពខ្ពស់ក្នុងការ ចាប់យកឱកាសពីការប្រែប្រួលនៃអត្រាការប្រាក់នៅលើទីផ្សារ ដើម្បីរក្សាបានកម្រិតចំណូលវិនិយោគសមស្រប៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី