ប្រទេសចំនួន ៧ បានសម្រេចគោលដៅសូន្យសុទ្ធ លើការបញ្ចេញ និងស្រូបយកកាបូន

បរទេស៖ យោងទៅតាមប្រភពពី Weforum បានរាយការណ៍ថា ប្រទេសទាំង ៧ នេះបានសម្រេចគោលដៅសូន្យសុទ្ធរួចទៅហើយ ដែលមានន័យថាពួកគេបានធ្វើឱ្យមានតុល្យភាពរវាងកាបូនដែលពួកគេបញ្ចេញ ជាមួយនឹងកាបូនដែលពួកគេស្រូបយក។

ទី១ ប្រទេស ប៊ូតាន់ ស្ថិតនៅជួរភ្នំហិម៉ាល័យ និងគ្របដណ្តប់ដោយមានព្រៃឈើ ៧២ ភាគរយ។ ដើមឈើទាំងនោះស្រូបយកកាបូនជាង ៩ លានតោនក្នុងមួយៗឆ្នាំ។

ទី២ ប្រទេស ស៊ូរីណាម ជាប្រទេសអាមេរិកខាងត្បូងគ្របដណ្តប់ទៅដោយព្រៃឈើ ៩៧ ភាគរយ និងសម្បូរតំបន់ព្រៃឈើជាងគេនៅលើភពផែនដី។

ទី៣ ប្រទេស ប៉ាណាម៉ា ដែលគ្របដណ្តប់ទៅដោយព្រៃឈើ ៥៧ ភាគរយ ហើយ​គ្រោង​នឹងពង្រឹកព្រៃឈើន្ថែម​ចំនួន ៥ ម៉ឺន​ហិកតា​ទៀត​ត្រឹមឆ្នាំ ២០៥០។

ទី៤ ប្រទេស ហ្គីយ៉ាណា មានផ្ទៃដី ១៤,៤៨ ហិកតាពោរពេញទៅដោយព្រៃឈើចាស់ៗ ដែលមានលក្ខណៈពិសេសក្នុងការចាប់យកកាបូន។

ទី៥ ប្រទេស ហ្គាបុង ជាប្រទេសមួយក្នុងចំណោម៦ ដែលមានទីតាំងនៅតំបន់ក្នុងព្រៃទឹកភ្លៀងកុងហ្គោ។ វាក៏ជាប្រទេសមួយដែលមានការកាប់បំផ្លាញព្រៃឈើតិចបំផុតក្នុងចំណោមព្រៃឈើសំខាន់ៗទាំងអស់នៅលើពិភពលោកផងដែរ។

ទី៦ ប្រទេស ម៉ាដាហ្គាស្កា ជាប្រទេសអាហ្វ្រិកមួយស្រូបយកកាបូនសុទ្ធ ខណៈដែលមានការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំដូចគ្នា។ Energy Monitor កត់សំគាល់ថា ប្រសិនបើអត្រានៃការបាត់បង់ដើមឈើបច្ចុប្បន្ននៅតែបន្ត ម៉ាដាហ្គាស្ការនឹងក្លាយជាអ្នកបញ្ចេញកាបូនឌីអុកស៊ីតសុទ្ធនៅត្រឹមឆ្នាំ២០៣០។

ទី៧ កោះ Nieu ជាកោះដែលមានភ្នំភ្លើង និងបណ្តុំផ្កាថ្មតូចតូច ស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង ហើយជាជម្រករបស់ប្រជាជនប្រមាណ ២០០០នាក់ប៉ុណ្ណោះ។  ភ្នំភ្លើងរួមចំណែកត្រឹមតែ ០.០០០១ ភាគរយប៉ុណ្ណោះដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកល ខណៈដែលព្រៃឈើនៅតំបន់នោះស្រូបយកបរិមាណកាបូនច្រើនជាងនេះទៅទៀត។

ទន្ទឹមនឹងនេះដែរ បច្ចុប្បន្ននេះ សកលលោកក៏កំពុងធ្វើសកម្មភាពនានាដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសជាច្រើនបានប្តេជ្ញាចិត្តឈានដល់គោលដៅសូន្យសុទ្ធត្រឹមឆ្នាំ២០៥០។ ការបំភាយកាបូនសូន្យសុទ្ធត្រូវបានសម្រេចនៅពេលដែលកាបូនឌីអុកស៊ីតត្រូវបានស្រូបចេញពីបរិយាកាសឲ្យបានកាន់តែច្រើនជារៀងរាល់ឆ្នាំជាងការបញ្ចេញ។ ជាមួយគ្នានេះ ដើម្បីអាចឈានដល់គោលដៅសូន្យសុទ្ធនៅលើមាត្រដ្ឋានពិភពលោក គឺត្រូវមានការខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារការឡើងកំដៅផែនដីលើសពីគោលដៅអាកាសធាតុ ១,៥ អង្សារ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សេដ្ឋវិទូព្យាករណ៍ថា ជម្លោះអូសបន្លាយយូរនៅមជ្ឈិមបូព៌ាអាចបង្កឱ្យសេដ្ឋកិច្ចសកលជាប់គាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/03/2026

ជាមួយនឹងកំដៅកាន់តែខ្លាំងនៃជម្លោះនៅមជ្ឈិមបូព៌ារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល អាម៉េរិក កាន់តែអូសបន្លាយ គឺកាន់តែជំរុញឱ្យសេដ្ឋកិច្ចសកលលោកជាប់គាំង

យុទ្ធនាការផលិតផលជាតិ MadeInCambodia ជួយលើកកម្ពស់ផលិតផលក្នុងស្រុក ប៉ុន្តែទាមទារវិធានការបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

ក្រសួងពាណិជ្ជកម្ម បាន និងកំពុងបន្តយកចិត្តទុកដាក់ក្នុងការលើកស្ទួយផលិតផលកម្ពុជា តាមរយៈ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia»  ឱ្យកាន់តែមានការទទួលស្គាល់ខ្ពស់ទាំងនៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស

ចំណូលពីរមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះប្រមាណ ៣០ភាគរយ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

ក្នុង​រយៈពេល​២ខែ ដើមឆ្នាំ២០២៦ គ្រឹះស្ថាន​អង្គរ រកចំណូលបាន​​ពីការ​លក់​សំ​បុត្រ​​ចូល​ទស្សនារមណីយដ្ឋាន​អង្គរ​ ជាង ៩,១លានដុល្លារអាម៉េរិក ចំណូលពីរមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥

នាយករដ្ឋមន្ត្រីកាណាដា ផ្តើមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌាឡើងវិញបន្ទាប់មានភាពតានតឹងការទូត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោក Mark Carney បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគីឡើងវិញបន្ទាប់ពីមានភាពតានតឹងផ្នែកការទូតកាលពីអំឡុងឆ្នាំ២០២៣

ចំណេះដឹង ៖ ស្វែងយល់ពីរបៀ​បប្រើប្រាស់​សេវាសាធារណៈតាមប្រព័ន្ធអនឡាញ​របស់ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/03/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម និងសំណង់ បានដាក់បញ្ចូលសេវា​សាធារណៈតាមប្រព័ន្ធអនឡាញយ៉ាងសម្បូរបែប​ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន និងម្ចាស់​កម្មសិទ្ធិអាច​ឆែកមើល​សេវា​ផ្សេងៗដែល​មាននៅក្នុង​ប្រព័ន្ធ

សង្គ្រាមនៅមជ្ឈិមបូព៌ា រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល បានធ្វើឲ្យតម្លៃប្រេងឡើងថ្លៃជាង ៨%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

តម្លៃប្រេងបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារជាថ្មីលើទីក្រុងតេអេរ៉ង់កាលពីថ្ងៃអាទិត្យ ហើយអ៊ីរ៉ង់បានវាយបកទៅវិញជាមួយនឹងមីស៊ីលជាច្រើនបន្ទាប់ពីមេដឹកនាំកំពូល Ali Khamenei ត្រូវបានសម្លាប់

ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ៖ កម្ពុជា ជាទីផ្សារកំពុងលេចធ្លោដ៏សំខាន់ដែលភ្ជាប់អាស៊ីអាគ្នេយ៍ជាមួយអឺរ៉ុប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/03/2026

កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងទីផ្សារតំបន់ ដែលកំពុងលេចធ្លោដ៏សំខាន់មួយក្នុងការតភ្ជាប់អាស៊ីអាគ្នេយ៍ជាមួយអឺរ៉ុប ខណៈអាជីវកម្ម អឺរ៉ុបកំពុងចាប់អារម្មណ៍ស្វែងយល់ពីឱកាសបន្ថែម

ផ្ទះអាជីវកម្មម៉ូដថ្មី “Home Office II” សំណង់អគារមានភាពច្នៃប្រឌិតខ្ពស់ ពហុមុខងារ នឹងលេចរូបរាងនៅក្បែរផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 02/03/2026

ផ្ទះអាជីវកម្មម៉ូដថ្មី “Home Office II” សំណង់អគារមានភាពច្នៃប្រឌិតខ្ពស់ ពហុមុខងារ និងគុណភាពសំណង់រឹងមាំល្អដាច់គេ នឹងលេចរូបរាងឡើងនៅក្នុងពេលឆាប់ៗនៅក្បែរផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល

ចិន និងអាល្លឺម៉ង់ ពង្រឹងទំនាក់ទំនងទ្វេភាគី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/02/2026

រដ្ឋាភិបាលចិន និងអាល្លឺម៉ង់ បានព្រមព្រៀងគ្នាជំរុញកិច្ចអភិវឌ្ឍន៍ថ្មីៗជាបន្តបន្ទាប់ក្នុងនាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម

ផលិតផលខ្មែរចម្រុះ កំពុងដាក់តាំងបង្ហាញលក់ក្នុងពិព័រណ៍ផលិតផលខ្មែរលើកទី១៩ នៅខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/02/2026

ផលិតផលខ្មែរចម្រុះច្រើនជាង១០០មុខ រួមទាំងបន្លែសុវត្ថិភាពផងដែរនោះ ត្រូវបានដាក់តាំងបង្ហាញ​ និងលក់នៅតាមស្តង់ចំនួន ១១០ស្តង់ ក្នុងព្រឹត្តិការណ៍​ពិព័រណ៍ផលិត​ផលខ្មែរ លើកទី១៩

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី