ច្រកទ្វារអន្តរជាតិស្ទឹងបត់ ទំហំទឹកប្រាក់ប្រមាណ ២៦,៤២ លានដុល្លារអាមេរិក ស្ថាបនាបានជាង៩១ភាគរយ

ភ្នំពេញ ៖ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ ដែលស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យសម្រេចបាន ៩១,២៦%ហើយគ្រោងបញ្ចប់នៅចុងឆ្នាំ​នេះ។

លោក យិត ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងរៀបចំច្រកទ្វារ​អន្តរជាតិស្ទឹងបត់ស្ថិតនៅ​ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គម្រោងនេះបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទំហំទឹកប្រាក់ប្រមាណ២៦,៤២ លានដុល្លារអាមេរិក។តែដោយសារ​មានបញ្ហាការរាតត្បាតនៃជំងឺកូវីដ-១៩គ្រោះទឹកជំនន់​និងបម្រែបម្រួលការងារមួយចំនួនក្នុងកិច្ចសន្យានាំឱ្យគម្រោងនេះត្រូវពន្យារពេល​សាងសង់ ដោយគិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ គម្រោងសម្រេចបាន ៩១,២៦% ហើយ។

ជាមួយនឹងគម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិសម្រាប់ច្រកដឹកទំនិញឆ្លងកាត់ព្រំដែនកម្ពុជា-ថៃរាជរដ្ឋាភិបាលកម្ពុជាក៏បានស្ថាបនាស្ពាន តភ្ជាប់ជាមួយ​ភាគីថៃ ដែលត្រូវបានប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន”។ ស្ពាននេះមានប្រវែង ៦២០ម៉ែត្រ (ផ្នែកខាងកម្ពុជា២១៥ម៉ែត្រ + ផ្នែកខាងថៃ ៤០៥ម៉ែត្រ) ទទឹង ១៧ម៉ែត្រ ត្រូវបានបើកការដ្ឋាននៅថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០១៧និង​បញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦៧០លានបាត (ប្រមាណ ១៩លានដុល្លារអាមេរិក)។

ទាក់ទងនឹងគម្រោងនេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងការងាររៀបចំ​ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀននេះ កាលពីថ្ងៃទី១៤ខែ កញ្ញាក្នុងគោលបំណងតាមដានវាយតម្លៃចំពោះ​កិច្ចការងារសាងសង់ សំដៅពន្លឿនឱ្យបានរួចរាល់ក្នុងពេលឆាប់ៗដើម្បីជាការរួមចំណែកជួយសម្រួលដល់ការធ្វើចរាចរណ៍ ការដឹកជញ្ជូនទំនិញនិងការធ្វ​ពាណិជ្ជកម្ម​ឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖គម្រោងរៀបចំច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀនជាចក្ខុវិស័យវែងឆ្ងាយដើម្បី​ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងការបង្កើតការងារជូនប្រជាពលរដ្ឋ ក៏ដូចជាការសម្រេចឱ្យបានចក្ខុវិស័យរបស់អាស៊ាន ក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូល (Asean Connectivity) ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ