ក្រុមវិនិយោគិនចិន កំពុងចាប់អារម្មណ៍​ ចំពោះសក្តានុពលវិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមអ្នកវិនិយោគចិន បាន និងកំពុងតែចាប់អារម្មណ៍ចំពោះសក្តានុពលវិនិយោគនៅកម្ពុជា តាមរយៈប្រតិភូសហគ្រិនដែលមានវត្តមានលើទឹកដីកម្ពុជា ដោយបានជួបពិភាក្សាការងារជាមួយស្ថាប័នកម្ពុជា និងបានសម្តែងនូវសុទិដ្ឋិនិយមចំពោះបរិយាកាសវិនិយោគនៅកម្ពុជា ហើយក៏នៅបន្តមានក្រុមហ៊ុនចិនជាច្រើនដែលនឹងមកស្វែងយល់ពីសក្តានុពលវិនិយោគជាក់ស្តែងនៅកម្ពុជាជាបន្តបន្ទាប់។

យោងតាមអគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) លោក ជា វុទ្ធី កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារ និងសម្តែងការស្វាគមន៍ជូនចំពោះគណៈប្រតិភូសហគ្រិន ដែលប្រកបធុរកិច្ចលើវិស័យរ៉ែ និងថាមពល, កម្មន្តសាល ម៉ាស៊ីនកម្តៅ និងម៉ាស៊ីនត្រជាក់, ទេសចរណ៍, សណ្ឋាគារប្រចាំខេត្តហ្វូជៀន ដែលដឹកនាំដោយ លោក Xu Shiwen ប្រធានសហព័ន្ធសហគ្រាស ប្រចាំទីក្រុងហ្វូចូវ។

លោក ជា វុទ្ធី បានគូសរំលេចអំពីសក្តានុពលលើវិស័យ និងសកម្មភាពវិនិយោគនានាដូចមានចែងក្នុងមាត្រា ២៤ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាឱកាសសម្រាប់វិនិយោគិន ក្នុងការដាក់ទុនវិនិយោគ ដើម្បីទទួលបានផលចំណេញបន្ថែមពីលើកិច្ចសម្រួល និងការលើកទឹកចិត្តដែលផ្តល់ដោយរាជរដ្ឋាភិបាល។ លោកសង្ឃឹមយ៉ាងមុតមាំថា វិនិយោគិន និងធុរជនដែលបានអញ្ជើញមកសិក្សានាឱកាសនេះ នឹងទាញយកប្រយោជន៍ជាអតិបរមាពីការវិនិយោគលើវិស័យនានាដែលកម្ពុជាកំពុងមានសក្តានុពល តាមរយៈរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារតំបន់ និងអន្តរជាតិ។

លោក Xu Shiwen ដែលបានមកកាន់ទឹកដីកម្ពុជា ដោយផ្ទាល់ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលថ្មី​ ដឹកនាំដោយឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ទទួលបានការគាំទ្រពីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ឱ្យបន្តការពារសន្តិភាព​បន្តការអភិវឌ្ឍ ។

​លោកបណ្ឌិត ហុង វណ្ណៈ​ ប្រធាននាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្តែងការកត់សម្គាល់ថា ក្រុមហ៊ុន​ចិន​ជាច្រើន​កំពុង​ស្វែងរក​ឱកាស​វិនិយោគ​នៅលើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា ហើយវិនិយោគិន​ចិនដែល​កំពុង​បណ្តាក់ទុន​នៅ​កម្ពុជាត្រូវបានចែកវិនិយោគិនចិនជាពីរ  គឺអ្នកវិនិយោគចិននៅមូលដ្ឋានក្នុងស្រុកកម្ពុជា ដែលមានមូលដ្ឋានអាជីវកម្មរបស់ខ្លួនស្រាប់មុនពេលកូវីដ-១៩ និងអ្នកវិនិយោ​គកំពុងតែចាប់ផ្ដើមប្រតិបត្តិការ និងអ្នកបោះទុនវិនិយោគនៅកម្ពុជា។

បណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ប្រាប់ AMS ថា ៖

«ក្រុមអ្នកវិនិយោគចិនទី២ គឺអ្នកវិនិយោគថ្មីៗបានធ្វើដំណើរទស្សនកិច្ចសិក្សា ក្នុងគោលបំណងមកបោះទុននៅកម្ពុជា ធ្វើការវិនិយោគ យើងសង្កេតឃើញមានជាច្រើន ចាប់តាំងពី​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី ​ដែលចូលជាធរមាន កិច្ចសហប្រតិបត្តិការ​ផ្នែក​នយោ​បាយ និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ចិន បាន​កើន​ឡើងជា​បន្តបន្ទាប់ក្រោយពីកូវីដ-១៩ បានស្ងប់ស្ងាត់ឥទ្ធិពល រួមទាំង​ការនាំចេញ​កសិផល​ទៅ​កាន់ទីផ្សារប្រទេស​ចិន ក៏​កើនឡើងផងដែរ​​»។

លោកបណ្ឌិត បានគូសបញ្ជាក់ថា ធម្មតាអ្នកវិនិយោគិនបរទេសដែលមានបំណងចង់ធ្វើអាជីវកម្មច្បាស់លាស់​ បោះទុនទៅលើការធ្វើពាណិជ្ជកម្មរបស់ខ្លួន តែងស្វែងរកទីកន្លែងដែលមានអំណោយផល និងមានកាលានុវត្តិភាពក្នុងផលចំណេញ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/06/2026

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានធំមួយ​ ​គ្រោងបោះផ្សាយលក់​មូលបត្រ​ក្នុងផ្សារ​ហ៊ុនកម្ពុជា​ ​ដើម្បីកៀរគរទុនពង្រីក​គម្រោង​បន្ថែម​ទៀត និងទទួលបានទំនុកចិត្តពីអតិថិជន

តម្លៃសាច់គោហក់ឡើងខ្ពស់នៅលើទីផ្សារ ខណៈកម្ពុជាបានបិទការនាំចូលពីប្រទេសថៃ

ជំនួញ, ព្រឹត្តិការណ៍

• 10/06/2026

ចាប់តាំងពីដើមឆ្នាំ២០២៦រហូតមក តម្លៃសាច់គោស្រស់នៅលើទីផ្សារមានការកើនឡើងខ្ពស់ខុសពីឆ្នាំ២០២៥ ពោលគឺចាប់តាំងពីបិទការនាំចូលពីប្រទេសថៃ ដែលធ្វើឱ្យទាំងអាជីវករ ក៏ដូចជាអ្នកចិញ្ចឹមមានទឹកចិត្តសប្បាយរីករាយ

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ