ភ្នំពេញ ៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ដែលជាផ្លូវអាស៊ានហាយវេលេខ១ ភាគខាងត្បូងបច្ចុប្បន្ន សម្រេចលទ្ធផលបានជាង៩០%ហើយ ខណៈដែលគម្រោងស្ថាបនាស្ពានវាងក្រុងពោធិ៍សាត់ ដែលជាស្ពានធំមានរហូតដល់ទៅ ៤គន្លង (២គន្លងទៅ និង២គន្លងមក) កំពុងត្រូវបានពន្លឿនការស្ថាបនា ដោយរំពឹងថានឹងរួចរាល់ដំណាលគ្នា។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅថ្មីៗនេះបានដឹកនាំគណៈប្រតិភូក្រសួង ចុះត្រួតពិនិត្យគម្រោងកែលម្អបរិស្ថាន និងសណ្តាប់ធ្នាប់លើដីចំណីផ្លូវ មុខសាលារៀនជ្រៃបាក់ ក្នុងខេត្តកំពង់ឆ្នាំង ដែលជាគម្រោងសាកល្បង (Pilot Project) របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំនៅកម្ពុជា JICA បា។

ការបំពេញបេសសកកម្មការងារតាមខ្សែផ្លូវជាតិលេខ៥នេះ ឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូអមដំណើរ បានចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងគម្រោងស្ថាបនាស្ពានវាងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ផងដែរ។
គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូងបច្ចុប្បន្ន សម្រេចលទ្ធផលបានជាង៩០%ហើយ ខណៈដែលគម្រោងស្ថាបនាស្ពានវាងក្រុងពោធិ៍សាត់ ដែលជាស្ពានធំមានរហូតដល់ទៅ ៤គន្លង (២គន្លងទៅ និង២គន្លងមក) កំពុងត្រូវបានយកចិត្តទុកដាក់ពន្លឿនការស្ថាបនា ដោយរំពឹងថានឹងរួចរាល់ដំណាលគ្នា ជាមួយនឹងគម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៥ខាងលើ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងទេសចរណ៍ ពិសេសកាត់បន្ថយការកកស្ទះនៅទីប្រជុំជនក្រុងពោធិ៍សាត់។

សាវតារគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១)៖
- ប្រវែងផ្លូវ៖ ៣៦៦គីឡូម៉ែត្រ
- ឆ្លងកាត់ខេត្ត៖ កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ
- ចំណុចចាប់ផ្ដើម៖ ព្រែកក្តាម
- ចំណុចបញ្ចប់៖ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
- ផ្លូវបែងចែកចេញជា ៣កំណាត់៖
កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) - ប្រភេទផ្លូវ៖ បេតុងកៅស៊ូ (AC)
- ទំហំទឹកប្រាក់គម្រោង៖ ប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥នេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដូចជា៖ អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់ បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវនេះ នឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content