អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាន់តែជិត​រួចរាល់ ខណៈអ្នកវិនិយោគកាន់តែសម្លឹង​រក​ឱកាស

ភ្នំពេញ ៖ គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ​សៀមរាប-​អង្គរ រហូតមកដល់ពេលនេះសម្រេច​បានប្រមាណ​៩០ភាគរយហើយ ហើយ​អ្នកវិនិយោគលើវិស័យ​អចលនទ្រព្យ​ និង​សេវាកម្ម​ទេសចរណ៍​ក៏កំពុងតែសម្លឹង​មើលពីឱកាស​ក្នុងការ​បណ្ដាក់ទុន​វិនិយោគ​ផងដែរ។

ឯកឧត្តម​ តឹករ៉េត សំរេច រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈក​ម្ម​ការ​សា​ង​ស​ង់អា​កា​ស​​យានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានមានប្រសាសន៍ថា​ គិតត្រឹមដំណាច់ខែមីនានេះ គម្រោង​អា​កា​ស​យា​ន​ដ្ឋា​ន​​​​អ​ន្តរជាតិ សៀមរាប-អង្គរ សម្រេចបាន ៩០ភាគរយ​ហើយ​ ហើយ​បើតាមផែ​ន​កា​រ​ដែ​ល​​បា​ន​គ្រោង​ទុក គឺត្រៀម​ដាក់ឱ្យធ្វើដំណើរការសាកល្បងនៅខែឧសភាខាងមុខ ​សំ​ដៅស​ម្រេ​ច​ឱ្យ​បា​ន​ការ​ដា​ក់ដំ​ណើ​រ​កា​រ​​ជាផ្លូ​វ​​កា​រនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។ បន្ថែមពីនេះប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះ នឹង​មាន​អ​​គ្គី​សនី​ប្រើប្រាស់ព្រោងព្រាតចាប់ពីថ្ងៃនេះទៅ ដែលតភ្ជាប់ពីអនុស្ថានីយអាកាសយានដ្ឋានអន្តរជាតិ សៀម​រាប​អ​ង្គរ។

ឯកឧត្តម​​បន្តថា ៖

“សមិទ្ធផលដែលសម្រេចបាននាពេលនេះកើតឡើងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹ​ងប្រែ​ង​រ​ប​​ស់ក្រុ​​មហ៊ុនអនុវត្តគម្រោង ដោយមានការយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងពីគ្រប់ក្រសួង ស្ថាប័ន​ពា​ក់​ព័​ន្ធ​ ជាពិសេសការតម្រង់ទិស និងសម្របសម្រួលពីគណៈកម្មការដោយផ្ទាល់។ ទិសដៅបន្ត គឺ​ជា​ដំ​ណា​ក់​កា​ល​​​ចា​ប់​ផ្តើ​មអនុវត្តផែនការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូ​វស​ហ​កា​​​ររួ​មចំណែកធានាសម្រេចឱ្យបានតាមផែនការ។”

អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីដែលរាជរដ្ឋាភិបាលឯកភាពជាគោលការណ៍ដាក់ឈ្មោះថា អាកា​សយា​ន​​ដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន AIAI លើផ្ទៃដីប្រមាណ៧០០ ហិកតា ដោយគ្រោងចំណាយទុនវិនិយោគប្រមាណ ៨៨០ លានដុល្លារ ជាមួយរ​យៈពេ​ល​សា​ងស​ង់​៣​ឆ្នាំ​ក្រោ​ម​​លក្ខ​ខ​ណ្ឌវិនិយោគ BOT រយៈពេល៥៥ឆ្នាំ។

គ​ម្រោងព្រលានយន្តហោះនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយ​គ្រោ​ង​ប​ញ្ច​​ប់​នៅ​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០២៣ និងគ្រោងដាក់ឲ្យដំណើរការសាកល្បងនៅអំឡុងខែតុលា ឆ្នាំ២០២៣ បើពុំ​មាន​កា​​រ​ប្រែ​ប្រួល និងផលប៉ះពាល់អ្វីកើតឡើងជាយថាហេតុ។​

ទន្ទឹមនឹង​ គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិមួយនេះកាន់តែជិតរួចរាល់កាលពី​ពាក់ក​ណ្ដា​ល​ខែមី​​នា ឆ្នាំ២​០២៣ នេះដែរ វិនិយោគិនកម្ពុជា ចិន និងជប៉ុន ក៏បានទៅសិក្សា​ពីសក្ដានុពល​ និង​ឱកាស​វិនិយោគ​​នៅក្នុង​ខេត្ត​សៀមរាប ដោយគ្រោងនឹ​ងបណ្ដាក់ទុនវិនិយោគទៅតាម​ជំនាញរបស់ពួកគេផងដែរ ស្របពេល​ដែល​រដ្ឋាភិបាលក៏កំពុង​អនុញ្ញាតឱ្យក្រុមហ៊ុន​ឯកជន​សិក្សា​ផ្លូវល្បឿនលឿន​ភ្នំពេញសៀមរាប​ដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក