រយៈពេល៧ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង៣លាននាក់ និងភ្ញៀវជាតិចេញក្រៅ​ប្រទេសជាង១លាននាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានបង្ហាញឱ្យដឹងថា រយៈពេល៧ខែចំនួនភ្ញៀវទេសចរអន្តរជាតិដែលកម្ពុជាទទួលបាន មានប្រមាណជាង ៣.០៣ លាននាក់ ដែលចំនួននេះកើនឡើង ៣០៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២កន្លងទៅ រីឯភ្ញៀវទេសចរជាតិ ដែលចេញក្រៅប្រទេស មានចំនួនប្រមាណ១លាននាក់។

របាយការណ៍ដដែលបានបញ្ជាក់ដោយលម្អិតថា រយៈពេល៧ខែ ចាប់ពីខែមករា-ខែកក្កដា រយៈពេល៧ខែ ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនចំនួន ៣,០៣៧,៣៤៤នាក់ កើនឡើង ៣០៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២កន្លងទៅ។ ចំពោះភ្ញៀវទេសចរកម្ពុជាដែលចេញក្រៅប្រទេសមានចំនួន ១,០០៩,០៧៣នាក់ កើនឡើង ២៤៣.៦% ខណៈភ្ញៀវបរទេសផ្ទៃក្នុងដែលចេញពីកម្ពុជាមានចំនួន ២,៨៩៣,០៧១នាក់ កើនឡើង ៣៥៣%។

ដោយឡែក ក្នុងរយៈពេល៧ខែកន្លងមកនេះ ភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមផ្លូវអាកាសមានចំនួន ១,០៦៥,២​៣៣​នាក់ កើនឡើង ២៣៦.៨%។ ចំណែកភ្ញៀវទេសចរអន្តរជាតិ ដែលមកតាមផ្លូវគោក និងផ្លូវទឹកមានចំនួនសរុប ១,៩៧២,១១១នាក់ កើនឡើង ៣៦១.៧%។

យ៉ាងណាមិញ សម្រាប់ទីផ្សារទេសចរណ៍សំខាន់ៗទាំង១០របស់កម្ពុជា រួមមាន៖ ប្រទេសថៃ ១,០២៨,០២០នាក់ កើនឡើង ៣៣១.២% ប្រទេសវៀតណាម ៥៥១,១៥៦នាក់ កើនឡើង ១៩០.៤
ប្រទេសចិន ៣១៨,៤៩៨នាក់ កើនឡើង ៦៦៨.៩% ប្រទេសឡាវ ១៧៣,៨៨៦នាក់ កើនឡើង ២៦២៥.៩% សហរដ្ឋមអាមេរិក ១១០.៦៩៧នាក់ កើនឡើង ២១៧% កូរ៉េខាងត្បូង ១០១,៧២៨នាក់ កើនឡើង ៣៤១.៨%។

បន្ទាប់មកទៀត គឺប្រទេសឥណ្ឌូណេស៉ីដែលមានចំនួន ៧២.៩០៤នាក់ កើនឡើង ១៦៦.៦% ប្រទេសបារាំង ៦១.៣៤៤នាក់ កើនឡើង ១៧៤.៣% ចក្រភពអង់គ្លេស ៥៨,៨២៩នាក់ កើនឡើង ២៨៥.៥%
និងរុស្ស៉ីចំនួន ៥៨.៦៩៣នាក់ កើនឡើង ៣៦៥៧.៦%។

រយៈពេល៧ខែដូចគ្នានេះដែរ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបជាង ១៣លាននាក់ ក្នុងនោះភ្ញៀវទេសចរជាប្រជាពលរដ្ឋខ្មែរ ១១,៧៨២,៧៦០នាក់ កើនឡើង ៦៨.៣% និងភ្ញៀវបរទេសដែល​ស្នាក់​នៅក្នុងប្រទេសកម្ពុជា ១,៥៣១,៤៦៧នាក់ កើនឡើង ៨០%។

សូមបញ្ជាក់ដែរថាថ្មីៗនេះក្រសួងទេសចរណ៍ បានដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេស​ចរណ៍​ខេត្តកែប ២០២៣-២០៣៥ មានចក្ខុវិស័យប្រែក្លាយខេត្តកែបជា «គោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រ​សម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់» ដោយប្រកាន់យកគោលការណ៍នៃការអភិវឌ្ឍន៍ ប្រកបដោយចីរភាព សុវត្ថិភាព គុណភាព ភាពប្រកួតប្រជែង និងទេសចរណ៍បែបឆ្លាតវៃ។

ហើយបើតាមការព្យាកររបស់ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានរំពឹងទុកថា រយៈពេលពេញមួយឆ្នាំ​២០២៣នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិយ៉ាងតិច៥លាននាក់៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)