ប្រធានយុទ្ធនាការអន្ទាក់សូន្យផ្ដល់អនុសាសន៍ដើម្បីបញ្ចប់វិបត្តិអន្ទាក់នៅកម្ពុជា ក្រោយភាពជោគ​ជ័យ២ដំណាក់កាល

ឯកឧត្តម នេត្រ ភក្ក្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធាននៃយុទ្ធនាការអន្ទាក់សូន្យបានផ្ដល់ជាអនុសាសន៍ក្នុងការអនុវត្តបន្ត ដើម្បី​ឈានទៅបញ្ចប់វិបត្តិអន្ទាក់ចេញពីធនធានធម្មជាតិនៅកម្ពុជា។ ការថ្លែងផ្ដល់អនុសាសន៍របស់ឯកឧត្តម នេត្រ ភក្ក្រា នាពេលនេះធ្វើ​ឡើង​ក្រោយ​ឯកឧត្តមបានដឹកនាំធ្វើយុទ្ធនាការនេះអស់២ដំណាក់ប្រកបដោយផ្លែផ្កា។ ថ្វីត្បិតថា យុទ្ធនាការអន្ទាក់សូន្យត្រូវបានផ្សព្វផ្សាយ​នៅក្នុង​ខេត្តជាច្រើននៃប្រទេសកម្ពុជាហើយក្ដី ប៉ុន្តែគោលបំណងនៃការដោះអន្ទាក់ឱ្យអស់ចេញពីព្រៃធម្មជាតិ ក៏មិនទាន់ធ្លាក់ដល់ចំណុចសូន្យនោះ ដែរ។

បើយោងតាមទិន្នន័យនៃការសិក្សាកន្លងទៅដោយក្រសួងបរិស្ថាន និងអង្គការដៃគូគេបានប៉ាន់​ប្រមាណ​ថាមានអន្ទាក់ចំនួនត្រឹមតែ ២០% ប៉ុណ្ណោះ ដែលត្រូវបានដោះចេញពីតំបន់ការពារ​ធម្មជាតិក្នុងមួយឆ្នាំ។ ឆ្លើយតបនឹងចំណុចនេះ វានៅតែជារឿងចំបាច់​សម្រាប់ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​បន្តធ្វើកិច្ចការនេះទៀត ហើយចេញពីបទពិសោធន៍ចំនួន១៣ខែនៃការអនុវត្តយុទ្ធនាការអន្ទាក់សូន្យកាលពីពេលកន្លងទៅនេះ។


ឯកឧត្តម នេត្រ ភក្ក្រា បានលើកឡើងនូវអនុសាសន៍ចំនួន៣គឺ៖

ទី១- គួររៀបចំផែនការសកម្មភាពជាអាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋាន​ដែលចូលរួមបង្កើនជីវភាពរស់នៅរបស់​ប្រជាជន​ឲ្យបានប្រសើរសំដៅឈានទៅកាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិរបស់សហគមន៍។ ជាមួយគ្នានេះ គួរបន្តលើកទឹកចិត្ត​ដល់​ពួកគេឲ្យ​ចូលរួមកាន់តែសកម្មក្នុងការថែរក្សាធនធានធម្មជាតិ និងសត្វព្រៃសម្រាប់បម្រើឲ្យការអភិវឌ្ឍវិស័យ​អេកូ​ទេសចរណ៍ ងាកមក​ស្វែង​រកប្រាក់ចំណូលតាមរយៈកម្មវិធីឥណទានកាបូន ការបង្កើនការកែច្នៃ​និងផលិតកម្ម អនុផលព្រៃឈើ ព្រមទាំងការជំរុញសកម្មភាពកសិកម្មដែល​ផ្តល់ប្រាក់ចំណូល បន្ថែមដល់សហគមន៍។​

ទី២-​ បង្កើនការរៀបចំសកម្មភាពអប់រំជាក់លាក់បន្ថែមទៀតដល់អ្នកនិយមបរិភោគ អ្នកលក់ អ្នកទិញ និងអ្នកជួញដូរសត្វព្រៃដើម្បីសំដៅកែប្រែ​ឥរិយាបទរបស់អ្នកទាំងនោះឲ្យបញ្ឈប់នូវទង្វើដែលសង្គមជាតិទូទៅមិនផ្តល់តម្លៃសោះ ហើយប្រែក្លាយសកម្មភាពខុសច្បាប់ទាំងនោះ​មកជា​ការ​ចូលរួមក្នុងការការពារសត្វព្រៃ អភិរក្សជីវចម្រុះឲ្យស្ថិតនៅគង់វង្សសម្រាប់ជាប្រយោជន៍ដល់កូនចៅ​ច្រើនជំនាន់​តទៅថ្ងៃអនាគត ព្រមទាំង​ចូលរួមបង្ការហានិភ័យចំពោះសុខភាពសាធារណៈ។

ទី៣- គួររៀបចំ និងពង្រឹងផែនការអភិរក្សឲ្យមានប្រសិទ្ធភាពថែមទៀតដើម្បីស្រាវជ្រាវតាមដាន ពង្រឹងការអនុវត្តច្បាប់ទាំងក្នុង និងក្រៅតំបន់​ការពារ និងស្តារចំនួនសត្វព្រៃឲ្យមានស្ថានភាពប្រសើរ​ឡើងវិញដោយលើកទឹកចិត្តឲ្យប្រជាជនសហគមន៍មូលដ្ឋានចូល​រួមក្នុងសកម្មភាព​ទាំង​នេះក្នុងគោលបំណងបញ្ជៀសឲ្យបាននូវការពង្រាយអន្ទាក់ថ្មីទៀត និងការបរបាញ់សត្វព្រៃខុសច្បាប់។

គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យត្រូវបានបង្កើតឡើងដោយក្រសួងបរិស្ថានកាលពីឆ្នាំ២០២២ កន្លងទៅ ក្នុងគោលបំណងដោះអន្ទាក់ចេញ​ពីក្នុងព្រៃធម្មជាតិ សំដៅកសាង ជម្រកសត្វព្រៃដែល​មានសុវត្ថិភាព។ ក្នុងរយៈពេលនេះដែរ សរុបជារួមក្រសួងបរិស្ថាន​បានចុះទៅកាន់​ខេត្ត​គោលដៅចំនួន១២គឺ ខេត្តស្ទឹង​ត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ រតនៈគិរី ពោធិ៍សាត់ វាលវែង កំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបង និងប៉ៃលិន។

ជាលទ្ធផល យុទ្ធនាការអន្ទាក់សូន្យបានបំផុសការយល់ដឹងដល់មនុស្សជាង១៤លាននាក់ ដោយរាប់បញ្ចូលការទទួលបាននូវព័ត៌មាន និង​ចំណេះដឹងពីយុទ្ធនាការ ទាំងតាមរយៈការចូលរួមក្នុងសកម្មភាពយុទ្ធនាការនេះដោយផ្ទាល់ និងតាមរយៈប្រព័ន្ធសារព័ត៌មានក្នុងស្រុក ក្នុង​តំបន់ និងតាមបណ្តាញសង្គមរបស់ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ និងភាគីអនុវត្តយុទ្ធនាការទាំងអស់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ