កម្ចីឥណទានដើរតួយ៉ាងសំខាន់ក្នុងអាជីវកម្ម ប៉ុន្តែម្ចាស់អាជីវកម្មក៏ត្រូវពិនិត្យឱ្យបានល្អិតល្អន់ទៅលើប្រភពកម្ចី

ជាការពិតដែលពិបាកនឹងគេចផុតក្នុងការបង្កើតអាជីវកម្មថ្មីមួយ ម្ចាស់អាជីវកម្មតែងតែត្រូវការទុន ដើម្បីដំណើរការអាជីវកម្មនោះឱ្យល្អប្រសើរ ជាពិសេសក្នុងចន្លោះរយៈពេល ២ ទៅ ៣ ឆ្នាំនៃការចាប់ផ្ដើមដំបូង ដែលម្ចាស់អាជីវកម្មនីមួយៗត្រូវការចាំបាច់នូវកញ្ចប់ថវិកាសម្រាប់ទ្រទ្រង់ការខាតបង់នានា។ ម្លោះហើយ ដើម្បីឱ្យអាជីវកម្មទទួលបានជោគជ័យ ភាគច្រើនគឺចាំបាច់ត្រូវប្រើប្រាស់កម្ចីឥណទាន ដែលកម្ចីទាំងនោះអាចជាកម្ចីផ្លូវការ និងកម្ចីក្រៅផ្លូវការ។ កម្ចីផ្លូវការនេះគឺសំដៅទៅលើកម្ចីដែលផ្ដល់ដោយធនាគារ និងមីក្រូហិរញ្ញវត្ថុស្របច្បាប់ រីឯកម្ចីក្រៅផ្លូវការគឺជាកម្ចីចងការប្រាក់ពីបុគ្គលដោយមិនមានភាពស្របច្បាប់។

លោក ឃិន ម៉ារិទ្ធ នាយកគ្រប់គ្រងក្រុមហ៊ុន Kenko Shoku ដែលធ្លាប់បានទទួលកម្ចីដើម្បីទ្រទ្រង់​អាជីវកម្មក្នុងពេលចាប់ផ្ដើមដំបូងនោះ បានឱ្យដឹងថា ការទទួលបានកម្ចីពីមី​ក្រូហិរញ្ញ​វត្ថុ​​គឺ​បានជួយលោកច្រើនក្នុងការពង្រីកអាជីវកម្ម។ ប៉ុន្តែយ៉ាងណា មុនពេលទទួលកម្ចីពីមីក្រូហិរញ្ញវត្ថុ លោកលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មគួរតែ​ពិនិត្យលើចំណុចសំខាន់ៗមួយចំនួន ដើម្បីធានាថាពួកគេមានលទ្ធភាពក្នុងការសងត្រឡប់វិញ។

លោក ឃិន ម៉ារិទ្ធ មានប្រសាសន៍ថា ៖

«ទី១ យើងត្រូវពិចារណាទៅលើភាពងាយស្រួល ទី២យើង​ពិចារណាទៅលើកម្រិតការប្រាក់ពីប្រភពកម្ចីនោះ ហើយចុងក្រោយគឺត្រូវការការយោគ យល់មកលើអាជីវកម្មយើងផងដែរ ព្រោះបើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារគេយល់ វានឹងមាន​ភាពងាយស្រួ​ល ដោយបុគ្គលិកគេអាចជួយយើងបានលើការរៀបចំឯកសារជាដើម»។

តាមរយៈការយកកម្ចីពីប្រភពដែលត្រឹមត្រូវនេះ លោក ឃិន ម៉ារិទ្ធ ទទួលបានភាពជោគជ័យលើ​អាជីវកម្ម ដោយបានពង្រីកទីផ្សារទៅដល់បណ្ដាខេត្តជាច្រើន។ យ៉ាងណាមិញ សម្រាប់កម្ចីក្រៅផ្លូវការ លោកមិនលើកទឹកចិត្តឱ្យម្ចាស់អាជីវកម្មយកមកប្រើនោះទេ ដោយហេតុថាកម្ចីប្រភេទនេះតិច ឬច្រើនអាចប៉ះពាល់ដល់អាជីវកម្មទាំងមូលតែម្ដង។

គួរបញ្ជាក់ថា ចំនួនសហគ្រាសតូច និងមធ្យមនៅទូទាំងប្រទេសសរុបមានប្រមាណជា ៥៣ម៉ឺន​សហគ្រាស នេះបើតាមទិន្នន័យពីឆ្នាំ ២០២០ ហើយបើតាមទិន្នន័យពីក្រសួងឧស្សាហកម្មឆ្នាំ ២០១៨វិញ បានបញ្ចាក់ថាចំនួនសហគ្រាសធុនតូច និងមធ្យមនេះគឺបានបង្កើតការងារ​ស្មើនឹង​ចំនួន៧០% នៃការងារសរុប ៩៩% នៃចំនួនក្រុមហ៊ុនសរុបទាំងអស់ និងចូលរួមចំំណែក​៥៨%នៃផលិតផលក្នុងស្រុកសរុប៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក