កម្ពុជា-អាមេរិក កំណត់វិស័យសក្តានុពលឆ្ពោះទៅរកផលប្រយោជន៍រួមនៃប្រជាជនទាំងពីរ

ភ្នំពេញ ៖ កម្ពុជា-សហរដ្ឋអាមេរិក បាន និងកំពុងខិតខំរួមគ្នា ដើម្បីកំណត់វិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកឆ្ពោះទៅរកគោលដៅរួម ដែលផ្តល់ប្រយោជន៍ដល់ប្រជាជនទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីជំនួបរវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីពិភាក្សាលើវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការទ្វភាគីកម្ពុជា-អាមេរិក ។

ក្នុងជំនួបនេះ មានប្រធានបទនានាដូចជា ៖ វិស័យពាណិជ្ជកម្ម និងការវិនិយោគ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន សុខាភិបាល និងសន្តិសុខ ក្នុងក្របខ័ណ្ឌទេ្វភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ត្រូវបានលើកយកមកពិភាក្សា។

ក្រសួងការបរទេសបានបញ្ជាក់បន្ថែមទៀតថា ដោយទទួលស្គាល់អំពីវិធីសាស្រ្តផ្សេងគ្នាចំពោះបញ្ហាមួយចំនួន ដែលជារឿងធម្មតានៅក្នុងទំនាក់ទំនងអន្តរជាតិ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសន្ទនា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកំណត់វិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងឆ្ពោះទៅរកគោលដៅរួម ដែលផ្តល់ប្រយោជន៍ដល់ប្រជាជនទាំងពីរ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ថា ដំណើរបេសកកម្មធុរកិច្ចរបស់ កឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលទៅប្រជុំនៅ​អង្គការសហប្រជាជាតិក្នុងខែកញ្ញានេះ អមដំណើរដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជករធុរកិច្ចកម្ពុជាមួយចំនួនទៀត ដែលសភាពាណិជ្ជកម្ម នឹងមានជំនួបពាណិជ្ជកម្មជាមួយសមា​គមធុរកិច្ចរបស់អាមេរិកផងដែរនៅទីក្រុងញូវយ៉ក ដោយរំពឹងថាទំនាក់ទំនងកម្ពុជា និងអាមេរិក នឹងមានភាពល្អប្រសើរ​ថែមទៀតលើផ្នែកពាណិជ្ជករ និងពាណិជ្ជករ (B2B) ។

អ្នកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា ដំណើរបេសកកម្មនេះ នឹងបង្កើនទំនាក់ទំនង និងភាព​រីកចម្រើន​ផ្នែកសេដ្ឋកិច្ច រវាងកម្ពុជា និងក្រុមពាណិជ្ជករអាមេរិក ជាពិសេសនឹងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈក្រុម​ហ៊ុននានារបស់អាមេរិក ហើយសភាពាណិជ្ជកម្មកម្ពុជានឹងដឹកនាំគណៈ​ប្រតិភូទៅ​តាំងពិព័រណ៍ពាណិជ្ជកម្មលើកទី១ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិកនៅអំឡុងខែវិច្ឆិកាខាងមុខ។

ជាមួយគ្នានេះអ្នកឧកញ៉ា លឹម ហេង​ បានឱ្យដឹងដែរថា សភាពាណិជ្ជកម្មកម្ពុជា ក៏បានរៀបចំសិក្ខាសាលាមួយស្តីពីបែបបទ នៃការនាំចេញផលិតផលចំណីអាហារ និងទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដើម្បីពិភាក្សាស្វែងយល់ ​អំពីនីតិវិធីនៃការនាំចេញ ក្នុងគោលដៅជំរុញការនាំចេញ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វភាគីកម្ពុជា-អាមេរិកឱ្យកាន់តែរឹងមាំថែមទៀតពាណិជ្ជកម្ម និងវិនិយោគ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មរបស់កម្ពុជាបន្ទាប់ពីចិន។ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ទំហំពា​ណិជ្ជកម្ម​រវាងកម្ពុជា អាមេរិក សម្រេចបានជាង ៤.៣ពាន់លានដុល្លារ ថយចុះ ៩.៦ភាគរយ បើធៀបនឹងរយៈ​ពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួនជាង ៤.៨ពាន់លានដុល្លារ។

តាមរបាយការណ៍អគ្គនាយកដ្ឋានរដ្ឋគយ និងរដ្ឋាករ ចាប់ពីខែមករា- មិថុនា ឆ្នាំ២០២៣ ការនាំចេញរបស់កម្ពុជា​ទៅអាមេរិក សម្រេចបានជាង ៤.២ពាន់លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ១១៩លានដុល្លារ។

ទន្ទឹមនឹងនេះកម្ពុជាបានខិតខំទាញបាន​ផលប្រយោជន៍ពីពាណិជ្ជកម្មកម្ពុជា-អាមេរិកបានចំណាត់ថ្នាក់ជាប្រទេសទី៤ ដែលនាំចេញទៅទីផ្សារអាមេរិក និងជាប្រទេសចំណាត់ថ្នាក់ទី៣ ដែលទទួលអត្ថប្រយោជន៍ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម(GSP) ពីសហរដ្ឋអាមេរិក៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី