ផ្លូវល្បឿនលឿនថ្មីចំនួន​២ខ្សែទៀតរបស់​កម្ពុជាគ្រោង​បញ្ចប់​ការ​សិក្សា និងបើកការដ្ឋានសាងសង់ជាផ្លូវការនៅត្រឹមដើមខែក្រោយនេះ ​

ភ្នំពេញ ៖ គម្រោង​ផ្លូវល្បឿនលឿន​ចំនួន​២ខ្សែទៀតរបស់កម្ពុជា តភ្ជាប់ពីរាជធានីភ្នំពេញ​ទៅ​កាន់តំបន់សក្ដានុពល​សំខាន់២ផ្សេងគ្នា រួមមានមួយខ្សែ​គ្រោងនឹង​បើកការដ្ឋានសាងសង់នៅដើមខែក្រោយ​គឺផ្លូវ​ល្បឿនលឿន ភ្នំពេញ-​បាវិត និងមួ​យ​ខ្សែ​ទៀ​ត​ និងបញ្ចប់ការ​សិក្សា​នៅត្រឹម​ដំណាច់ខៃឧសភានេះ ហើយគ្រោងនឹង​ចុះហត្ថលេខា​នៅ​ដើមខែក្រោយ​ផង​ដែរ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង​សាធារណការ ​និងដឹកជញ្ជូន​នៅព្រឹកថ្ងៃទី​១៨ ខែឧសភា ឆ្នាំ២០២៣ ។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ​និងដឹកជញ្ជូន​ នៅព្រឹកថ្ងៃទី​១៨ ឧសភា ២០២៣ បាន​ចុះហត្ថលេខាលើកិច្ច​សន្យា​ភាព​ជា​ដៃគូ​រវាង​រដ្ឋ​ និងឯកជននៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត​នៅទីស្ដីការក្រសួងរួចរាល់ហើយ។​

តាមសេចក្ដី​ប្រកាស​ព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បាន​ឱ្យដឹងថា កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និង​ឯកជន (Public Private Partnership) ហៅកាត់ថា PPP ត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗ រួមមាន៖ (១) កិច្ចសន្យា PPP ដែ​លចែ​​ង​អំពី​គោលការណ៍​រួមសំខាន់ៗសម្រាប់អនុវត្តការសាងសង់ និងដាក់ឱ្យប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងបាវិត និង (២) ឯកសារឧបសម្ព័ន្ធពាក់ព័ន្ធ ដែលមានចែងលម្អិត​អំពីការ​អនុវត្តគោលការណ៍ ដែល​បាន​ឯ​កភាពគ្នាជាគោលការណ៍នៅក្នុងកិច្ចសន្យា។ ទន្ទឹមនេះ កិច្ចសន្យា PPP នេះ ក៏ត្រូវបានរៀបចំ និងអនុវត្ត ក្រោមក្រប​ខ​ណ្ឌ​ច្បាប់​ស្ដីពី PPP និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដោយឈរលើ​គោ​ល​កា​រ​ណ៍​​មិ​នផ្តល់កិច្ចធានាសម្រាប់គម្រោង និងរក្សា “ខ” និងលក្ខខណ្ឌនៃកិច្ចសន្យា ដូចគម្រោង​ផ្លូវល្បឿ​នលឿ​ន​ភ្នំពេ​ញ-ក្រុងព្រះសីហនុ តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ក្រសួងសាធារណការ ​និងដឹកជញ្ជូនឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិ​ត ​ត្រូ​វ​បា​ន​ឯ​ក​​ភា​ពគ្នា​ជា​គោលការណ៍ក្រោមកិច្ចសន្យា PPP ដែលបាន​ចុះហត្ថលេខា​នាឱកាសនេះមានប្រវែង ១៣៥,១០ គីឡូម៉ែ​ត្រ ​សាងសង់ជា ០៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង។ សា​ង​សង់​ជាមួយ​ទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ០៤ឆ្នាំ ក្រោ​មទ​ម្រ​ង់​វិ​និ​យោគ​​សា​​ង​ស​​ង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹង គម្រោ​ងផ្លូ​វ​ល្បឿ​នលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល៥០ឆ្នាំ មុនពេ​ល​ផ្ទេ​រជូ​ន​រាជរ​ដ្ឋាភិបាល ។

ដោយឡែកហិរញ្ញប្បទានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នឹងត្រូវប្រើប្រាស់ប្រភពពីថវិកាជាតិ ដោយ​នឹងផ្ដ​ល់​កិ​ច្ច​សន្យាសាងសង់នេះទៅក្រុមហ៊ុន CRBC ដូចគ្នា ដែលនាំឱ្យការធ្វើដំណើរឆ្លងកាត់ស្ពាននេះ នឹងមិនមានកា​រ​​គិត​ប្រាក់ឡើយ។ ការសាងសង់ស្ពាននេះ ត្រូវអនុវត្តឱ្យបានរួចរាល់មុន ឬដំណាលគ្នាទៅនឹ​ងកា​រ​បើ​​កដំ​ណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត តាម “ខ” និងលក្ខខណ្ឌ ដូច​មា​ន​ចែ​ង​នៅ​ក្នុ​ង​កិ​ច្ច​ស​ន្យា​ PPP ។

រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និងដឹកជញ្ជូន​ ឯកឧត្តម ឧត្តម​ ស៊ុន​ ចាន់ថុល ​​បានមានប្រសាសន៍ថា ហេ​ដ្ឋា​រ​ច​នា​ស​ម្ព័​ន្ធផ្លូ​វល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងត្រូ​វ​ត​ភ្ជា​ប់​ជា​មួ​យ​គ​​ម្រោ​ង​ផ្លូ​វ​ល្បឿ​ន​លឿ​ន​ហូ​ជី​មិញ​​-ម៉ុកបៃ របស់​​ប្រ​ទេ​ស​វៀតណាម ដែលរំពឹងថានឹងរួចរាល់ក្នុងពេលដំណាលគ្នា។ ​គ​ម្រោ​ង​ផ្លូវល្បឿ​ន​លឿ​ន​ខ្សែ​ទី​២​ ​​ភ្នំពេញ-ក្រុងបា​​វិតនេះ នឹងប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោម​អ​ធិ​ប​តី​ភាពដ៏​ខ្ព​ង់ខ្ព​ស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ខណៈ​ដែ​ល​គ​ម្រោ​ង​ផ្លូ​វល្បឿនលឿនខ្សែទី៣ ភ្នំពេញ-ក្រុងសៀមរាប គ្រោ​ងនឹ​ង​​ប​ញ្ច​ប់​កា​រ​សិ​ក្សាស​មិ​ទ្ធិ​ល​​ទ្ធ​ភា​ព​នៅ​ចុ​ង​ខែ​​ឧសភានេះ និងគ្រោងចុះអនុស្សារណៈនៃការយោគយល់ (MoU) ក្នុងពេលឆា​ប់​ៗ​នេះ​ផ​ង​ដែរ​៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល