ទីផ្សារគ្រំជំពុះទា កំពុងមានភាពល្បីល្បាញ និងជួយជីវភាពសហគមន៍ឱ្យរីកចម្រើន

កោះកុង ៖ គ្រំជំពុះទា ដែលកំពុងមានវត្តមាននៅក្នុងតំបន់ការពារសហគមន៍ពាមក្រសោបខេត្តកោះកុង ត្រូវបានប្រជាសហគមន៍នាំគ្នាប្រកាន់ខ្ជាប់ធ្វើជាមុខរបរសម្រាប់ចិញ្ចឹមជីវិត ដែលក្រៅពីការចូលរួមថែរក្សាព្រៃកោងកាងដែលជាទីជម្រករបស់គ្រំ ការរាវ ឬប្រមូលផលនេសាទនៅក្នុងតំបន់ការពារ ថែមទាំងមានការចិញ្ចឹមបន្ថែមដើម្បីបំពេញតាមតម្រូវការទីផ្សារដែលកំពុងផុលផុសនាពេលបច្ចុប្បន្ន។

លោក វង្ស តារា ជាអ្នកគ្រប់គ្រងសិប្បកម្មកែច្នៃគ្រំជំពុះទា នៅក្នុងភូមិ២ឃុំពាម ក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានមានប្រសាសន៍ឱ្យដឹងថា សព្វថ្ងៃនេះទីផ្សាគ្រំជំពុះទា មានភាពល្អប្រសើរ ដោយក្រសួងបរិស្ថានបានធ្វើការផ្សព្វផ្សាយធ្វើឱ្យអ្នកនៅភ្នំពេញ ឬអ្នកនៅតាមបណ្តាខេត្ត បានស្គាល់ និងកុម៉្មង់ទិញ ដោយភ្ញៀវជាម្ចាស់ម៉ាត ផ្សារទំនើប និងម្ចាស់ភោជនីយដ្ឋាន នៅរាជធានីភ្នំពេញ កម្មង់សម្រាប់ចែកចាយបន្ត។

លោក វង្ស តារា បានបន្តឱ្យដឹងថា គ្រំជំពុះទានេះបានធ្វើឱ្យជីវភាពគ្រួសាររបស់ប្រជាសហគមន៍មានភាពរីកចម្រើន ហើយក៏ជាកត្តាឡករណ៍ដែលជំរុញឱ្យប្រជាសហគមន៍ចូលរួមជួយអភិរក្សព្រៃកោងកាងមិនដកហូតយកដូចពីមុននោះទេ។ ជាមួយគ្នានេះ គ្រំជំពុះទាពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងដោយសារនៅក្នុងព្រៃតំបន់សហគមន៍ពាមក្រសោមត្រូវបានថែរក្សាការពារបាន១០០ភាគរយគ្មានការកាប់បំផ្លាញ។

លោកបានបញ្ជាក់ថា ៖

“សព្វថ្ងៃនេះមានអតិថិជននៅភ្នំពេញ និងតាមផ្សារទំនើបនានាបានកុម៉្មង់ ដើម្បីយកទៅលក់បន្ត ដោយមួយថ្ងៃលក់បានប្រមាណចន្លោះពី ២០០គីឡូក្រាម ទៅ ៣០០គីឡូ​ក្រាម (គ្រំមិនទាន់បក ឬកែច្នៃ) ដោយគ្រំមិនទាន់កែច្នៃក្នុងមួយគីឡូក្រាមមានតម្លៃ ៣០០០ រៀល ចំណែកកែច្នៃរួចហើយ១គីឡូ ក្រាម៤ម៉ឺនរៀល។”

ជាមួយគ្នានេះ លោក តារា ក៏បានប្រាប់ឱ្យដឹងផងដែរថា ក្រៅពីការប្រមូលផល និងនេសាទតាមទំនៀមទម្លាប់ ក៏មានការចិញ្ចឹមគ្រំជំពុះទាបន្ថែមដើម្បីឱ្យគ្រប់តម្រូវការទីផ្សារ ដោយការចិញ្ចឹមត្រូវការចំណាយពេលចាប់ពី៦ខែ ទៅ១ឆ្នាំ ទើបអាចប្រមូលផលបាន។ ការចិញ្ចឹមនេះមិនបានប្រើចំណីនោះទេ គឺបែបធម្មជាតិនៅក្នុងទឹកសមុទ្រតែម្តង ខណៈដែលការចិញ្ចឹមគ្រំជំពុះទាកាលពីដើមឡើយ(ឆ្នាំ១៩៩៤) មានតែ ២ ឬ៣គ្រួសារ ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះមានការរីកចម្រើនដោយនៅក្នុងសហគមន៍នៃតំបន់ការពារព្រៃធម្មជាតិមានចំនួនជាង១០០គ្រួសារ លើផ្ទៃទឹកប្រហែលជាង៦០ហិកតា។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ ក្នុងមួយថ្ងៃសហគមន៍ពាមក្រសោមបានលក់ និងនាំចេញគ្រំជំពុះទាទៅកាន់ប្រទេសថៃចន្លោះពី២០ ទៅ៥០តោន ហើយចាប់ពីខែមករា ដល់ខែឧសភា សហគមន៍បានលក់ទៅកាន់ទីផ្សារប្រទេសថៃបានប្រហែល២ពាន់តោន ដោយក្នុងមួយតោនលក់ក្នុងតម្លៃ១លានរៀល។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកពាក្យក្រសួងបរិស្ថាន បានថ្លែងថា សម្រាប់សហគមន៍ពាមក្រសោប មានប្រជាជនជាង ១៥០ គ្រួសារក្នុងចំណោមសមាជិកទាំងអស់ជាង ៣០០ គ្រួសារ ដោយក្នុងមួយឆ្នាំ បងប្អូនបានប្រមូលផលគ្រំចំពុះទាចន្លោះពី ២០០០ ទៅ ៣០០០ តោន និងបានប្រកបរបបចិញ្ចឹមគ្រំចំពុះទាលើផ្ទៃទឹកប្រមាណ ៦០ហិកតា។ ក្រៅពីការចិញ្ចឹម បច្ចុប្បន្ននេះ ប្រជាសហគមន៍ពាមក្រសោប បានពង្រីកខ្លួនបង្កើតជាសិប្បកម្មកែច្នៃគ្រំចំពុះទានេះ សម្រាប់ចែកចាយនៅលើទីផ្សារ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកនិយមបរិភោគ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញឱ្យសិប្បកម្មកែច្នៃគ្រំចំពុះទានេះត្រូវអនុវត្តតាមស្តងដារអនាម័យ ដើម្បីធ្វើយ៉ាងណាឱ្យផលិផលកែច្នៃនេះទទួលបានការគាំទ្រពីសំណាក់អតិថិជន៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នឹង​មានរោងចក្រ​ផ្គុំ​ដំឡើង​ម៉ូតូ និង​កង់បី​ ​នៅខណ្ឌដង្កោ​ ក្នុងទំហំទុន​វិនិយោគ ៨លានដុល្លារ​អាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

រោងចក្រ​ផ្គុំ​ដំឡើង​ទោចក្រយាន​យន្ត (ម៉ូតូ) និងត្រីចក្រយានយន្ត​ ( កង់បី ) មួយកន្លែង​ ត្រូវ​បានគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ សម្រេចជាស្ថាពរ​ចុះបញ្ជីវិនិយោគ​ជា​គម្រោង​ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងខណ្ឌដង្កោរ ភ្នំពេញ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និង CSX រៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងផ្សារមូលបត្រកម្ពុជា CSX បានរៀបចំវេទិកាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រក្រោមប្រធានបទ «សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ»

ឧកញ៉ា​ តែ តាំងប៉ ៖ ក្រោយបញ្ចប់ព្រឹត្តិការណ៍ពិព័រណ៍នៅចុងសប្ដាហ៍នេះ ផលិតផលខ្មែរនឹងកាន់ចំណែកទីផ្សារច្រើនជាង ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

នៅត្រឹមចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលជាតិលើកទី៣ នឹងរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៩-១២ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និបាត និងមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានការដាក់តាំងបង្ហាញផលិតផលខ្មែរសរុបរាប់រយប្រភេទ

លោក Donald Trump ស្នើសុំបង្កើនចំនួននាវាយោធាទ្វេដងក្នុងថវិកាជាតិ ១,៥ ទ្រីលានសម្រាប់ឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីចុងសប្តាហ៍កន្លងមកនេះថា នឹងបង្កើនខ្ទង់ចំណាយ សម្រាប់ការសាងសង់នាវាយោធាឱ្យបានចំនួនទ្វេដង ធៀបទៅនឹងអ្វីដែលធ្លាប់ស្នើកាលពីឆ្នាំទៅ។

ការឡើងថ្លៃអេល្យូម បង្កការគំរាមកំហែងដល់វិស័យឈីប វេជ្ជសាស្រ្ត និងអវកាស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/04/2026

វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងលាតសន្ធឹងហួសពីប្រេង ពោលគឺអេល្យូម (Helium) បានក្លាយជាទំនិញ ដែលងាយរងគ្រោះមួយផងដែរ។

ធនាគារធំៗនៅកម្ពុជាឈរជើងយ៉ាងរឹងមាំ ខណៈទ្រព្យសកម្មក្នុងប្រព័ន្ធកើនដល់ជាង ១០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 07/04/2026

បើទោះបីជាសេដ្ឋកិច្ចពិភពលោកបាននិងកំពុងជួបប្រទះនូវភាពមិនប្រាកដប្រជាក៏ដោយ ក៏ប្រព័ន្ធធនាគារនៅកម្ពុជានៅតែបន្តឈរជើងយ៉ាងរឹងមាំ ហើយនៅតែរក្សាបានភាពធន់ ដោយទ្រព្យសកម្មប្រព័ន្ធធនាគារសរុបមានជិត ១០២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥។​

AMRO ព្យាករថា អតិផរណាកម្ពុជាមានអត្រាជិត ៣ ភាគរយ ខណៈអ្នកជំនាញយល់ថាជាអតិផរណាកម្រិតខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/04/2026

ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន AMRO ព្យាករថា សេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចបានក្នុងរង្វង់ ៤,៩ភាគរយ ជាមួយនឹងអតិផរណា បានកើនឡើងក្នុងអត្រា ២,៩ ភាគរយ សម្រាប់ឆ្នាំ ២០២៦ នេះ។

កិច្ចពិភាក្សាកម្មវិធីហិរញ្ញវត្ថុ​ រដូវកាលទី ៣ ក្លាយជាវេទិកាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាកសិករ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/04/2026

ក្រុមហ៊ុន Apsara Media Services (AMS) កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានសហការជាមួយនឹងសមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) (CBC) ដោយមានការគាំទ្រដោយធនាគារជាតិនៃកម្ពុជា (NBC) បានរៀបចំកម្មវិធី វេទិកាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្ពុជា កិច្ចពិភាក្សា កម្មវិធី «វិថីហិរញ្ញវត្ថុ រដូវកាលទី៣» នៅស្រុកបន្ទាយមាស ខេត្តកំពត។

អតីតព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ នឹង​បើក​ឱ្យសាធារណជន​ចូលលេង​កម្សាន្តរយៈពេល​​៩ថ្ងៃ អំឡុង​បុណ្យចូលឆ្នាំខ្មែរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/04/2026

ព្រលានយន្តហោះពោធិ៍ចិន​តុង ដែលរាជរដ្ឋាភិបាល​អភិវឌ្ឍន៍ធ្វើជា​សួ​នសាធារណៈ នឹងត្រូវ​បើ​កសាកល្បង​ឱ្យ​សាធារណជន​ចូល​ទស្សនា​កម្សាន្ត ហាត់ប្រាណ និងលេង​កីឡា ដោយឥតគិតថ្លៃរយៈពេល​០៩​ថ្ងៃ​

ត្រីមាសទី១ ឆ្នាំ២០២៦ សេដ្ឋកិច្ចវៀតណាមកើនឡើងយឺត ដោយសារការនាំចូលប្រេងពីមជ្ឈិមបូព៌ារងផលប៉ះពាល់ខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/04/2026

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦នេះ មានការកើនឡើងយឺតយ៉ាវ ដោយសារតែការនាំចូលប្រេងពីមជ្ឈិមបូព៌ាទទួលរងនូវផលប៉ះពាល់ខ្លាំង ដែលជាហេតុជំរុញឱ្យមានអតិផរណាកើនឡើង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)