ការ​នាំ​ចេញរបស់កម្ពុជា​ទៅ​ប្រទេស RCEP កើន​ដល់ ៤០០០​លាន​ដុល្លារ​ក្នុងឆមាសទីមួយ ឆ្នាំ២០២៣

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានបង្ហាញរបាយការណ៍ដោយបញ្ជាក់ថា កម្ពុជាបាននាំចេញទំនិញចម្រុះមានតម្លៃសរុប ៤,០៧​១ លានដុល្លារ ទៅកាន់ទីផ្សារប្រទេសដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងរយៈពេល៦ខែនៃឆមាសទីមួយនៃឆ្នាំ២០២៣ មានការកើនឡើងប្រមាណ ២៤ ភាគរយបើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។

គោលដៅនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសកំពូលទាំង៣ ក្នុងកិច្ចព្រមព្រៀង RCEP រួមមានទីផ្សារប្រទេសវៀតណាមមានតម្លៃ ១,៤២៩ លានដុល្លារអាមេរិក, ប្រទេសថៃ មានតម្លៃ ៥២៧លានដុល្លារអាមេរិក និងសិង្ហបុរី មានតម្លៃចំនួន ៤១៥លានដុល្លារអាមេរិក។ ការ​នាំ​ចូល​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ពី​បណ្តា​ប្រទេស RCEP បាន​ធ្លាក់​ចុះ ១៧ ភាគរយ​មក​នៅ​ត្រឹម ១០ ៧៤០ លាន​ដុល្លារ​អាមេរិក។

ឯកឧត្តម ប៉ែន សុវិជ្ជា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា ពាណិជ្ជកម្មរបស់កម្ពុជាជាមួយ​​​បណ្តាប្រទេស RCEP ដោយសារតែការអនុគ្រោះពាណិជ្ជកម្មក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់។

ឯកឧត្តម ប៉ែន សុវិជ្ជា បញ្ជាក់​ថា ​៖

“ជាមួយ​នឹង​ពន្ធ​ពាណិជ្ជកម្ម​ស្ទើរតែ​សូន្យ អ្នក​នាំ​ចេញ​អាច​ទាញ​យក​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មដែល​នាំ​ឱ្យ​ការ​នាំ​ចេញ និង​ការ​នាំ​ចូល​ពី​កម្ពុជា​កើនឡើង​​។”

បណ្ឌិត ហុង វណ្ណៈ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ-កម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ AMS ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP ការរួមចំណែករបស់ប្រទេសសមាជិក RCEP បានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចក្នុងតំបន់ និងសកល ដោយការផ្តល់លទ្ធភាពទទួលបានទីផ្សារកាន់តែធំទូលាយសម្រាប់ប្រទេសចូលរួមទាំងអស់ជាមួយការអនុគ្រោះពន្ធ។

លោកបណ្ឌិតបានបញ្ជាក់ថា ៖

“កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់នេះ ជាទីផ្សារសេរី ពង្រឹងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ គាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មបើកចំហ និងបរិយាបន្ន ហើយរួមចំណែកដល់កិច្ចខិត​ខំប្រឹងប្រែងស្តារឡើងវិញវិស័យពាណិជ្ជកម្ម និងការវិនិយោគរបស់បណ្តាប្រទេស RCEP និងជាយន្តការនៃកិច្ចព្រមព្រៀងមួយជាមួយនឹងបណ្ដាប្រទេសក្នុងតំបន់នៃការធ្វើពាណិជ្ជកម្មតាមរយៈកិច្ចព្រមព្រៀង ទ្វេភាគី FTA ។”

លោកបណ្ឌិតបានថ្លែងបន្ថែមថា ៖

“RCEP បានលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់វិស័យក្នុងតំបន់ឱ្យកាន់តែខ្លាំង និងបានជួយបង្កើតឱកាសអាជីវកម្ម និងការងារថ្មីៗ ជំរុញឱ្យមានភាពកាន់តែច្បាស់លាស់ក្នុងកិច្ចពាណិជ្ជកម្ម។ ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងជំរុញលើកកម្ពស់កិច្ចព្រមព្រៀងទេ្វភាគី និងបានពង្រីកសក្តានុពល បើកកម្រិតទីផ្សារឱ្យកាន់តែទូលាយនៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងផលិតកម្ម។”

បណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ផងដែរថា ​កិច្ចព្រមព្រៀង (RCEP) មានបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមទាំងរដ្ឋសមាជិកអាស៊ានចំនួន ១០ និងដៃគូពាណិជ្ជកម្មចំនួន ៥ គឺប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង ណូវែលសេឡង់។ វាជាការបង្កើតទីផ្សារសមាហរណកម្មក្នុងតំបន់ ដែលមានទំហំធំជាងមុន និងត្រូវបានជំរុញដោយកិច្ចព្រមព្រៀង (RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកដែលនឹងជះ​ឥទ្ធិពល​ដល់​សមាជិក​របស់​ខ្លួន។

គួរបញ្ជាក់ដែរថា នៅក្នុងរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញឱ្យដឹងថា ក្រោមការអនុវត្តកិច្ចព្រមព្រៀង RCEP និង FTAs កម្ពុជាត្រូវបានគេរំពឹងថានឹងទាក់ទាញការវិនិយោគបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដែលនឹងជំរុញផលិតភាព និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ បន្ថែមពីនេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើន ៥.៦% នៅឆ្នាំ២០២៣ ខ្ពស់ជាងការព្យាការណ៍លើកដំបូងកាលពីចុងឆ្នាំកន្លងទៅត្រឹមតែ ៥.២% ក្រោមកិច្ចគាំទ្រពីកំណើននៃការនាំចេញសម្លៀកបំពាក់ និងផលិតផលមិនមែនកាត់ដេរ ក៏ដូចជាការងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍ រួមជាមួយនឹងកំណើនដ៏រឹងមាំនៃការដឹកជញ្ជូន ទូរគមនាគមន៍ និងកសិកម្ម៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី