អគារ​ច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន និងផ្លូវ​តភ្ជាប់ទៅកាន់​ផ្លូវជាតិលេខ​៥សម្រេច​បាន​ជាង៨៥​ភាគរយ​

ភ្នំពេញ ៖ គិតមកដល់ពាក់​កណ្ដាល​ខែ​ឧសភា ​ឆ្នាំ២០២៣​នេះ វឌ្ឍនភាព​នៃសំណង់អគារ​ច្រកអន្តរជាតិ​ បាណងអៀន និង​ផ្លូវ​មួយខ្សែ​តភ្ជាប់ទៅកាន់​ផ្លូវជាតិលេខ៥​សម្រេច​បានប្រមាណជាង៨៥ភាគរយ​ហើយ ដោយរំពឹងថា​នឹង​បញ្ចប់​ការសាងសង់ទាំងស្រុង​នៅពេលឆាប់ៗនេះ។ នេះ​បើតាមសេចក្ដីប្រកាសព័ត៌​មានរបស់​ក្រសួងសាធារណការ​ និងដឹកជញ្ជូនក្នុង​ដំណើរទស្សនកិច្ចរបស់​គណៈប្រតិភូស្ថានទូត​ជប៉ុនប្រចាំ​កម្ពុជា ។​

នៅក្នុង​ដំណើរទស្សនកិច្ច​នោះ ឯកឧត្តម ​នូ វឌ្ឍនៈ អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និងដឹកជញ្ជូន​ បានទទួលស្វាគមន៍ និងចុះពិនិត្យ​វឌ្ឍនភាព​ការងារ​គម្រោងសាងសង់​អគារ​ច្រកអន្តរជាតិ​ស្ទឹងបត់ បាណងអៀន​ និងផ្លូវ​តភ្ជាប់ទៅកាន់​ផ្លូវជាតិលេ​ខ៥​ ដែលដំ​​ណើរទស្ស​ន​កិ​ច្ចនេះ​មាន​គោ​​ល​បំ​ណ​ង​ស្វែង​យ​ល់​នូ​វ​កា​រ​ចែករំលែកព័ត៌មានគម្រោង វឌ្ឍនភាពគម្រោង និងការចុះពិនិត្យ​ផ្ទាល់​ដ​​ល់​ទីតាំ​ង​គោ​ល​​ដៅមួ​យចំ​​នួនដូចជា៖ អគារច្រកត្រួតពិនិត្យ (Terminal Building) ប៉ុស្តិ៍ត្រួត​ពិ​និត្យចេញ-ចូល (Arrival & Departure ​Booth Check) និងទីតាំងស្ពានមិត្តភាព កម្ពុជា-ថៃផងដែរ។

បើតាមឯកឧត្តម ​នូ វឌ្ឍនៈ អនុរដ្ឋ​លេខាធិការ​ក្រសួង​សាធារណការ និងដឹកជញ្ជូន​បានឱ្យដឹងថា ​​គម្រោង​នេះ​មាន​​គោ​ល​បំណងបង្កើនទំហំពាណិជ្ជកម្ម និងជួយសម្រួលដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាម​រយៈការសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់-​បាណងអៀន។ គម្រោងសា​ង​ស​ង់​ច្រ​ក​អ​ន្ត​រ​ជា​​តិ​​ស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ បានដំណើរការសាងសង់ចាប់តាំងពីដើមខែឧសភា ឆ្នាំ​២០២០ ហើយគិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ គម្រោង​នេះ​ស​ម្រេច​វ​ឌ្ឍ​ន​ភាព​កា​រ​​ងា​របា​ន ​៨​៥​,​០​៤​ភាគរយ​ហើយ ។

ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលនៃប្រទេស​កម្ពុជា-ថៃ​​ នាពេលកន្លងមកនេះ​ បានឯកភាព​ក្នុងការ​បើក​ច្រក​ព្រំ​ដែន​​ថ្មីៗជាបន្តបន្ទាប់ ដើម្បី​ជំរុញការ​ដឹកជញ្ជូនឆ្លងកាត់ព្រំដែន​ឱ្យ​បានកាន់តែច្រើន និង​ដើម្បីជំរុញទំហំ​​ពា​ណិ​​​​​ជ្ជ​​ក​ម្មនៃប្រទេស​ទាំង​ពីរ​កាន់តែច្រើនឡើង​បន្ថែមទៀត ​។ ​ការ​បើកច្រក​ព្រំដែន​ថ្មីៗនេះដែរ ក៏បានជួយជំរុញឱ្យ​មានការ​វិនិយោគនៅនឹង​​តំបន់​នោះ​បន្ថែមទៀត ហើយ​រាជ​​រដ្ឋាភិបាលកម្ពុជា​ក៏បាន​សិក្សា​ក្នុងការ​បង្កើត​តំបន់សេដ្ឋកិច្ច​នៅតាមព្រំដែន​នៃប្រទេស​ដូចជា​ព្រំដែន​កម្ពុជា-វៀតណាម ព្រំដែន​កម្ពុជា ​​និងថៃជាដើម ។

​ចក្ខុវិស័យ​របស់រាជរដ្ឋាភិបាលកម្ពុជា​ក៏បាន​កំណត់​យក​តំបន់ប៉ែក​ពាយព្យ​នៃប្រទេស​ជា​សេដ្ឋកិច្ចដ៏សំខាន់​ផងដែរ ហើយ​ក្នុងនោះ រាជរដ្ឋាភិបាលក៏មានសិក្សា​ចប់សព្វគ្រប់នូវ​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿនលឿន​ភ្នំពេញ​-ប៉ោយ​ប៉ែត​ ដោយរង់ចាំ​ថវិកា​សម្រាប់ការ​វិនិយោគប៉ុណ្ណោះ ។ គម្រោងផ្លូវ​ល្បឿនលឿន​ភ្នំពេញ​-សៀមរាប​ក៏​បា​ន ​​និងកំពុង​សិក្សា​ដោយ​រំពឹងថា​នឹង​ចេញជា​លទ្ធផល​ក្នុង​ពេលឆាប់ៗនេះផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ