អាមេរិកបង្កកទ្រព្យសម្បត្តិមានតម្លៃ ២៦ លានដុល្លារដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនពេជ្រឥណ្ឌា

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី ADP Live បានរាយការណ៍ថា ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់សហរដ្ឋអាមេរិកបានបង្កកទ្រព្យសម្បត្តិដែលមានតម្លៃ ២៦ លានដុល្លារ និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនពេជ្រឥណ្ឌា។

ទន្ទឹមនឹងនេះ ហេតុផលនៅពីក្រោយការបង្កកទ្រព្យសម្បត្តិនេះគឺ​ដោយសារទំនាក់ទំនងស្និទ្ធស្នាលរវាងពាណិជ្ជករពេជ្រឥណ្ឌាទៅកាន់ភាគីរុស្ស៊ី ដោយករណី​នេះ​ពាក់ព័ន្ធ​នឹងឥណ្ឌា​​នាំ​ចូល​ពេជ្រ​រដុប ឬ ពេជ្រមិនទាន់ច្នៃ​ពី​​រុស្ស៊ី ហើយពេជ្រទាំងនោះ​ត្រូវ​បាន​ប៉ូលា​ និងផលិតជាផលិតផលសម្រេច​ក្នុង​ប្រទេស​ឥណ្ឌា។ ចាប់តាំងពីមានសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែនមក ដៃគូពាណិជ្ជកម្មជាមួយរុស្ស៊ីត្រូវបានដាក់ទណ្ឌកម្មដោយលោកខាងលិចដោយមានសហរដ្ឋអាមេរិកនាំមុខ។ ដូច្នោះហើយ ការនាំចូលទាំងនោះត្រូវបានត្រួតពិនិត្យ ហើយទំនិញដែលទទួលបានការយល់ព្រមជាផ្លូវការប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតនាំចូល រួមទាំងការនាំចូលប្រេងឆៅផងដែរ។

បន្ទាប់ពីការស៊ើបអង្កេតរបស់ការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេសរបស់សហរដ្ឋអាមេរិក USOFAC ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនពេជ្រឥណ្ឌាត្រូវបានបង្កក ខណៈដែលនិយតករអាមេរិកកំពុងឃ្លាំមើលយ៉ាងដិតដល់នូវករណីរំលោភបំពានលើទណ្ឌកម្មទាក់ទងនឹងពាណិជ្ជកម្មជាមួយរុស្ស៊ី។ លើសពីនេះ និយតករទាំងនេះកំពុងស៊ើបអង្កេតកិច្ចព្រមព្រៀងសកលដើម្បីរកមើលចន្លោះប្រហោង។ មិនត្រឹមតែប៉ុណ្ណោះ ចំណាត់ការនេះក៏ជាសញ្ញាព្រមានទៅកាន់អ្នកនាំចូលប្រេងឆៅពីរុស្ស៊ីផងដែរ។ ជាការឆ្លើយតបទៅនឹងបញ្ហានេះ ឥណ្ឌាបានតស៊ូមតិលើការនាំចូលទាំងនេះដោយលើកឡើងពីសន្តិសុខថាមពល។

ស្របពេលនេះដែរ ក្រុមប្រឹក្សាលើកកម្ពស់ការនាំចេញត្បូង និងគ្រឿងអលង្ការឥណ្ឌាបានស្វែងរកជំនួយពីរដ្ឋាភិបាលឥណ្ឌា ដើម្បីស្វែងរកការអន្តរាគមន៍ក្នុងបញ្ហានេះ។ លើសពីនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ឥណ្ឌាដែលមានមូលដ្ឋាននៅអារ៉ាប់រួម (UAE) បានរងផលប៉ះពាល់ពីការរឹតបន្តឹងមួយនេះ ដោយសារការទូទាត់ជាប្រាក់ដុល្លារដែលធ្វើឡើងដោយក្រុមហ៊ុនទាំងនេះត្រូវបានជាប់គាំង ដោយសារការសង្ស័យទៅលើរុស្ស៊ីជាអ្នកផ្គត់ផ្គង់ពេជ្ររបស់ឥណ្ឌា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ