ជនជាតិរុស្ស៊ី៤នាក់ដែលមានឥទ្ធិពលផ្នែកពាណិជ្ជកម្មត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក

បរទេស៖ យោងទៅតាមប្រភពពី AP News បានរាយការណ៍ថា ​រតនាគាររបស់សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ហិរញ្ញវត្ថុ​ប្រឆាំង​នឹង​ជនជាតិ​រុស្ស៊ី​ចំនួន ៤​នាក់​ដែលពាក់ព័ន្ធនឹង​ក្រុមហ៊ុន Alfa Group ដែលជា​ក្រុមហ៊ុន​ធំ​បំផុត​មួយ​របស់​រុស្ស៊ី​ដែលមានបុត្រសម្ព័ន្ធជាច្រើនលើ​ពាណិជ្ជកម្មប្រេង ហ្គាស​ធម្មជាតិ និង​ធនាគារ​កាលពី​ថ្ងៃ​សុក្រកន្លងទៅនេះ។

ទន្ទឹមនឹងនេះ ជនជាតិរុស្ស៊ី ៤នាក់ ដែលត្រូវបានដាក់ទណ្ឌកម្មរួមមាន Petr Olegovich Aven, Mikhail Maratovich Fridman, German Borisovich Khan និង Alexey Viktorovich Kuzmichev ។ ការដាក់ទណ្ឌកម្មនេះ គឺជាផ្នែកមួយនៃការរឹតតបន្តឹងលើសេដ្ឋកិច្ចរបស់រុស្ស៊ី និងក្រុមអ្នកមានអំណាចបំផុតរបស់រុស្ស៊ី ដើម្បីជាការឆ្លើយតបទៅនឹងការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន។

អនុរដ្ឋលេខាធិការក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Wally Adeyemo បាននិយាយថា ឥស្សរជនរុស្ស៊ីដែលមានទ្រព្យសម្បត្តិគួរតែឈប់គិតថាពួកគេអាចបន្តធ្វើអាជីវកម្មដូចធម្មតា ខណៈពេលដែលវិមានក្រឹមឡាំងកំពុងធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។  លើសពីនេះ ការដាក់ទណ្ឌកម្មនេះក៏បានរឹតបន្តឹងសហភាពឧស្សាហកម្ម និងសហគ្រិនរុស្ស៊ីផងដែរ ដោយសារសម្ព័ន្ននេះមានជាប់ពាក់ព័ន្ធក្នុងវិស័យបច្ចេកវិទ្យា និងជួយរុស្ស៊ីទប់ទល់នឹងទណ្ឌកម្មផ្សេងទៀត។ មិនត្រឹមតែប៉ុណ្ណោះ បុគ្គល​ទាំង​បួន​នាក់នេះ​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​រួច​ហើយ​ដោយ​អូស្ត្រាលី កាណាដា សហភាព​អឺរ៉ុប នូវែលសេឡង់ និង​ចក្រភព​អង់គ្លេស។

ក្រោមការដាក់ទណ្ឌកម្មនេះ អ្នកជំនួញរុស្ស៊ីទាំង ៤នាក់នេះនឹងមិនអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកធ្វើជំនួញជាមួយធនាគារអាមេរិក និងទាញផលប្រយោជន៍ហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកបាននោះទេ។ ការរឹតបន្តឹងនេះ​បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​រួច​ទៅ​ហើយ​ដោយ​សារ​តែ​អឺរ៉ុប និង​អង់គ្លេសបានដាក់ទណ្ឌកម្មលើធនាគារ Alfa-Bank ម្តងរួចទៅហើយកាលពីឆ្នាំមុនកន្លងទៅនេះ។ គួរបញ្ជាក់ផងដែរថា Maratovich Fridman គឺជាស្ថាបនិកក្រុមហ៊ុន Alfa Group និងជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីដ៏មានបំផុតម្នាក់របស់រុស្ស៊ី។  កាលពីឆ្នាំ ២០២២ កន្លងទៅនេះ ធនាគារ Alfa-Bank ដែលជាធនាគារមិនមែនរដ្ឋដ៏ធំបំផុតរបស់រុស្ស៊ី ត្រូវបានដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប EU ប៉ុន្តែ Fridman បានចាកចេញពីក្រុមប្រឹក្សាភិបាល​ ហើយ Petr Olegovich Aven បានដឹកនាំធនាគារ Alfa-Bank រហូតដល់ខែមីនា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា