វិស័យធានារ៉ាប់រងរួមចំណែកជួយសេដ្ឋកិច្ចជាតិ តាមរយៈការជួយកសិករ

ខុសពីអ្វីដែលគេធ្លាប់ឃើញនៅក្នុងវិស័យធានារ៉ាប់រង ដែលផ្ដល់ត្រឹមតែសេវាធានារ៉ាប់រង​លើអាយុជីវិត លើអចលនវត្ថុ ដែលផ្ដល់ផលប្រយោជន៍ជាបុគ្គលដល់ក្រុមហ៊ុន បរិបថថ្មីនេះ ក្រុមហ៊ុនធានារ៉ាប់រង បានផ្ដល់ការរួមចំណែកដល់សេដ្ឋកិច្ចជាតិ​ តាមរយៈការជួយកសិករ។

សម្រាប់បច្ចុប្បន្ន វិស័យនេះចាប់ផ្ដើមបញ្ចូលមុខងារថ្មីៗដើម្បីបម្រើដល់ផលប្រយោជន៍សង្គមឱ្យ បានកាន់តែច្រើន។ ម្យ៉ាងដោយសារតែ កម្ពុជាជាប្រទេសកសិកម្មស្រាប់ ការជួយកសិករជារឿង ដែលចាំបាច់មួយ។

លោក យក់ ចំរើនឫទ្ធិ ប្រធាន​ប្រតិបត្តិ​ជាន់​ខ្ពស់​នៃ​សម្ព័ន្ធ​ក្រុមហ៊ុនធានារ៉ាប់រង​ Forte ​បានមានប្រសាសន៍ថា នៅឆ្នាំ២០៣០ វិស័យធានារ៉ាប់រងនឹងចូល​រួមបានកាន់តែច្រើននៅ​ក្នុងការបង្កើនសេដ្ឋកិច្ចជាតិ។

ក្នុងនោះ លោកបានគូសបញ្ជាក់ថា ក្នុងឆ្នាំនេះ Forte បានធានាដំណាំស្រូវបាន ៨ ៤០០ហិកតា ហើយក្រៅពីនោះក៏មានដំណាំស្វាយ ពោត ស្វាយចន្ទី ដែលយើងធានាលើបម្រែបម្រួលអាកាសធាតុ និងទិន្នផល។

បើតាមការបញ្ជាក់របស់លោក យក់​ ចំរើនឫទ្ធិ រហូតមកដល់ពេលនេះ ក្រុមហ៊ុនមានការសាកល្បងសេវាកម្មចំនួន២ សម្រាប់វិស័យកសិកម្ម។ ទី១គឺការធានារ៉ាប់រងលើបម្រែបម្រួលអាកាសធាតុ ដែលមានន័យថា ប្រសិនបើកសិករមិនបានទទួលទឹកភ្លៀងគ្រប់គ្រាន់ ដែលនាំឱ្យប៉ះពាល់ដល់ដំណាំរបស់ពួកគេ ក្រុមហ៊ុននឹងផ្ដល់សំណងទៅតាមទំហំទឹកដែលពួកគេត្រូវការបូម។

ទី២គឺ ដែលចំណុចនេះលោក យក់ ចំរើនឬទ្ធិបានមានប្រសាសន៍ថា ការធានារ៉ាប់រងលើទិន្នផល ឧទាហរណ៍ដូចជាតំបន់មួយដែលមានទំហំមួយហិកតាអាចធ្វើបាន​ទិន្នផល៣តោន ក្រោយមកដោយ​សារអាកាសធាតុមិនល្អ ឬសត្វល្អិតអាចប្រមូលបានតែ១តោន។ ក្នុងករណីនេះ ក្រុមហ៊ុនធានារ៉ាប់រងនឹងសងកសិករ។

ដោយឡែក មកដល់បច្ចុប្បន្នមានកសិករដែលប្រើប្រាស់សេវាកម្មធានារ៉ាប់រងលើផ្ទៃដីចំនួន ៨ម៉ឺន ហិកតារួចមកហើយ និងដែលទៅថ្ងៃមុខលោករំពឹងថានឹងមានកំណើនអ្នកប្រើប្រាស់កាន់តែច្រើន​ ដោយសារតែបញ្ហាអាកាសធាតុ។

តាមរយៈការរួមចំណែកថ្មីនេះ លោកកំពុងជំរុញសាកល្បង៣ខេត្តគឺ បាត់ដំបង កំពង់ធំ​ និងព្រៃវែង ដោយមួយខេត្តយក២ស្រុក និងមួយស្រុកយក៣ឃុំ។ ក្នុងនោះផងដែរ ក្រុមហ៊ុនបានបែងចែកក្រុម ការងារដែលចុះទៅផ្ទាល់ដើម្បីធ្វើយ៉ាងណាឱ្យប្រជាកសិករនៅតាមតំបន់មូលដ្ឋានអាចទទួលបាន ព័ត៌មានទាំងនោះផងដែរ។

ម្យ៉ាងទៀតលោកថា នេះមិនមែនជារឿងថ្មីនោះទេ ព្រោះសម្រាប់ប្រទេសផ្សេងៗដូចជា ឥណ្ឌា ចិន និងថៃជាដើមសុទ្ធតែមានសេវាកម្មធានារ៉ាប់រងទៅលើដំណាំរបស់ពួកគេ ជាពិសេសកសិករ​ដែលធ្វើកសិកម្មក្នុងទំហំធំ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី