រយៈពេល៨ខែ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមបានជាង ៨២០លានដុល្លារ

ភ្នំពេញ ៖ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ​៦០ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ​ទទួលបានទឹកប្រាក់​ប្រមាណ ៨២០លានដុល្លារ រយៈពេល ៨ខែឆ្នាំ២០២៣នេះ ដែលចំនួននេះថយចុះជិត ១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ​នេះបើយោងតាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា ។

​លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា មូលហេតុដែលនាំឱ្យការនាំចេញស្វាយចន្ទីធ្លាក់ចុះនេះ គឺបណ្តាលមកពីកត្តាទី១- ការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យទិន្នផលស្វាយចន្ទីធ្លាក់ចុះ ខណៈដែលនៅឆ្នាំនេះផលិតបានប្រមាណត្រឹមជាង ៦៣ម៉ឺន ៤ពាន់តោនប៉ុណ្ណោះ។ កត្តាទី២- កសិករ បានកាប់ដើមស្វាយចន្ទីចោលមួយចំនួន និងកត្តាមួយទៀត ការប្រកួតទិញពីសហគ្រាសក្នុងស្រុកសម្រាប់ស្តុកទុកច្នៃ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ ។

លោកប្រធានសមាគមបានបន្តថា ទោះបីបរិមាណនាំចេញគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះក្តី ប៉ុន្តែតម្លៃគ្រាប់ស្វាយចន្ទីនៅក្នុងខែសីហា និងខែកញ្ញានេះ​ ​ប្រសើរជាងឆ្នាំមុន ​ដែលអាចលក់បានក្នុងតម្លៃចន្លោះពី ៧០០០រៀលទៅ ៧​៥០០រយរៀលក្នុងមួយគីឡូក្រាម ​ឬប្រមាណ ១៩០០ដុល្លារក្នុង១តោន។

តែយ៉ាងនេះក្តី លោកលើកឡើងថា កសិករមួយចំនួនប៉ុណ្ណោះ​ ដែលអាចទទួលបានការចំណេញពីការឡើងថ្លៃគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះ ព្រោះកសិករភាគច្រើន ដែលគ្មានលទ្ធភាពហាលស្តុកទុក បានលក់ចេញតាំងពីដើមឆ្នាំក្នុងអំឡុងខែ​មីនា និងមេសា ដែលមានតម្លៃត្រឹមតែ ៥០០០រៀល ទៅ៦០០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។

លោក អួន ស៊ីឡុត បានមានប្រសាសន៍ថា ៖

 «ដោយសារតែកសិករភាគច្រើន គាត់មិនមានហេដ្ឋារចនាសម្ព័ន្ធនៃការទុកដាក់ស្វាយចន្ទី ដូចជា រានហាល និងឃ្លាំងស្តុក អីចឹងភាគច្រើនគាត់បានលក់ ក្នុងអំឡុងខែមីនា និងមេសា ដែលគាត់លក់ចេញរហូតដល់ជាង ២៣ម៉ឺនតោន ក្នុងតម្លៃទាប»។

លោកប្រធានសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា មានកសិករតិចតួចទេ ដែលគាត់មានឃ្លាំង និងរានហាល ហើយអាចទុកលក់រហូតដល់ខែសីហា និងខែកញ្ញានេះ។ សមាគមស្វាយចន្ទីកម្ពុជា បានប្រាប់កសិករតាំងពីខែមីនា ឆ្នាំ២០២៣មកថា តម្លៃនឹងកើនឡើងនៅខែសីហា និងកញ្ញា តែយ៉ាងណាកសិករភាគច្រើនបានលក់ចេញរួចហើយ។

តាមទិន្នន័យពីសមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្ន​ផ្ទៃដីដាំដុះគ្រាប់ស្វាយចន្ទីសរុបជាង ៧០ម៉ឺនហិកតា​។ កាលពីឆ្នាំ២០២១ ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅ នៅលើពិភពលោកមានប្រមាណ ៥លានតោន ក្នុងនោះកម្ពុជាផលិត​បាន ១ ១៨០ ០០០ តោន ស្មើនឹង២៤%នៃការផលិតសរុប ដែលធ្វើឱ្យកម្ពុជាជាប់លេខ១ ក្នុងការផលិតគ្រាប់ស្វាយចន្ទីបានច្រើនជាងគេនៅលើពិភពលោក។ ចំណែកនៅឆ្នាំ២០២២ កម្ពុជាផលិតបាន ៦៩ម៉ឺនតោន ជាប់លេខពីរនៅលើពិភពលោក​។

កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ គោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុង ហើយដើម្បីសម្រេចបានចក្ខុវិស័យ និងគោលបំណងខាងលើ គោលនយោបាយជាតិស្តីពីស្វាយចន្ទី រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅចម្បងចំនួន៣ ទី១៖ លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រកបដោយគុណភាពប្រកួតប្រជែងសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក, ទី២៖ ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផល និងការកែច្នៃអនុផលស្វាយចន្ទីឱ្យសម្រេចបាន ២៥% នៅឆ្នាំ២០២៧ និងយ៉ាងតិច ៥០% នៅឆ្នាំ២០៣២ និងទី៣៖ ជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ។

សូមបញ្ជាក់ថា ស្វាយចន្ទីជាដំណាំឧហ្សាកម្ម ដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ។ បច្ចុប្បន្ន ស្វាយចន្ទីជាប់ចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញទៅក្រៅប្រទេសច្រើនជាងគេ បន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ ជំហាន ដើម្បីរៀបចំគម្រោងថវិកាឲ្យកាន់តែប្រសើរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/06/2026

នៅពេលអ្នកមានគម្រោងថវិការហើយ ហិរញ្ញវត្ថុរបស់អ្នកនឹងងាយស្រួលគ្រប់គ្រង ហើយអ្នកនឹងមានឱកាសល្អក្នុងការសម្រេចគោលដៅរយៈពេលខ្លី និងរយៈពេលវែងរបស់អ្នក

ជប៉ុន ដាក់មហិច្ឆតាដំណើរការឡានហោះពាណិជ្ជកម្មនៅឆ្នាំ២០២៨

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/06/2026

SkyDrive ដែលជាក្រុមហ៊ុនធុរកិច្ចបង្កើតថ្មី មានឯកទេសខាងផលិតឡានហោះរបស់ប្រទេសជប៉ុន បានដាក់មហិច្ឆតាបើកដំណើរការឡានហោះពាណិជ្ជកម្មជាផ្លូវការនៅឆ្នាំ២០២៨

ក្រុមហ៊ុន GAZ Group ផលិតរថយន្តលំដាប់ពិភពលោក ត្រៀមចូលមកវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ក្រុមហ៊ុន GAZ Group ដែលជាក្រុមហ៊ុនលំដាប់ពិភពលោករបស់រុស្ស៊ី ចាប់អារម្មណ៍ត្រៀមចូលមកបណ្តាក់ទុនបង្កើតរោងចក្រផលិតរថយន្ត ក្នុងគោលដៅលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានផងដែរ

វិស័យឯកជនថា ការបង្ក្រាប​នៅតាមឃ្លាំងទំនិញមួយចំនួនខុសនីតិវិធីច្បាប់ និងបង្កឲ្យធុរជនជាប់កុន​ក្នុងបំណុល​ធនាគារ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

មន្រ្តីគយ និងសមាគម​អ្នកជំនួញខ្មែរ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បត្តិ៍ ទី ១៨ ខែមិថុនា ក្រោយ​ពីរកឃើញថា​ ការចុះត្រួតពិនិត្យមួយចំនួនរបស់អាជ្ញាធរខុសនីតិវិធីច្បាប់ និងខ្វះការចូលរួមពីផ្នែកបច្ចេកទេសមន្ត្រីគយ។

យកមើមខ្ញីច្នៃធ្វើជាប្រេងកូឡាទទួលបានការគាំទ្រខ្លាំងពីអ្នកប្រើប្រាស់

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

កសិករខ្មែរម្នាក់បានសម្រេចយកមើមខ្ញីច្នៃធ្វើជាប្រេងកូឡា និងប្រេងខ្យល់ មានគុណភាពល្អគួរជាទីប្រើប្រាស់មិនចាញ់ផលិតផលនាំចូលពីក្រៅស្រុក និងមានការទទួលស្គាល់ពីស្ថាប័នជំនាញរបស់រដ្ឋ

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយបិទព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ការដោះដូរពាណិជ្ជកម្មកម្ពុជា ជាមួយ ឥណ្ឌូនេស៊ី សិង្ហបុរី និងម៉ាឡេស៊ី កើនឡើងខ្លាំង ក្រោយជម្លោះព្រំដែន និងការឈប់ទិញទំនិញពីថៃ​

វិនិយោគិនក្នុងស្រុក​ជំរុញការផលិត និងកែច្នៃកាហ្វេមណ្ឌលគិរី ជៀសវាងយកកាហ្វេបរទេស មកបន្លំម៉ាកសញ្ញាខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/06/2026

បច្ចុប្បន្ន តម្រូវការទីផ្សារកាហ្វេក្នុងស្រុកមានចំនួនច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ​ ដែលតម្រូវឱ្យមានការនាំចូលពីបរទេស ហើយអ្វីដែលជាការគួរឱ្យសម្គាល់នោះគេសង្កេតឃើញមានជនខិលខូចមួយចំនួនតូច​បានក្លែងបន្លំធ្វើជាម៉ាកសញ្ញា

Apple គ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតម្លៃបន្ទះឈីបហក់ឡើងយ៉ាងគំហុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បង្ហើបពីផែនការគ្រោងដំឡើងថ្លៃផលិតផលរបស់ខ្លួន ដោយសារតែតម្លៃបន្ទះឈីបដែលខ្លួនកំពុងប្រើប្រាស់នោះ បានហក់ឡើងថ្លៃខ្ពស់ខ្លាំង

កម្ពុជា ស្វាគមន៍ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ និងសាទរការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមបណ្ដោះអាសន្នរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ

ចិន រិះគន់ក្រុម G7 ប្រើក្រុមប្រទេសតូចៗ បំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក ជុំវិញការកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្ររបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/06/2026

ចិនបានរិះគន់ទៅលើក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G7 ដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើរ៉ែកម្រសំខាន់ៗរបស់ខ្លួន ដែលផ្តើមចេញពីការជំរុញឱ្យបណ្តាប្រទេសតូចៗមានទំនាក់ទំនងជាមួយគ្នា