បណ្តាធនាគារនៅស្វីសប្រឈមមុខនឹងការបាត់បង់ទំនុកចិត្តដោយសារខ្វះអព្យាក្រឹតភាពខ្លួនឯង

បើទោះបីមិនមែនជាសមាជិករបស់សហភាពអឺរ៉ុបក្តី ប៉ុន្តែប្រទេសស្វីសបានសម្រេចចិត្តក្នុងការបោះបង់ចោលកេរ្ត៍ឈ្មោះរបស់ខ្លួនក្នុងនាមជាប្រទេសអព្យាក្រឹតភាពដែលប្រកាន់ខ្ជាប់ជាយូរមកហើយតាមរយៈការជ្រើសយកវិធីសាស្ត្រក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី និងបង្កបញ្ហាហិរញ្ញវត្ថុដល់ក្រុមមហាសេដ្ឋី និងអ្នកមានទ្រព្យជនជាតិរុស្ស៊ី។

កាលពីឆ្នាំទៅស្វីសបានចូលរួមជាមួយអឺរ៉ុបក្នុងការអនុវត្តការដាក់ទណ្ឌកម្មប្រឆាំងនឹងបុគ្គល ក្រុមហ៊ុន និងអង្គការរបស់រុស្ស៊ីតាមរយៈការបង្កកទ្រព្យសម្បត្តិយ៉ាងច្រើនដែលជាផ្នែកមួយដែលអឺរ៉ុបហៅថាជាកិច្ចខិតខំប្រឹងប្រឹងក្នុងការសងសឹកចំពោះប្រតិបត្តិការយោធារបស់រដ្ឋាភិបាលទីក្រុងមូស្គូនៅក្នុងប្រទេសអ៊ុយក្រែន។

គួរឲ្យព្រួយបារម្ភចំពោះបញ្ហានេះដោយសារតែការស្រាវជ្រាវមួយដែលធ្វើឡើងដោយ The Swissinfo បានបង្ហាញ ហើយជាលទ្ធផលនៃទណ្ឌកម្មដែលស្វីសបានប្រើប្រាស់គឺបានបង្ខំឲ្យមានការចាកចេញយ៉ាងច្រើននៃទ្រព្យសម្បត្តិរបស់ជនជាតិរុស្ស៊ី។ តួលេខអះអាងថាទ្រព្យសម្បត្តិដែលមានទំហំទៅដល់១០០ពាន់លានដុល្លាររនៃក្រុមបុគ្គល អង្គការ និងក្រុមហ៊ុនជាច្រើនទៀតរបស់រុស្ស៊ីបានហូរចូលទៅសហភាពអារ៉ាប់រួម UAE ជំនួសវិញកាលពីឆ្នាំ២០២២ ហើយត្រូវបានកត់សម្គាល់ថាជាកំណើនប្រចាំឆ្នាំដ៏លឿនបំផុតមួយរបស់ប្រទេសអារ៉ាប់នេះ។

របាយការណ៍ស្រាវជ្រាវនេះបានចង្អុលបង្ហាញថា ទោះបីជាយ៉ាងណាក្តី ធនាគារឯកជនជាច្រើនរបស់ប្រទេសស្វីសមិនមានការព្រួយបារម្ភខ្លាំងនោះទេ ពីព្រោះជឿជាក់ថានិន្នាការបែបនេះនឹងមិនអាចរីករាលដាលដល់អតិថិជនមកពីប្រទេសផ្សេងៗឡើយ។

Swissinfo បានសរសេរទៀតថា គន្លឹះគឺដើម្បីបញ្ចុះបញ្ចូលពួកឥស្សរជន និងក្រុមអ្នកមានទ្រព្យសម្បត្តិថា ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីមិនធ្វើឱ្យខូចអព្យាក្រឹតភាពរបស់ប្រទេសស្វីស នោះគឺជាភាពខ្លាំងនៃក្រុមធនាគាររបស់ស្វីស ជាពិសេសក្រុមអតិថិជនដែលជាអ្នកមានទ្រព្បសម្បត្តិហូរហៀរដែលកំពុងរស់នៅក្នុងប្រទេសដែលមិនសូវមានស្ថិរភាពនយោបាយ។

ក្នុងនោះលោក Gregoire Bordier ប្រធានសមាគមធនាគារឯកជនរបស់ប្រទេសស្វីស ឬ the Association of Swiss Private Banks បានពន្យល់ប្រាប់អ្នកយកព័ត៌មានថា ៖ អតិថិជនទាំងឡាយនៅតែជឿជាក់ថា ប្រទេសស្វីស គឺជាប្រទេសអព្យាក្រឹត្យ ដែលអនុវត្តតាមច្បាប់ជាមូលដ្ឋាននៃអព្យាក្រឹតភាព ។

លោកបន្តថា ៖ អតិថិជនរបស់ស្វីសនឹងមិនចោទសួរលំអិត ឬសួរនាំថា ហេតុអ្វីបានជាការដាក់ទណ្ឌកម្មសំដៅលើក្រុមមនុស្សមួយចំនួននោះកើតឡើងដោយរបៀបណាចំពោះអ្នកណា ឬនៅទីណានោះឡើយ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

កងទ័ពជើងទឹកចិន បង្ហាញរ៉ូបូតជាសត្វត្រីអាចស៊ើបការណ៍នៅក្រោមបាតសមុទ្របានយ៉ាងលម្អិត

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/06/2026

កងទ័ពជើងទឹកចិន បានបង្ហាញជាផ្លូវការនូវបច្ចេកវិទ្យាយោធាថ្មីមួយទៀតរបស់ខ្លួនគឺត្រីរ៉ូបូតសម្រាប់បម្រើដល់បេសកកម្មឈ្លបយកការណ៍ (Bionic Robotic Fish)

ខេត្តសក្ដានុពលចំនួន​៥ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុង​រយៈពេល៥ខែ ដើមឆ្នាំ២០២៦

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/06/2026

ក្នុងរយៈពេល​៥ខែ ដើមឆ្នាំ២០២៦​ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​​ បានអនុម័ត​គម្រោង​វិនិយោគសរុបចំនួន ​២២៥ ​គម្រោង ​ដែលមានទុន​វិនិយោគសរុប​ចំនួន​ ៣,៣ ពាន់លានដុល្លារអាម៉េរិក​

ARDB ទម្លាក់កញ្ចប់ថវិកាជាង ១០០លានដុល្លារ ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានសហការជាមួយដៃគូពាក់ព័ន្ធប្រកាសទម្លាក់មូលធិនិចំនួន ១០៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្តជាផ្លូវការនូវ «កម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ធនាគារជាតិនៃកម្ពុជា និងក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ជាមួយគណនីធនាគារ/គណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

គម្លាតដ៏ធំក្នុងប្រព័ន្ធហិរញ្ញវត្ថុ ធ្វើឱ្យចិនមិនអាចវ៉ាដាច់អាម៉េរិកក្លាយជាមហាអំណាចទី ១ បាន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 17/06/2026

ខណៈពេលដែលប្រទេសចិនកំពុងបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងឡើង ធៀបជាមួយនឹងលោកខាងលិចលើផ្នែកផលិតកម្ម និងសមត្ថភាពយោធា ប៉ុន្តែគេមើលឃើញថា គម្លាតដ៏ធំធេងមួយរវាងចិននិងអាម៉េរិកនៅតែបន្តកើតមាននៅឡើយក្នុងវិស័យហិរញ្ញវត្ថុសកល

បណ្តុះកូនទុរេនលក់ជារបរលាក់មុខ តែមានតម្រូវការខ្ពស់នៅលើទីផ្សារ

ជំនួញ, ព្រឹត្តិការណ៍

• 17/06/2026

ការបណ្តុះកូនទុរេនលក់ ជារបរមួយដែលកំពុងលាក់មុខនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែទោះជាដូច្នេះ របរនេះកំពុងមានការគាំទ្រខ្លាំងនៅលើទីផ្សារ ដោយសារកសិករខ្មែរនៅតាមបណ្តាខេត្តឆា្ងយៗ មានទំនោរ​ដាំទុរេនកាន់តែច្រើនឡើងៗ

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់