កំណាត់ផ្លូវ​ជាតិ​ជាង ​២០ ​ខ្សែ​ត្រូវ​បានជួសជុលថែទាំ​ដើម្បីសម្រួលដល់ការ​ធ្វើ​ដំ​ណើ​​រ​និងដឹកជញ្ជូនទំនិញរបស់ពលរដ្ឋ​

ភ្នំពេញ ៖​ គិតចាប់ពីថ្ងៃទី​២៦ ខែមេសា ដល់ថ្ងៃទី​១០ ខែឧសភា ២០២៣ កំណាត់ផ្លូវជាតិប្រមាណ ២០ ​ខ្សែ ​ត្រូវ​បា​នក្រុ​ម​កា​រងារបច្ចេកទេស ចុះធ្វើការជួសជុលថែទាំ ដើម្បីផ្តល់​ភា​ព​ងា​យ​ស្រួ​ល​ក្នុង​កា​​រ​ធ្វើ​ដំ​ណើរ​ដ​ល់​ប​ងប្អូនប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញឆ្លងកាត់។ នេះបើតាមសេចក្ដីប្រកាសព័ត៌​មានរបស់​ក្រសួង​សាធារណ​ការនិងដឹកជញ្ជូន​។​

បើតាមសេចក្ដីប្រកាសព័ត៌មានដដែលឱ្យដឹងថា ក្រុមការងារបច្ចេកទេស នៃមន្ទីរសាធារណការ និង​ដឹក​ជញ្ជូន ខេត្តរតនគិរី បន្ទាយមានជ័យ ត្បូងឃ្មុំ សៀមរាប កែប កំពង់ចាម បាត់ដំបង ព្រះវិហារ កំពង់ឆ្នាំង កំពង់​ស្ពឺ តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងសកម្ម ដោយ​បាន​ចុះជួ​​ស​ជុលថែទាំលុបសំបុកមាន់ អ៊ុតកៅស៊ូ និងអ៊ុតចិញ្ចើមផ្លូវ គូសគំនូសចែកទ្រូងផ្លូវ គំនូសចរាចរណ៍ ដាំនិ​ងលា​បថ្នាំបង្គោលសញ្ញាចរាចរណ៍ ស្តាប្រព័ន្ធលូ លើកំណាត់ផ្លូវជាតិមួយចំនួនរួមមាន៖ ផ្លូវលេខ៦ លេខ៧៦ លេខ៧៨-៥ លេខ៥ លេខ៥៦D លេខ៥៩ លេខ៧ លេខ៨ លេខ៧២ លេខ៦៤ លេខ៦៧ លេខ៦៨ លេខ​៣៣A លេខ៥៧B លេខ៥៧B១ លេខ៦២ លេខ៩៥ លេខ៥៣ លេខ២ លេខ៣ ដើម្បី​ជួយ​សម្រួ​លដ​ល់កា​រធ្វើ​ដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនទំនិញឆ្លងកាត់ និង​ចំណេ​ញ​ពេ​ល​វេ​លា​។​

ក្រសួងសាធារណការ​និងដឹកជញ្ជូនក៏បាន​បញ្ជាក់ផងដែរថា ​ទន្ទឹមនឹងផ្លូវថ្នល់ស្អាតល្អ សូមប​ង​ប្អូ​នប្រ​ជា​ពល​រដ្ឋ កុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្មដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ ​និ​ង​កុំ​ដឹក​ទំនិញលើសទម្ងន់ ដើម្បីរក្សាផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។

ក្រៅពីផ្លូវជាតិទាំង​ជាង ២០ ខ្សែ​នេះ ក៏មានកំណាត់ផ្លូវជាតិជាច្រើន​ខ្សែទៀត​បានជួសជុលនិងថែទាំ ហើយ​ក៏​មាន​គម្រោងផ្លូវ​ជាច្រើន​ក៏គ្រោងនឹង​ស្ថាបនា​ជួស​ជុលលើកកម្រិតគុណភាព​ដើម្បី​សម្រួល​ដល់ការ​ធ្វើដំណើរ​និងការ​ដឹកជញ្ជូនទំនិញ របស់ប្រជាពលរដ្ឋ​ផងដែរ។

ឯកឧត្តម​ស៊ុន ចាន់​ថុល រដ្ឋមន្ត្រីក្រសួ​ងសាធារណការ​និងដឹកជញ្ជូន ក៏បានលើកឡើងផងដែរថា​ ផ្លូវថ្នល់​នេះ គឺមានសារសំខាន់ណាស់​ក្នុងការ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ ហេតុដូច្នេះហើយ​ទើប​រាជរដ្ឋាភិបាល​បាន​ខិតខំ​សន្សំ​ថ​វិ​កា​​​មួយផ្នែក​សម្រាប់អភិវឌ្ឍន៍​ផ្លូវ​ថ្នល់​ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន​ទៀត​។ ឯកឧត្តម​បន្តថា ​មានផ្លូវ​ល្អ ទើប​មានការ​ធ្វើដំណើរពីសំណាក់ប្រជាពលរដ្ឋ ទេសចរជាតិនិងអន្តរជាតិ​ និង​ការ​វិនិយោគ​ផងដែរ ជាក់ស្ដែង​កន្លងមក​នៅពេលមានការអភិវឌ្ឍផ្លូវ​ថ្មីគេក៏ឃើញថា​មាន​ទេសចរ និង​វិនិយោគិន​ទៅដល់​តំបន់​ផ្លូវថ្មីនោះជា​បន្តបន្ទាប់៕ 


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃមាស និង ប្រេងឆៅធ្លាក់ចុះ ខណៈដែលតម្លៃប្រាក់ដុល្លារអាម៉េរិកហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

តម្លៃជួញដូរមាសបានធ្លាក់ចុះ ១,៤ ភាគរយមកនៅត្រឹម ៤,១៣១ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈនៅលើទីផ្សារកម្ពុជា តម្លៃមាសធ្លាក់ចុះនៅត្រឹម ៤ ៨៩៣ ដុល្លារក្នុងមួយតម្លឹង និង ៤៨៩ ដុល្លារក្នុងមួយជី

ADB អនុម័តហិរញ្ញប្បទានជាង ៦៣ លានដុល្លារ សម្រាប់សាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា

ក្រសួងរ៉ែ ប្រមូលចំណូលមិនមែនសារពើពន្ធ ៧០ លានដុល្លារក្នុងរយៈពេល៥ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ក្រសួងរ៉ែ និង ថាមពល ប្រមូលចំណូលមិនមែនសារពើពន្ធក្នុងទំហំទឹកប្រាក់បាន ៧០ លានដុល្លារអាម៉េរិក ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៦ ។

ផែនការខ្ចីប្រាក់ ១២ ពាន់លានដុល្លាររបស់រដ្ឋាភិបាលថៃ កំពុងជួបឧបសគ្គផ្លូវច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/06/2026

ផែនការរបស់រដ្ឋាភិបាលថៃក្នុងការខ្ចីលុយចំនួន ៤០០ ពាន់លានបាត (ប្រហែល ១២,២ ពាន់លានដុល្លារអាម៉េរិក) ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការឡើងថ្លៃតម្លៃប្រេងមកលើសេដ្ឋកិច្ច កំពុងតែជួបឧបសគ្គផ្លូវច្បាប់

វិបត្តិសេដ្ឋកិច្ចក្នុងស្រុករុញនាយករដ្ឋមន្ត្រីអង់គ្លេសឱ្យធ្លាក់ពីតំណែងម្នាក់ម្តងៗដល់ទៅ​ ៥ រូបត្រឹមរយៈពេល ១០ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្នុងរយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយនេះ ចក្រភពអង់គ្លេសផ្លាស់ប្តូរនាយករដ្ឋមន្ត្រីជាញឹកញាប់ដល់ទៅ ៥ រូប ដែលសុទ្ធតែលាលែងពីតំណែងមុនពេលបញ្ចប់អាណត្តិពេញលេញអតិបរមា ៥ ឆ្នាំ

រាជរដ្ឋាភិបាល បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារ​លើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុក​រយៈពេល​២ឆ្នាំបន្ថែមទៀត​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

រាជរដ្ឋាភិបាលបានសម្រេច​បន្ត​លើកទឹកចិត្ត​ផ្នែកពន្ធដារលើផលិតផល​ស៊ីម៉ង់ត៍​ដែល​ផលិតក្នុងស្រុករយៈពេល២ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់​ដំណាច់ឆ្នាំ២០២៨ ដើម្បីជំរុញឱ្យ​វិនិយោគិនក្នុងស្រុក​ពង្រីកការផលិត​បន្ថែម

ឥណ្ឌូនេស៊ី ចាយលុយប្រមាណ ១,៤៨ ពាន់លានដុល្លារ ទប់ទល់វិបត្តិថាមពល និងការធ្លាក់ថ្លៃរូបិយវត្ថុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ឥណ្ឌូនេស៊ី បានប្រកាសដាក់ចេញនូវកញ្ចប់ថវិកាប្រមាណ ១,៤៨ ពាន់លានដុល្លារអាម៉េរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងទប់ទល់ជាមួយវិបត្តិថាមពលដែលកំពុងកើតមានជាសកល ជាពិសេសទប់តម្លៃរូបិយវត្ថុនៅក្នុងឆមាសទី២នៃឆ្នាំ ២០២៦

វិស័យជាច្រើននៅប៊ុលហ្គារី ទទួលបានប្រយោជន៍ ក្រោយប្តូរមកចាយលុយអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/06/2026

ក្រោយពេលដែលប៊ុលហ្គារីបានចូលខ្លួនជាសមាជិកនៃក្រុមប្រទេសតំបន់ចាយប្រាក់អឺរ៉ូមួយរយៈក្រោយមក ក្រុមហ៊ុនរកស៊ីក្នុងស្រុកកំពុងវិភាគនិងសម្លឹងមើលថា តើអត្ថប្រយោជន៍ពិតប្រាកដនឹងកើតឡើងសម្រាប់អាជីវកម្មពួកគេឬទេ

ចិន ដាក់បញ្ចូលក្រុមហ៊ុនអាម៉េរិកចំនួន ១០ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/06/2026

ក្រសួងពាណិជ្ជកម្មចិន (MOFCOM) បានប្រកាសពីការដាក់បញ្ចូលក្រុមហ៊ុនអាម៉េរិកចំនួន ១០ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំចេញរបស់ខ្លួន ដោយបទប្បញ្ញត្តិនេះធ្វើឡើងស្របតាមច្បាប់ត្រួតពិនិត្យការនាំចេញ និងបទប្បញ្ញត្តិពាក់ព័ន្ធនានាស្តីពីការនាំចេញទំនិញប្រើប្រាស់បានពីរមុខងារ

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ