បច្ចេកវិទ្យាហិរញ្ញវត្ថុរួមចំណែកជួយលើកម្ពស់ និងសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា

ភ្នំពេញ ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានទទួលយកបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ ដូចជាការទូទាត់ និងការផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថលជាដើម ជាពិសេសបានរួមចំណែកជួយលើកម្ពស់ និងសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា បានថ្លែងប្រាប់ថា ក្នុងវិស័យធនាគារកាលពីមុន ហេដ្ឋារចនាសម្ព័ន្ធរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានតែសាខា និងការិយាល័យច្រើន ទាំងនៅទីក្រុង និងជនបទ ប៉ុន្តែរយៈពេលប៉ុន្មាន ៦ ឬ ៧ ឆ្នាំចុងក្រោយនេះ ហេដ្ឋារចនាសម្ព័ន្ធរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានចម្រុះ លើសពីសាខា និងការិយាល័យ ដូចជាហេដ្ឋារចនាសម្ព័ន្ធអេឡិចតូ្រនិក និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលភាគច្រើនត្រូវបានគេស្គាល់ថា Mobile App។

លោក​បណ្ឌិត បានថ្លែងបន្តថា បច្ចុប្បន្ន Mobile App ឬ សេវាធនាគារតាមទូរស័ព្ទដៃចល័ត ត្រូវបានប្រើប្រាស់ទូលំទូលាយ និងជាមធ្យោបាយទូទាត់លើការបង់ថ្លៃទំនិញ និងសេវាផ្សេងៗ ដោយមិនចាំបាច់ប្រើប្រាស់សាច់ផ្ទាល់ ឬអាចនិយាយថា បច្ចុប្បន្ន ស្ទើតែមិនប្រើប្រាស់ក្រដាសប្រាក់។ ដូច្នេះ វាមានភាពទំនើបមែនទែន ដោយសារកម្ពុជាប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធនាគារ ដើម្បីឱ្យប្រជាជន ឬអតិថិជនប្រើប្រាស់ទៅមានភាពងាយស្រួល។

លោក​បណ្ឌិត អ៊ិន ចាន់នី បានមានប្រសាសន៍ថា ៖

«វិស័យធនាគារ និងហិរញ្ញវត្ថុមានភាពរីកចម្រើនខ្លាំងជាងប្រទេសដែលមានការអភិវឌ្ឍមួយចំនួនទៅទៀត ត្រង់ថា យើងចាប់យកបច្ចេកវិទ្យាចុងក្រោយ ហើយនៅពេលមានបច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយ គឺយើងចាប់យកមកប្រើប្រាស់ភ្លាមនៅក្នុងប្រទេសកម្ពុជា។ ដូច្នេះ បច្ចេកវិទ្យាហិរញ្ញវត្ថុគឺមិនចាញ់ប្រទេសដែលមានការអភិវឌ្ឍរួចហើយនោះទេ ព្រោះយើងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុចុងក្រោយគេ និងអភិវឌ្ឍន៍សេវាធនាគារ និងហិរញ្ញវត្ថុបានលឿនរហ័ស និងមានសុវត្ថិភាពខ្ពស់បំផុត​សម្រាប់អ្នកប្រើបាស់»។

លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ធ្លាប់បានថ្លែងថា បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសនៅក្នុងការទូទាត់ និងការផ្ទេរប្រាក់តាមឌីជីថល។ ជាមួយនឹងការផ្លាស់ប្តូរដ៏អស្ចារ្យនេះ ប្រទេសកម្ពុជាបាននឹងកំពុងតាមទាន់ការខិតខំប្រឹងប្រែងផ្នែកឌីជីថល និងបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ខ្លួន។ វិបត្តិជំងឺកូវីដ១៩ ត្បិតវាបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក តែវាបានជំរុញ និងពន្លឿននិន្នាការក្នុងការប្រើប្រាស់ប្រព័ន្ធឌីជីថលនេះ ហើយប្រព័ន្ធសេដ្ឋកិច្ចជាច្រើនបានផ្លាស់ប្តូរទៅរកប្រតិបត្តិការដោយគ្មានសាច់ប្រាក់។

លោកបានថ្លែងថា ដូចដែលអាចឃើញនាពេលបច្ចុប្បន្ននេះ ការទទួលយក Fintech ដូចជាកម្មវិធីដឹកជញ្ជូនអាហារ/ទំនិញ ក៏ដូចជាការទទួលយកជាទូទៅនៃការទូទាត់តាមអេឡិចត្រូនិក និងតាមឌីជីថលនៅក្នុងប្រទេស ត្រូវបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ដើម្បីកែលម្អសេវាកម្មរបស់ពួកគេ ក៏ដូចជាលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

លោក សុខ វឿន បានលើកឡើងថា ៖

«ជាងនេះទៅទៀត ការប្រើប្រាស់ FinTech មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័នហិរញ្ញវត្ថុក្នុងការផ្តល់នូវភាពងាយស្រួលក្នុងការបម្រើអតិថិជនរបស់ពួកគេ និងធ្វើឱ្យប្រសើរឡើងនូវអន្តរប្រតិបត្តិការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដើរតួយ៉ាងសំខាន់ក្នុងបរិយាបន្នហិរញ្ញវត្ថុ ដោយប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុដែលមានស្រាប់ និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដើម្បីធ្វើឱ្យធនាគារកាន់តែងាយស្រួល និងអាចចូលប្រើប្រាស់បានកាន់តែច្រើន និងចំណាយមានប្រសិទ្ធិភាព»។

ដើម្បីបន្តពង្រឹងវិស័យ FinTech ក៏ដូចជាការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ កាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥ ដើម្បីវិវត្តន៍បរិយាកាសសេដ្ឋកិច្ចសង្គមឌីជីថល ក៏ដូចជាការត្រួសត្រាយផ្លូវ សម្រាប់សេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។ ក្របខណ្ឌនេះមានសារៈសំខាន់ខ្លាំងណាស់ ហើយបម្រើជាផែនទីបង្ហាញផ្លូវឌីជីថលសម្រាប់ប្រជាជនកម្ពុជា។

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ប្រព័ន្ធធនាគារនៅកម្ពុជាមានធនាគារពាណិជ្ជ ៥៩ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានឥណទានជនបទ ១១៨ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៧ អ្នកដំណើរការតតិយភាគី ៦ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៥ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និង អាជីវកម្មប្តូរប្រាក់ ២ ៨៩០។ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ៩,៩% ដល់ ៣៣៣,៤ ទ្រីលានរៀល (៨២,២ ពាន់លានដុល្លារអាមេរិក) ក្នុងនោះ វិស័យធនាគារគ្របដណ្ដប់ប្រមាណ ៨៥% នៃទ្រព្យសកម្មសរុប ស្របពេលដែលវិស័យមីក្រូហិរញ្ញវត្ថុ និងវិស័យភតិសន្យាហិរញ្ញវត្ថុមានចំណែក ១៤,៤% និង ០,៦% រៀងគ្នា៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)