អ្នកជំនាញអចលនទ្រព្យ​អន្តរជាតិ​បង្ហាញ​ទិសដៅសក្ដានុពល​សម្រាប់​ការ​វិនិយោគ​របស់ជនបរទេស​

ភ្នំពេញ ៖ ថ្វីត្បិតតែ​វិស័យ​អចលនទ្រព្យនៅមិនទាន់មានភាពល្អប្រសើរដូច​កាលមុនកូវីដ​១៩​ក៏ពិតមែន ប៉ុន្តែ​វិនិយោគិនទាំងក្នុង និងក្រៅប្រទេស​នៅតែស្វែងរកឱកាស​ក្នុងការ​បណ្ដាក់ទុនលើ​វិស័យ​នេះ​ដើម្បីរកប្រាក់​ចំណេញ​របស់ខ្លួនដដែល ។ ទន្ទឹមនឹង​នេះ​អ្នកជំនាញអចលនទ្រព្យ​អន្តរជាតិ​បានបង្ហាញពី​ទិស​ដៅ​វិនិ​យោគ​រ​បស់វិនិយោគិន​បរទេស​ដែល​អ្នកវិនិយោគ​ក្នុងស្រុកគួរ​យល់ដឹង ។​

លោក ​វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យ​អន្តរជាតិ​បានមានប្រសាសន៍ឱ្យដឹងថា​ ភ្នំពេញនៅតែជាទិសដៅ​វិ​និ​យោគ​​ដ៏មានសក្ដានុពល​សម្រាប់​វិនិយោគិន ហើយក្រៅពីនេះ តំបន់​ជុំវិញរាជធានីភ្នំពេញ​ដូចជា​ខេត្ត​កណ្ដាល​ ខេត្តកំពង់ស្ពឺ ជាដើម​ ខណៈដែលនៅរាជធានីភ្នំពេញ ត្រូវបានចាត់ទុកជា​តំបន់ពាណិជ្ជកម្ម​ ដែលភាគច្រើន​សម្រាប់​អគារ​ខ្ពស់ ផ្សារទំនើបតូចធំ​ និងអគារ​ការិយាល័យ​ជាដើម។

លោកបន្តថា ៖

«សម្រាប់​តំបន់នៅក្បែរៗភ្នំពេញ ឬតំបន់ជាយក្រុងភ្នំពេញ ត្រូ​វបានចាត់ទុកជា​តំបន់​ឧស្សាហកម្ម ដែល​​ក្នុងនោះ​យើងឃើញមានដូចជា​រោងចក្រ​ ឃ្លាំងស្តុកទំនិញ ។ តំបន់ទាំង​នេះ អ្នក​វិនិ​យោគ​អាច​ជ្រើស​រើស​​ទៅតាម​គោលដៅ​នៃការ​វិនិយោគ​របស់ខ្លួន ។ ក្រៅពីនេះ​ កម្ពុជា​ក៏មានតំបន់សមុទ្រ​ដែល​រួមមានខេត្ត​ព្រះសីហនុ ខេត្តកោះកុង កំពត និងកែប ។ តំបន់​សមុទ្រ​ក៏ត្រូ​វបាន​បែក​ចែក​ជា​តំបន់​ឧស្សាហកកម្ម និងតំបន់​ពាណិជ្ជកម្ម​ផងដែរ ។ តំបន់​សមុទ្រ​ក៏មានកា​រវិនិយោគច្រើនផងដែរ​ទៅលើផ្នែក​បដិសណ្ឋារកិច្ច ដូចជា​សណ្ឋាគារ ភោជនីយដ្ឋាន អាហារ​ដ្ឋាន​ដែរ »។

លោក ​វ៉ា វីរៈ បានបញ្ជាក់ថា អ្នកវិនិយោគបរទេស​ក៏អាចជ្រើស​រើស​ផងដែរ​នៅតំបន់តាមព្រំដែន​​ ​ដែលកំពុង​មានសក្ដានុពល ហើយតម្លៃដីនៅតាមតំបន់​ព្រំដែនក៏​នៅមានតម្លៃទាប​ជា​ង​តំប​ន់​សក្ដា​នុ​ពល​​មួយចំនួនដែរ  ។ ដូច្នេះអ្នកវិនិយោគអាចជ្រើសរើស​យក​ការ​វិនិយោគនៅទីតាំង​ណាដែលខ្លួនគិតថា​សមនឹង​គោល​ដៅ​របស់​ខ្លួន ។​

លោក​បញ្ជាក់ថា​ ក្រៅពីតំបន់ទាំងអស់​នេះ កម្ពុជាក៏មា​នតំបន់មួយទៀត​ដែលមានសក្ដានុពល​ក្នុងការ​វិនិ​យោ​គ​​​លើ​កសិកម្ម ដូចជា​បណ្ដាខេត្ត​ក្នុងតំបន់ទំនាបកណ្ដាល ដូចជា​សៀមរាប​ កំពង់ធំ កំពង់​ឆ្នាំង ពោធិ៍​សាត់​ បាត់ដំបង និង​ខេត្ត​ជាច្រើន ដែល​អ្នកវិនិយោគ​បរទេស​អាច​ដាក់ទុនវិនិយោគ លើ​កសិកម្ម​ ហើយ​នាំ​ចេញទៅ​កាន់​ទីផ្សារអន្តរជាតិ​ក៏ដូចជាទីផ្សារ​នៃប្រទសរបស់ខ្លួនវិញ ។

កាលពីប៉ុន្មានថ្ងៃមុននេះ មាន​ក្រុមហ៊ុនចិនដ៏ធំមួយ​​បានសិក្សា​ពី​សក្ដានុពល​ និងជម្រាប​ជូនមន្ត្រីជាន់ខ្ពស់​កម្ពុជា អំពីតម្រូវការ​ដីរាប់ម៉ឺនហិក​តា ដើម្បី​វិនិយោគលើវិស័យ​កសិកម្ម​ ប៉ុន្តែកម្ពុជា​ទំនង​ជាមិនមាន​ដី​ធំសម្រាប់​ផ្ដល់ជូនតែមួយកន្លែងនោះទេ ដូច្នេះអ្នកវិនិយោគអាច​ស្វែងរកទីតាំង​ដីផ្សេងៗ​គ្នា​ដើម្បីធ្វើការ​វិនិយោគ​លើគម្រោង​របស់ខ្លួន​ ។

ដោយឡែក​តាម​ចក្ខុវិស័យរបស់ក្រុមហ៊ុន​អចលនទ្រព្យ​ខ្នាតយក្សមួយ​នៅកម្ពុជា ព្រីសន៍​រៀលអ៊ីស្ទេត​បាន​ប​ង្ហា​ញពីចក្ខុវិស័យ​វិនិយោគរបស់ខ្លួនថា បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ បានយក​រាជធា​នីភ្នំ​ពេញ​ជា​គោល​ដៅ​វិនិយោ​​គធំ​​ ហើយខេត្តចំនួនពីរ​ទៀតរួមមានខេត្ត ព្រះសីហនុ និង​ខេត្តសៀមរាប គឺជាស្លា​ប​នៃគ​ម្រោ​ង​ធំ​ៗរ​​បស់ខ្លួន ដោយ​ចប្ចុប្បន្ននេះ ក្រុមហ៊ុនក៏ចាប់ផ្ដើមអនុវត្តន៍គម្រោង​ជា​បន្តបន្ទាប់​នៅ​តាម​បណ្ដា​ខេ​ត្ត​ទាំង​នោះផងដែរ​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ