រថក្រោះប្រយុទ្ធទំនើបៗ និងមានតម្លៃកប់ពពកជាច្រើនគ្រឿងបានបង្ហាញវត្តមានក្នុងសមរភូមិអ៊ុយក្រែន

នៅទីបំផុត ក្រោយការរង់ចាំ និងខិតខំអំពាវនាវអស់រយៈពេលជាច្រើនខែមកហើយនោះ បណ្តាប្រទេសលោកខាងលិចដែលមានរួមទាំងអាមេរិក, អង់គ្លេស, អាល្លឺម៉ង់ និងប៉ូឡូញផងដែរ បានសម្រេចចិត្តក្នុងការផ្គត់ផ្គង់រថក្រោះប្រយុទ្ធជួរមុខទំនើបៗបន្តបន្ទាប់គ្នា និងមានតម្លៃថ្លៃកប់ពពកទៅឲ្យកងកម្លាំងយោធានៃប្រទេសអ៊ុយក្រែន ។

អង់គ្លេសជាប្រទេសដំបូងគេដែលប្រកាសផ្គត់ផ្គង់រថក្រោះប្រភេទ  Challenger 2 ចំនួន១៤គ្រឿង ហើយបន្ទាប់មកគឺអាមេរិកបានសន្យាផ្តល់រថក្រោះជួរមុខ M1 Abram ចំនួន៣១គ្រឿង, អាល្លឺម៉ង់សម្រេចផ្តល់រថក្រោះ Leopard  ចំនួន១៤គ្រឿង និងប៉ូឡូញក្រោយទទួលបានភ្លើងខៀវពីអាល្លឺម៉ងហើយនោះក៏បានសន្យាផ្តល់រថក្រោះប្រភេទ Leopard នេះចំនួន១៤គ្រឿងដូចគ្នាផងដែរ។ សង្គ្រាមនៅអ៊ុយក្រែនឈានចូលមកដល់ការប្រើប្រាស់សព្វាវុធកាន់តែទំនើបៗ ខណៈដែលមានលេចឮដំណឹងបន្ថែមទៀតថា បណ្តាប្រទេសលោកខាងលិចក៏កំពុងពិចារណាទៅលើការផ្គត់ផ្គង់គ្រឿងសព្វាវុធកាន់តែគ្រោះថ្នាក់ថែមទៀតសូម្បីតែយន្តហោះចម្បាំងទៅឲ្យអ៊ុយក្រែន។

តើរថក្រោះទាំងនោះមានបច្ចេកវិទ្យាទំនើបយ៉ាងណា និងតម្លៃថ្លៃកម្រិតណា?

Leopard ជារថក្រោះផលិតនៅអាល្លឺម៉ង់ មានទម្ងន់៥៥តោន អាចមានសមត្ថភាពទាំងការប្រយុទ្ធផង និងការពារផង ហើយអាចសម្របខ្លួនទៅនឹងគ្រប់ប្រភេទសមរភូមិបានយ៉ាងងាយស្រួល។ រថក្រោះប្រភេទនេះអាចមានតម្លៃប្រហែលជាង៥លានផោនក្នុងមួយគ្រឿង និងអាចផ្ទុកអ្នកបើកបរបាន៤នាក់ អាចធ្វើដំណើរបានទៅដល់ ៣៤២ម៉ាលជាមួយនឹងល្បឿន៤៥ម៉ាលក្នុងមួយម៉ោង ឬប្រមាណជា៦៨គីឡូម៉ែត្រក្នុងមួយម៉ោង។

អ្នកវិភាគជាច្រើនបានមើលឃើញថា Leopard មានភាពងាយស្រួលប្រតិបត្តិការជាងរថក្រោះជួរមុខរបស់អាមេរិក M1 Abram ដោយសារតែវាប្រើប្រាស់ថាមពលប្រេងម៉ាស៊ូតមិនដូចជារថក្រោះអាមេរិកប្រើប្រាស់សាំងនោះទេ។ M1 Abram រថក្រោះផលិតនៅអាមេរិកមានតម្លៃប្រមាណជាង ៥លានផោនដូចគ្នាទៅនឹង Leopard ដែរ ដែលក្រៅតែពីអាចបាញ់កាំភ្លើងធំរបស់ខ្លួនបានចំងាយ៤គីឡូម៉ែត្រហើយនោះ រថក្រោះប្រវែង ២៦ហ្វីតនេះ ក៏មានបំពាក់មកជាមួយនូវកាំភ្លើងយន្តចំនួន២ប្រភេទដែលក្នុងមានប្រភេទ 7.62 machine guns ចំនួន២ដើម និងកាំភ្លើងយន្តប្រភេទ 12.7mm ចំនួន១ដើមផ្សេងទៀតផងដែរ។ រថក្រោះអាមេរិកនេះមានទំងន់ដល់ទៅ៧១តោន ហើយផលិតឡើងដំបូងតាំងតែពីឆ្នាំ១៩៩០ អាចធ្វើដំណើរបានចំងាយបានទៅដល់២៦៥ម៉ាលជាមួយនឹងល្បឿនធ្វើដំណើរទៅដល់៤២ម៉ាលក្នុងមួយម៉ោង។

Challenger 2 ជាផលិតរបស់ប្រទេសអង់គ្លេសដែលរដ្ឋាភិបាលក្រុ​ងឡុងបានសន្យាផ្តល់ឲ្យអ៊ុយក្រែនចំនួន១៤គ្រឿងគឺជារថក្រោះដែលមានតម្លៃ៥លានផោនដូចគ្នាដែរហើយវាគឺជារថក្រោះដែលធ្លាប់មានប្រវត្តិបាញ់សត្រូវក្នុងចំងាយឆ្ងាយបំផុតកាលពីពេលដែលវាត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រាម Gulf War ដោយគ្រានោះស្ថិតនៅក្នុងចំងាយប្រមាណជា ៣ម៉ាល ឬត្រូវជា ៤,៨គីឡូម៉ែត្រ។ រថក្រោះទំងន់៧៥តោននេះអាចធ្វើដំណើរបានល្បឿនប្រមាណជា ៣៧ម៉ាលក្នុងមួយម៉ោង ឬត្រូវជា៥៩គីឡូម៉ែត្រក្នុងមួយម៉ោង អាចផ្ទុកអ្នកបើកបរចំនួន៤នាក់ និងធ្វើដំណើរបានទៅដល់ចំងាយ ៣៤០ម៉ាលផ្លូវរាប ស្មើនឹង ១៦០ម៉ាលក្នុងស្ថានភាពផ្លូវមិនល្អ។

ក្រៅពីនោះគេក៏នឹងអាចឃើញមានវត្តមានរបស់រថក្រោះដែលផលិតក្នុងប្រទេសបារាំង Leclerc ដែលមានតម្លៃ ១៤លានផោនក្នុងមួយគ្រឿងផង និងរថក្រោះទំនើបរបស់រុស្ស៊ី T-90 ផង ព្រមជាមួយនឹងរថក្រោះសល់ពីសម័យសហភាពសូវៀត T-72 ផងដែរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)