បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Heritage News បានរាយការណ៍ថា រុស្ស៊ី មានបំណងចង់ដោះដូររវាងទ្រព្យសម្បត្តិរបស់អ្នកវិនិយោគបរទេសដែលជាប់គាំងនៅរុស្ស៊ី និងទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៊ីដែលត្រូវបានបង្កកដោយលោកខាងលិច។

ក្រោមសំណើដែលព្រាងដោយរដ្ឋាភិបាលរុស្ស៊ី និងធនាគារកណ្តាល ទីក្រុងមូស្គូនឹងផ្តល់ឱកាសឱ្យវិនិយោគិនបរទេសទិញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនរុស្ស៊ីដែលជាប់គាំងនៅអឺរ៉ុប ដោយប្រើលុយផ្ទាល់ខ្លួននៅក្នុងគណនីដែលត្រូវបានរឹតបន្តឹងនៅក្នុងប្រទេសរុស្ស៊ីកាលពីលើកមុន។ ទន្ទឹមនឹងនេះ រុស្ស៊ីអាចនឹងបន្ធូរបន្ថយទ្រព្យសកម្មរបស់វិនិយោគិនបរទេសពីការបង្កកចំនួន ១,១ ពាន់លានដុល្លារ និងផ្តោតសំខាន់ទៅលើវិនិយោគិនខ្នាតតូច។

យោងតាមរដ្ឋមន្ត្រីរុស្ស៊ីម្នាក់លើកឡើថា លោកខាងលិចបានបង្កកទ្រព្យសម្បត្តិជាង ១៥ ពាន់លានដុល្លារពីពលរដ្ឋរុស្ស៊ីជាង ៣,៥ លាននាក់។ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយពេញលេញលើអ៊ុយក្រែន ប្រទេសលោកខាងលិចបានបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ីប្រហែល ៣០០ ពាន់លានដុល្លារផងដែរ។
យោងតាមប្រភពដដែលលើកឡើងថា រដ្ឋាភិបាលនៅលោកខាងលិចមិនដឹងអំពីសំណើនេះទេ ហើយពួកគេក៏ប្រហែលជាបដិសេដនឹងសំណើនេះ ដោយសារវាជាប់ពាក់ព័ន្ធនឹងពីបញ្ហាប្រឈមផ្នែកច្បាប់ធ្ងន់ធ្ងរសម្រាប់អ្នកវិនិយោគ។ លើសពីនេះ សមាជិកសភាអាមេរិកបានស្នើឱ្យផ្ទេរមូលនិធិរុស្ស៊ីដែលត្រូវបានបង្កកទៅឱ្យអ៊ុយក្រែន ដើម្បីគាំទ្រដល់ការស្តារឡើងវិញក្រោយសង្គ្រាម។ យ៉ាងណាមិញ មតិជាច្រើនបានរិះគន់ថា ទ្រព្យសម្បត្តិអធិបតេយ្យត្រូវបានការពារដោយអភ័យឯកសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋ ហើយសកម្មភាពដែលរដ្ឋរឹបអូសទ្រព្យសម្បត្តិរបស់អ្នកដទៃ គឺជាបញ្ហាខុសច្បាប់មួយ។

ទោះជាយ៉ាងណាក្តី សហភាពអឺរ៉ុបកំពុងស្វែងរកជម្រើសនៃការយកពន្ធលើទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ីដែលជាប់គាំងជាង ២០០ ពាន់លានដុល្លារ ហើយនឹងផ្ទេរប្រាក់ចំណេញទៅឱ្យអ៊ុយក្រែន។ យោងតាមព័ត៌មានពី Bloomberg បង្ហាញថា ប្រាក់ចំនេញពីទ្រព្យសម្បត្តិទាំងនេះអាចកើនឡើងរហូតដល់ ៣ ពាន់លានអឺរ៉ូ (៣,៣ ពាន់លានដុល្លារ)៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content