អ្នកជំនាញណែនាំវិធីការពារចំនួន ៧ ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន

ភ្នំពេញ ៖ ជាការពិតណាស់ សេដ្ឋកិច្ចសកលកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដែលបានរាលដាលផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសកំពុងអភិឌ្ឍន៍ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដូច្នេះការណ៍នេះទាមទារឱ្យមនុស្សគ្រប់គ្នាត្រូវពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ដើម្បីផ្សុំាខ្លួន និងរៀនរស់នៅក្នុងស្ថាការណ៍បែបនេះ ជាពិសេសត្រូវមានសំណាញ់សុវត្ថិភាព ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន។

លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិបត្តិនៃជំងឺរាតត្បាតសកល វិបត្តិនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ សុទ្ធតែអាចបង្កជាផលអាក្រក់ដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់មនុស្សផងទាំងពួង ហើយវិបត្តិទាំងនេះនឹងបន្តតាមលងបន្លាចមនុស្សជាតិទៅថ្ងៃអនាគតផងដែរ។

អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះបានលើកឡើងពីសំណាញ់សុវត្ថិភាពចំនួន ៧ ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួននាពេលអនាគត ៖

១) សន្សំប្រាក់បម្រុងសម្រាប់គ្រាអាសន្នឱ្យបានយ៉ាងតិចស្មើនឹង ៦ ដង នៃចំណាយសម្រាប់ការរស់នៅប្រចាំខែ (having reserve fund)។

២) វិនិយោគដើម្បីបង្កើតចំណូលបន្ថែមលើចំណូលពីរបរ ឬប្រាក់ខែដែលអ្នកមាន (building additional revenue streams)។

៣) សន្សំទ្រព្យឱ្យបានច្រើន ហើយគួរបែងចែកទ្រព្យជា ៣ ប្រភេទស្មើៗគ្នា (ទ្រព្យរយៈពេលខ្លី ទ្រព្យរយៈពេលមធ្យម និងទ្រព្យរយៈពេលវែង)។

ទ្រព្យរយៈពេលខ្លីសំដៅលើទ្រព្យដែលអាចបង្វិលជាសាច់ប្រាក់បានក្នុងរយៈពេលក្រោម ១ ឆ្នាំ។ ទ្រព្យរយៈពេលមធ្យម គឺជាទ្រព្យដែលអាចបង្វិលជាសាច់ប្រាក់បានក្នុងចន្លោះពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ។

៤) មិនគួរមានកម្ចីច្រើនហួសប្រមាណ ចំនួនកម្ចីសរុបគួរតិចជាង ១/៣ នៃទ្រព្យសកម្មសរុប (avoiding over leverage) ហើយគួរចៀសវាងកម្ចីក្រៅផ្លូវការ ឬលេងតុងទីនដែលមានហានិភ័យ និងការប្រាក់ខ្ពស់។ ឧទាហរណ៍ អ្នកមានទ្រព្យសកម្មសរុប ១ លានដុល្លាអាមេរិក ចំនួនកម្ចីសរុបមិនគួរលើសពី ៣៣ ម៉ឺនដុល្លាអាមេរិកនោះទេ។

៥) គួរកសាងមូលធនសង្គមឱ្យបានរឹងមាំ (building a strong social capital)។ សំដៅលើការកសាងទំនាក់ទំនងល្អជាមួយបងប្អូន សាច់ញាតិ និងមិត្តភក្តិដែលជាទីពឹងនៅពេលអ្នកមានគ្រាអាសន្នអន់ក្រ។ល។

៦) កសាងសមត្ថភាព និងសុខភាពរបស់ខ្លួនឱ្យបានរឹងមាំ។ ការមានសមត្ថភាពខ្លាំង មានជំនាញច្បាស់លាស់លើសពីមួយក៏ជាកត្តា ដែលអាចជួយឱ្យអ្នកមានភាពធនក្នុងការប្រឈមនឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ។ ឧទាហរណ៍ ក្រៅពីជំនាញជាមគ្គុទេសទេសចរណ៍ អ្នកមានជំនាញជាគ្រូបង្រៀនភាសាអង់គ្លេស។ បើជួបវិបត្តិអត់ការងារធ្វើ ដោយសារតែវិស័យទេសចរណ៍ជួបបញ្ហា អ្នកអាចធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសបាន។

៧) ទិញធានារ៉ាប់រងសុខភាព ពិការភាព និងអាយុជីវិត៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី