សហភាពអឺរ៉ុបនឹងរៀបចំយុទ្ធសាស្ត្រ ដើម្បីទប់ទល់ហានិភ័យសេដ្ឋកិច្ច​ និងប្រជែងជាមួយចិន

បរទេស៖ យោងទៅតាមប្រភពពីព័ត៌មានពី Courthouse News Service បានបង្ហាញថា សហភាពអឺរ៉ុបគ្រោងនឹងរៀបចំយុទ្ធសាស្ត្រដ៏តឹងរ៉ឹងសម្រាប់ប្លុកនេះ ដើម្បីទប់ទល់នឹងហានិភ័យសន្តិសុខសេដ្ឋកិច្ច​ រួមទាំងប្រកួតប្រជែងជាមួយនឹងរុស្ស៊ី និងចិនផងដែរ។

កាលពីឆ្នាំកន្លងទៅនេះ សហភាពអឺរ៉ុបដែលពឹងផ្អែកខ្លាំងទៅលើថាមពលរបស់រុស្ស៊ី ចាំបាច់ត្រូវព្យាយាមស្វែងរកធនធានថ្មីបន្ទាប់ពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ លោកស្រី Ursula von der Leyen ដែលជាប្រធានគណៈកម្មាការអឺរ៉ុបបានជំរុញឱ្យសហភាពអឺរ៉ុបបង្កើនផលិតកម្មកាន់តែច្រើននៅក្នុងតំបន់បន្ទាប់ពីខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបានបំផ្លិចបំផ្លាញអំឡុងពេលរាតត្បាតកូវីដ-១៩។ លើសពីនេះ សហភាពអឹរ៉ុបចាំបាច់ត្រូវរៀបចំយុទ្ធសាស្រ្តថ្មី ដោយខ្លួននឹងប្រកាសសំណើមួយមុនដំណាច់ឆ្នាំនេះអំពីការវិនិយោគក្រៅប្រទេស ដែលអាចកំណត់ការផ្តល់មូលនិធិដោយក្រុមហ៊ុនអឺរ៉ុបសម្រាប់ប្រតិបត្តិការនៅបរទេស ពីព្រោះវាអាចជាបញ្ហាប្រឈមមួយ។

ម៉្យាងវិញទៀត ការបែកធ្លាយព័ត៌មានដ៏រសើបអំពីបច្ចេកវិទ្យាទំនើប គឺជាហានិភ័យចម្បងមួយដែលអាចបង្កើនសមត្ថភាពយោធា និងស៊ើបការណ៍របស់តួអង្គណាមួយដែលអាចប្រើសមត្ថភាពទាំងនេះដើម្បីគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ បច្ចេកវិទ្យាសំខាន់ៗដែលដាក់នៅក្នុងយុទ្ធសាស្ត្រសន្តិសុខរបស់អឹរ៉ុបនោះមានដូចជា quantum, semiconductors កម្រិតខ្ពស់ និង បញ្ញាសិប្បនិម្មិតជាដើម។ ប្រធានគណៈកម្មាការអឺរ៉ុប លើកឡើងដែរថា ពួកគេកំពុងសម្លឹងមើលទៅលើសំណុំតូចមួយនៃបច្ចេកវិទ្យាទំនើបចុងក្រោយនៅក្នុងសន្តិសុខសេដ្ឋកិច្ច ដើម្បីធ្វើឱ្យប្រាកដថា ពួកគេមិនបង្កើនសមត្ថភាពយោធានៃប្រទេសមួយចំនួន។

ស្របពេលនេះដែរ ប្រធានគណៈកម្មាការអឺរ៉ុបបដិសេធមិនពណ៌នាអំពីយុទ្ធសាស្ត្រសម្រាប់ជាការឆ្លើយតបទៅនឹងទីក្រុងប៉េកាំងនោះទេ ប៉ុន្តែសហភាពអឺរ៉ុបបានអនុម័តវិធានការជាបន្តបន្ទាប់ដើម្បីប្រជែងនឹងការពង្រីកកម្លាំងសេដ្ឋកិច្ចរបស់ចិន ដែលជាការឆ្លើយតបទៅនឹងសម្ពាធពីសហរដ្ឋអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះ សហភាពអឺរ៉ុបក៏នឹងពិនិត្យឡើងវិញនូវបទប្បញ្ញត្តិរបស់ខ្លួនដើម្បីរឹតបន្តឹងការគ្រប់គ្រងលើការនាំចេញទំនិញប្រើប្រាស់លើគោលបំណងពីរទាំងស៊ីវិល និងយោធា រួមទាំងពិនិត្យមើលការទិញយកពីបរទេសនៅក្នុងឧស្សាហកម្មសំខាន់ៗផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៊្រូសែលមានចង់កំណត់យុទ្ធសាស្រ្តផ្ទាល់របស់ខ្លួនចំពោះទីក្រុងប៉េកាំង ដោយសារមានការព្រួយបារម្ភលើការពឹងផ្អែកខ្លាំងពេកលើប្រទេសចិន ខណដែលចង់រក្សាទំនាក់ទំនងជាមួយប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ។ ក្នុងពេលឥឡូវនេះ រដ្ឋសមាជិកសហភាពអឺរ៉ុបមួយចំនួនព្រួយបារម្ភអំពីការបង្កជម្លោះជាមួយចិន និងការចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្ម។ កាលពីដើមខែកន្លងទៅនេះ បន្ទាប់ពីចិនបានកំណត់គោលដៅលើប្រទេសលីទុយអានីក្នុងជម្លោះជាមួយនឹងកោះតៃវ៉ាន់ សហភាពអឺរ៉ុបបានសម្រេចចិត្តបង្កើតយន្តការពាណិជ្ជកម្មដែលនឹងដាក់ទណ្ឌកម្មលើប្រទេសណាដែលព្យាយាមដាក់សម្ពាធលើសមាជិកណាមួយរបស់ខ្លួន។ ទន្ទឺមនឹងនោះដែរ សហភាពអឺរ៉ុបបានប្រកាសថានឹងជំរុញឱ្យអឺរ៉ុបផលិតបច្ចេកវិទ្យាគុណភាពល្អជាងមុនរួមទាំងវត្ថុធាតុដើមសំខាន់ៗដែលត្រូវការសម្រាប់ផលិតផលអគ្គិសនី។  អ្នកការទូតអ៊ឺរ៉ុបម្នាក់បាននិយាយថា ការកើនឡើងនៃចំនួនរថយន្តអគ្គិសនីពីចិនដែលបានលក់នៅក្នុងប្លុកអឺរ៉ុបនេះ អាចនឹងគំរាមកំហែងដល់ឧស្សាហកម្មផលិតរថយន្ត របស់ខ្លួន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០មកកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 16/06/2026

មោទនភាពខ្មែរ ! ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នាំយកមេដាយមាសលំដាប់ពិភពលោក Monde Selection ឆ្នាំ២០២៦ ចំនួន១០ ពីទីក្រុងប៉ារីស មកកាន់ប្រទេសកម្ពុជា

កសិករ នៅតែពេញនិយមប្រើប្រាស់លាមកសត្វប្រចៀវជាជី សម្រាប់ដាំដុះដំណាំ

ជំនួញ, ព្រឹត្តិការណ៍

• 16/06/2026

លាមកសត្វប្រចៀវ គឺជាជីពេញដែលនិយមមួយរបស់កសិករក្នុងវិស័យកសិកម្មតាំងពីដើមមក ហើយរហូតមកដល់សម័យទំនើប ទោះបីជាមនុស្សអាចផលិតជី សម្រាប់ប្រើក្នុងវិស័យកសិកម្មបានច្រើន  សម្បូរបែបក៏ដោយ ក៏លាមកប្រចៀវ នៅតែជាជីពេញនិយមសម្រាប់កសិករក្នុងតំបន់មួយចំនួនដដែល

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក