កម្ពុជា គ្រោង​សិក្សាគម្រោងសាងសង់​ផ្លូវដែក​តភ្ជាប់ពី​ប៉ោយ​ប៉ែត​ទៅកាន់​ក្រុងបាវិត​

ភ្នំពេញ ៖ ក្នុងគោលបំណងជំរុញ ​និងតភ្ជាប់ការដឹកជញ្ជូន​ក្នុងបណ្ដាប្រទេស​តំបន់អាស៊ាន រាជរដ្ឋាភិបាលកម្ពុជា​គ្រោង​នឹង​សិក្សា​សាងសង់​ផ្លូវ​ដែកថ្មីមួយ​ពីប៉ោយ​ប៉ែតទៅ​ក្រុង​បាវិត ខណៈគម្រោងផ្លូវ​ដែក​ល្បឿនលឿន​ពីភ្នំពេញ ទៅ​ប៉ោយ​ប៉ែត​បានសិក្សា​ចប់សព្វគ្រប់ហើយ និងកំពុងស្វែងរក​ក្រុមហ៊ុន​ដើម្បីបណ្ដាក់ទុនវិនិយោគ ។

ឯកឧត្តម​ ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ ​និងដឹកជញ្ជូន​បានមានប្រសាសន៍ថា​ ផ្លូវដែក​ដែល​កម្ពុជា​​មានសព្វថ្ងៃនេះគឺ​បានកែ ​និងជួសជុល​ ដើម្បីប្រើប្រាស់​ ដោយក្នុងនោះផ្នែកខាងត្បូងពីភ្នំពេញ​ទៅក្រុង​ព្រះ​សីហនុ​ បានជួសជុល​ល្អហើយ ដោយកន្លែង​ខ្លះអាចរត់បានដល់ទៅ៨០​គីឡូម៉ែត្រ​ក្នុងមួយម៉ោង ។ សម្រាប់​ប៉ែក​ខាងជើង​ពីប៉ោយប៉ែត​មកក្រុង​សិរីសោភណ្ឌ​ក៏បានធ្វើ​រួចរាល់​ហើយដែរ ។

ឯកឧត្តម​បន្តថា ៖

“យើងក៏បានសិក្សា​ចប់សព្វគ្រប់រួចហើយដែរ​ក្នុងការ​លើក​កម្រិតផ្លូវដែក​ពីផ្លូវ​ដែក​ល្បឿនធម្ម​តា​ទៅ​ផ្លូវ​ដែកល្បឿនលឿន​ដែលអាចរត់បានដល់ទៅ១៦០​គីឡូម៉ែត្រ​ក្នុងមួយម៉ោង ដើម្បីត​ភ្ជាប់​ទៅ​ផ្លូវ​ដែករបស់​ថៃ ​និងឡាវ ដែលអាច​ដឹកទំនិញពីកម្ពុជា​ទៅដល់​ប្រទេស​ចិន​តែម្ដង។ គម្រោងនេះ បានសិក្សា​ចប់​ហើយ​ ដោយកំពុងរកដៃគូ​មកដាក់ទុនវិនិយោគ។ ក្រៅពីនេះ​ កម្ពុជាក៏មានគម្រោងសិក្សា​ផ្លូវដែក​ថ្មីមួយទៀតពីប៉ោយ​ទៅបាវិត​ព្រំដែនកម្ពុជា​វៀតណាម។”

ឯកឧត្តម​បន្តឱ្យដឹង​ថា ផ្លូវ​ដែក​ថ្មីដែលកម្ពុជាគ្រោង​នឹង​សិក្សា​គឺចេញពីប៉ោយ​ប៉ែត​កាត់តាមសៀមរាប ចេញ​ពី​សៀមរា​ប​កាត់តាមកំពង់ធំ ទៅ​កំពង់ឆ្នាំ​ចូលមកភ្នំពេញ ហើយចេញពីភ្នំពេញទៅ​ដល់​ក្រុងបាវិត​ ដើម្បី​ត​ភ្ជាប់​ជាមួយគម្រោង​របស់វៀតណាមដែលគេ​ត្រៀម​សាងសង់ពី​ទីក្រុង​ហូជីមិញ​មកបាវិត​ម៉ុកដៃ ។

ឯកឧត្តមបានបញ្ជាក់​ថា ៖

​”គម្រោ​ងនេះគឺ​គ្រោងនឹង​សិក្សា​ ហើយដំណាលគ្នានោះដែរ​ យើងក៏​នឹង​រកថវិកា​ដើម្បី​កសាងឱ្យ​បាន​ឆាប់​ៗដែ​រ​ បានន័យថា​សិក្សា​ចប់អាច​នឹង​សាងសង់ភ្លាមៗដែរ។ ក្រៅពីគម្រោងទាំងនេះ យើងក៏បានសិក្សា​ចប់សព្វគ្រប់ផ្លូវ​រថភ្លើង​ក្រោមដី​ ផ្លូ​វរថភ្លើង​លើ​អាកាស​ និង​រថភ្លើង​ស្វ័យ​ប្រវត្តិគ្មាន​មនុស្ស​បើក​​នៅក្នុង​រាជធានីភ្នំពេញ។ គម្រោងទាំងនេះ កំពុង​ភាក្សា​ថា​តើ​កម្ពុជា​គួរសាងសង់​គម្រោងមួយណា​មុន ខណៈដែលរដ្ឋាភិបាលចង់បានគម្រោងផ្លូវ​រថភ្លើង​នៅក្រោម​ដី ដែល​គម្រោង​នេះ​នឹងអាច​ទាក់ទាញវិនិយោគមកដាក់ទុន​។”

គួរ​បញ្ជាក់ថា​ រាជរដ្ឋាភិបាល​មានគម្រោង​អភិវឌ្ឍន៍ជាច្រើនទៀត ដោយគ្រោង​នឹង​សិក្សា​វាយតម្លៃ និង​ស្វែង​រ​ក​​ថវិកា​ក៏ដូចជា​ដៃគូវិនិយោគ​ដើម្បីបណ្ដាក់ទុនវិនិយោគ​ជាពិសេស​នៅជុំវិញ​តំបន់​ព្រលា​នយ​ន្តហោះ​អន្ត​រជា​​តិ​​ដែលទើបសាងសង់​ទាំង​គម្រោង​ព្រលានយន្តហោះអន្តរជាតិថ្មី​នៅភ្នំពេញ ​និង​គម្រោង​ព្រ​លា​ន​យន្ត​​​​​​​ហោះ​នៅ​​ខេត្តសៀមរាប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង

ក្រុមហ៊ុនចិន បោះទុនចំនួន ១០ លានដុល្លារ លើដំណាំចេកនៅខេត្តក្រចេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ក្រុមហ៊ុនថ្មីមួយទៀតរបស់ចិន បានចូលមកបោះទុនចំនួន ១០ លានដុល្លារអាម៉េរិក វិនិយោគលើដំណាំចេកនៅក្នុងខេត្តក្រចេះ ភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៍សំខាន់ក្នុងការផ្តល់ការងារដល់ពលរដ្ឋខ្មែរ ក៍ដូចជាជំរុញរំហូរសេដ្ឋកិច្ចកម្ពុជា​

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ