តម្លៃមាសឡើងថ្លៃដល់ ១ ៩១៥ ដុល្លារក្នុងមួយអោន

បរទេស៖ យោងតាមប្រភពពី FX Street បានរាយការណ៍ថា តម្លៃមាសបានឡើងថ្លៃដល់ ១ ៩១៥ ដុល្លារក្នុងមួយអោន ខណៈដែលការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារអាមេរិកជាកត្តាជំរុញឲ្យតម្លៃមាសឡើងថ្លៃ។

ចាប់តាំងពីខែមីនាមក តម្លៃប្រាក់ដុល្លារធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ហើយត្រូវបានគេមើលឃើញថា ជាកត្តាសំខាន់ដែលជំរុញតម្លៃមាសដែលកំណត់ដោយដុល្លារអាមេរិក។ លើសពីនេះ ការធ្លាក់ចុះនៃប្រាក់ដុល្លារត្រូវបានចាត់ទុកថា វាមានផលចំណេញមួយចំនួនលើមូលបត្របំណុលរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ គេព្យាករណ៍ថា ធនាគារកណ្តាលអាមេរិក Fed នឹងរក្សាអត្រាការប្រាក់ឱ្យកាន់តែខ្ពស់ក្នុងរយៈពេលយូរ ដើម្បីឲ្យវាដើរតួជាកម្លាំងរុញច្រានមូលបត្របំណុលអាមេរិក និង តម្លៃប្រាក់ដុល្លារ។

ទោះជាយ៉ាងណាក្តី ទិន្នន័យម៉ាក្រូដ៏រឹងមាំរបស់អាមេរិកបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច ហើយធនាគារកណ្តាលអាចនឹងរឹតបន្តឹងគោលនយោបាយបន្ថែមទៀត។ កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យជំរឿនសហរដ្ឋអាមេរិកបានរាយការណ៍ថា ការលក់រាយបានកើនឡើង ០,៦ ភាគរយកាលពីខែសីហាកន្លងទៅនេះ និង អត្រានៃការដាក់ពាក្យសុំអត្ថប្រយោជន៍ពីភាពអត់ការងារធ្វើកើនឡើងតិចជាងការរំពឹងទុកប្រហែល ២២០​ ០០០ នាក់ក្នុងសប្តាហ៍ទីពីរនៃខែកញ្ញានេះ។

ស្របពេលនេះ ហានិភ័យក៏ត្រូវបានជំរុញបន្ថែមទៀតពីប្រទេសចិនផងដែរ ដោយសាវាអាចនឹងរួមចំណែកក្នុងការឡើងចុះនៃតម្លៃមាសផងដែរ។ ទន្ទឹមនឹងនេះ វិនិយោគិនមានទំនុកចិត្តឡើងវិញ បន្ទាប់ពីធនាគារកណ្តាលចិន PBoC បានបន្ទាបសមាមាត្រតម្រូវការបម្រុងរបស់ខ្លួនសម្រាប់វិស័យធនាគារ។ គេរំពឹងថា វានឹងបង្កើនសាច់ប្រាក់ងាយស្រួល ដែលគាំទ្រដល់កំណើននៅក្នុងសេដ្ឋកិច្ចធំបំផុតទីពីរនៅក្នុងពិភពលោក ​និង កាត់បន្ថយការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង