អាស៊ីអាគ្នេយ៍ កំពុងអនុវត្តវិធីមួយចំនួនសម្រាប់ទប់ស្កាត់អសន្តិសុខស្បៀងអាហារ

បរទេស ៖ យោងទៅតាមប្រភពពី Weforum បានលើកឡើងពីវិធីដោះស្រាយមួយចំនួនក្នុងការទប់ស្កាត់បញ្ហាកង្វះស្បៀងអាហារនៅអាស៊ីអាគ្នេយ៍ ដោយសារតំបន់នេះអាចនឹងប្រឈមមុខនឹងបញ្ហាសន្តិសុខស្បៀង ដោយសារចំនួនកំណើនប្រជាជនកើនឡើង រួមជាមួយនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។

អ្នកជំនាញបានបង្ហាញការរំពឹងថា ចំនួនប្រជាជននៅអាស៊ីអាគ្នេយ៍នឹងកើនឡើង ១២ ភាគរយ ឬ ៧៥០ លាននាក់នៅឆ្នាំ២០៣៥ ដែលកើនឡើងពី ៦៧០ លាននាក់នៅឆ្នាំ២០២០។ កំណើនប្រជាជនយ៉ាងឆាប់រហ័សនេះរួមផ្សំជាមួយនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់ នឹងជំរុញឱ្យមានតម្រូវការស្បៀងអាហារកើនឡើង ៤០ ភាគរយនៅឆ្នាំ២០៥០។ ទន្ទឹមនឹងនេះ ប្រហែលមួយភាគបីនៃបរិមាណផលិតផលអាហារសរុបត្រូវបានខ្ជះខ្ជាយទូទាំងពិភពលោក ហើយអាស៊ីមានចំណែកច្រើនជាង ៤០ ភាគរយនៃការខ្ជះខ្ជាយនេះ។ លើសពីនេះ ការខ្ជះខ្ជាយអាហារកើតឡើងក្រោយការប្រមូលផល ដោយសារអាចមកពីមូលហេតុបាត់បង់បរិមាណ ឬគុណភាពអាហារ។

យោងតាមប្រភពដដែលបានបង្ហាញថា ចំនួនដំណាំ ឬ អាហារត្រូវបានបាត់បង់នៅក្នុងតំបន់ជារៀងរាល់ឆ្នាំតាមរយៈកសិករទៅកាន់អ្នកលក់រាយ ដែលប៉ះពាល់ដល់ដំណាំសំខាន់ៗរួមទាំងផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ។ ជាក់ស្តែងនៅប្រទេសថៃ ការប៉ាន់ប្រមាណលើគ្រាប់ធញ្ញជាតិចំនួន ១៩ ភាគរយត្រូវបានខាតបង់ដែលកើតឡើងក្នុងអំឡុងពេលនៃការគ្រប់គ្រង និងការផ្ទុក។ ដូច្នោះ កត្តាសំខាន់ក្នុងការកាត់បន្ថយការខាតបង់ក្រោយការប្រមូលផលគឺត្រូវអនុវត្តវិធីសាស្រ្តរួមមួយឆ្ពោះទៅរកការទប់ស្កាត់ការបាត់បង់ទាំងនេះ។

យោងតាមអង្គការស្បៀងអាហារ និងកសិកម្ម (FAO) បានបង្ហាញថា ការខាតបង់ក្រោយការប្រមូលផលមានចំនួនប្រហែលមួយភាគបីនៃផលិតកម្មស្បៀងសរុបរបស់ពិភពលោក ដែលធ្វើឱ្យវាក្លាយជាមូលហេតុចម្បងមួយនៃអសន្តិសុខស្បៀងសម្រាប់គ្រួសាររាប់លាននៅទូទាំងពិភពលោក។ នៅអាស៊ីអាគ្នេយ៍វិញ ប្រហែលជិត ១៧ ភាគរយស្បៀងអាហារសរុបត្រូវបានខាតបង់ ឬខ្ជះខ្ជាយ។ ជាក់ស្តែង ​ឥណ្ឌូណេស៊ីខាតបង់​ដំណាំ​ប្រមូល​ផល​ចំនួន ២០ ភាគរយ​ក្នុង​មួយ​ឆ្នាំៗ ខណៈ​ហ្វីលីពីន​ខាតបង់​រហូត​ដល់ ៥០ ភាគរយ។

ការកាត់បន្ថយការបាត់បង់ដំណាំក្រោយការប្រមូលផលអាចមានឥទ្ធិពលយ៉ាងខ្លាំង ដោយការកាត់បន្ថយនៅអាស៊ីអាគ្នេយ៍ចំនួន ៤០ ភាគរយគឺស្មើនឹងការប្រមូលទិន្នផលស្បៀងពីផ្ទៃដី ១,៨ លានហិកតា ឬ ស្មើប្រហែល ២២ ភាគរយនៃដីកសិកម្មសរុបរបស់ម៉ាឡេស៊ី។ វិធីសាស្រ្តនេះអាចសម្រេចបានដោយវិធីសាស្រ្តទាំងបែបប្រពៃណី និងបច្ចេកវិទ្យាកម្រិតខ្ពស់។ ដូច្នោះហើយ ការអនុវត្តលើនៃបច្ចេកវិទ្យារយៈពេលវែងអាចអាស្រ័យលើកត្តាខាងក្រៅ សង្គម សេដ្ឋកិច្ច និងស្ថាប័ន ប៉ុន្តែវាក៏មានជំហានមូលដ្ឋានដែលអាចអនុវត្តបានផងដែរ។

ដំណោះស្រាយទី១ គឺការរៀបចំខ្សែបន្ទាត់មូលដ្ឋានឱ្យមានសុពលភាពនៃច្បាស់លាស់ តាមរយៈការប្រមូលទិន្នន័យអំពីការខាតបង់ដែលបានជួបប្រទះនៅដំណាក់កាលពាក់ព័ន្ធក្នុងខ្សែសង្វាក់ផលិតដោយការថ្លឹងថ្លែង ឬរាប់ ព្រោះការកំណត់ភាគរយនៃដំណាំដែលខាតបង់នៅដំណាក់កាលនីមួយៗអាចបង្កើតខ្សែបន្ទាត់មូលដ្ឋានមួយ។ លើសពីនេះ វាក៏ទាមទារឲ្យមានការស្រាវជ្រាវបន្ថែមទៀតដើម្បីយល់ពីមូលហេតុឫសគល់នៃបញ្ហាខាតបង់

ចំណុចទី២ គឺខ្សែសង្វាក់តម្លៃគួរតែត្រូវបានកំណត់អត្តសញ្ញាណ ដោយរកមើលថាតំបន់មួយណានៅក្នុងខ្សែសង្វាក់តម្លៃដែលអសមត្ថភាពធំបំផុត និង រកដំណោះស្រាយមានប្រសិទ្ធភាពដែលអាចដោះស្រាយវាបាន។ ​បន្ទាប់​មក​គួរគូសចំណាំលើ​តំបន់ដែលសមត្ថភាព​ផលិត​ស្រាប់ ដើម្បី​មើល​ថា​តើ​ការ​សហការ​គ្នា​នៅ​កន្លែង​ណា​សម្រាប់​ឱកាស​ជោគជ័យ​ខ្ពស់​។ ជាក់ស្តែង នៅប្រទេសវៀតណាម ពោតចំនួន ៥ ភាគរយបានខាតបង់ក្នុងអំឡុងពេលគ្រោះរាំងស្ងួតដោយភាគច្រើនខូចខាតដែលបង្កឡើងដោយសត្វស្លាប កណ្តុរ និងសត្វដទៃទៀត និងបច្ចេកទេសមិនត្រឹមត្រូវ។

ចំណុចទី៣ គឺការចូលរួមពីភាគីពាក់ព័ន្ធនៅទូទាំងខ្សែសង្វាក់តម្លៃ។ នាពេលបច្ចុប្បន្ននេះ ដំណោះស្រាយជាច្រើនទាមទារវិធីសាស្រ្តប្រព័ន្ធអេកូដើម្បីទទួលលទ្ធផលមានប្រសិទ្ធភាពខ្ពស់ ដោយគិតចាប់តាំងពីក្រុមប្រឹក្សាភិបាលនៅទូទាំងខ្សែសង្វាក់តម្លៃ គិតចាប់ពីកសិកររហូតដល់អ្នកផលិត អ្នកលក់គ្រាប់ពូជ អ្នកលក់រាយ និង ដៃគូដឹកជញ្ជូន។ ការស្វែងយល់ពីចំណុចអវិជ្ជមានរបស់អ្នកពាក់ព័ន្ធផ្សេងៗគ្នាទាំងអស់ និង រកដំណោះស្រាយដែលអាចដំណើរការសម្រាប់ពួកគេឬអត់។ ចំណុចទី៤ គឺការប្រមូលធនធានដើម្បីអនុវត្តផែនការនីំមួយ ដោយសារឧស្សាហកម្មម្ហូបអាហារ និងកសិកម្មនៅអាស៊ីអាគ្នេយ៍ចាំបាច់ត្រូវការការស្តារឡើងវិញ ហើយការទទួលយកបច្ចេកវិទ្យា និងការវិនិយោគនៅក្នុងតំបន់នេះ អាចមានឥទ្ធិពលជាពិសេសចំពោះបញ្ហាស្បៀងអាហារ។ លើសពីនេះ តំបន់មួយចំនួនត្រូវការការចំណេះដឹងកសិកម្មជាច្រើនដើម្បីបង្រៀនកសិករ និងអ្នកដែលនៅក្នុងវិស័យកែច្នៃម្ហូបអាហារឱ្យទទួលយកបច្ចេកវិទ្យាជាដើម។ ទន្ទឹមនឹងនេះ ភ្នាក់ងារខាងរដ្ឋាភិបាល និងអ្នកនៅខាងវិស័យបច្ចេកវិទ្យាគួរធ្វើការឱ្យល្អបំផុតដើម្បីដោះស្រាយបញ្ហាមួយនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង