សៀវភៅស្តីពី «ការធ្វើអាជីវកម្មនៅកម្ពុជា»​ផ្តល់ដំបូន្មានសំខាន់ៗអំពីបរិយាកាសធុរកិច្ចកម្ពុជា

ភ្នំពេញ ៖ សៀវភៅណែនាំស្តីពី “ការធ្វើអាជីវកម្មនៅកម្ពុជាឆ្នាំ ២០២៣-២០២៤” ជាភាសាបារាំង (Guide “Entreprendre au Cambodge 2023-2024” ) ត្រូវបានសម្ពោធជាផ្លូវការនៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ សៀវភៅនេះផ្ដល់ជូនដោយមិនគិតថ្លៃ និងត្រូវបានបោះពុម្ព​ផ្សាយរៀងរាល់ពីរឆ្នាំម្តង ក្នុងនាមជាឧបករណ៍ដ៏សំខាន​មួយសម្រាប់​សហគ្រិនបារាំងដែលមានបំណងចង់ជោគជ័​យនៅក្នុងសេដ្ឋកិច្ចដែលកំពុង​រីកចម្រើនរបស់កម្ពុជា។

លោក កែប៊ីន – សូរស្មី ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា បានមានប្រសាសន៍ថា ការបោះពុម្ពផ្សាយលើកទី២ នៃសៀវភៅណែនាំស្តីពី ការធ្វើអាជីវកម្មនៅកម្ពុជា នេះ ធ្វើឡើងក្នុងពេលដ៏សំខាន់សម្រាប់កម្ពុជា ខណៈពេលដែលមានការប្រកាសឱ្យប្រើប្រាស់ច្បាប់ថ្មីស្តីពីការវិនិយោគ។ ការធ្វើអាជីវកម្មនៅកម្ពុជា នៅតែមានភាពងាយស្រួលជាងប្រទេសដទៃទៀតនៅក្នុងតំបន់ ប៉ុន្តែនៅតែចាំបាច់ត្រូវជូនដំណឹង​ឱ្យបានសមស្របដល់អ្នកដែលទើបមកដល់ ក៏ដូចជាអ្នកដែលមានវត្តមានរួចហើយអំពីឱកាស និងភាពជាក់លាក់នៃទីផ្សារកម្ពុជា ក៏ដូចជាចំណុចដែលត្រូវ​ពិចារណាដោយប្រុងប្រយ័ត្នចំពោះរាល់ការវិនិយោគ។

ការបោះពុម្ពផ្សាយថ្មីនេះ ត្រូវបានសម្របសម្រួលដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ដោយផ្តល់នូវការវិភាគដែលមានបច្ចុប្បន្នភាពអំពី​វិស័យសេដ្ឋកិច្ចគន្លឹះរបស់ប្រទេស និងឱកាសដែលវិស័យទាំងនោះផ្តល់ជូន។ សៀវភៅណែនាំនេះត្រូវបានបែងចែកជាច្រើនផ្នែកចាប់ផ្តើមដោយបទ​បង្ហាញទូទៅអំពីកម្ពុជា ដែលជួយឱ្យអ្នកអានទទួលបានការយល់ដឹងស៊ីជម្រៅអំពីបរិបទសេដ្ឋកិច្ច និងវប្បធម៌របស់កម្ពុជា។ សៀវភៅណែនាំនេះក៏ផ្ដល់នូវ​ដំបូន្មានសំខាន់ៗដើម្បីឈ្វេងយល់អំពីបរិយាកាសធុរកិច្ចកម្ពុជា និងចាប់យកឱកាសផ្នែកពាណិជ្ជកម្មដែលកំពុងតែរីកចម្រើនឡើងផងដែរ។

យ៉ាងណាមិញ សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ក៏បានថ្លែងអំណរគុណដល់ការិយាល័យមេធាវី សុក ស៊ីផាន់ណា និងសហការីដែលបានចូលរួមចំណែ​ជំពូក​ស្ដីពី​ក្របខណ្ឌច្បាប់ ដោយផ្ដល់នូវទស្សនៈផ្នែកបច្ចេកទេសសំខាន់ៗអំពីប្រធានបទ ដូចជាច្បាប់ស្តីពីសារពើពន្ធ ច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិស្តីពីដីធ្លី និងបច្ចេកទេសសំខាន់ៗអំពីប្រធានបទ ដូចជាច្បាប់ស្តីពីសារពើពន្ធ ច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិស្តីពីដីធ្លី និងអចលនទ្រព្យ ការរួមចំណែកពីក្រុមហ៊ុន បូឡូរ៉េ ឡូជីស្ទីក ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ក្រុមហ៊ុន Clevereen – ក្រុមហ៊ុន East-West Seed និងឱសថស្ថានយូខ្មែរ ក៏បាននាំយកជំនាញដោយធានា​បាននូវភាពជាក់លាក់ និងគុណភាពផងដែរ។

លើសពីនេះ សៀវភៅណែនាំនេះ បានគូសបញ្ជាក់ពីជំហររបស់កម្ពុជាផ្នែកពាណិជ្ជកម្មអន្តរជាតិ និងវិស័យនានា ដែលផ្តល់ឱកាសដល់ធុរកិច្ចបារាំងរាប់ចាប់ពីវិស័យ​កសិកម្ម រហូតដល់ទេសចរណ៍។ សៀវភៅណែនាំនេះក៏ផ្តល់ដំបូន្មានដ៏មានតម្លៃសម្រាប់អ្នកដែលចង់ឈ្វេងយល់ដោយខ្លួនឯងអំពីបរិយាកាសអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា រាប់ចាប់ពីការកំណត់តម្រូវការ រហូតដល់ការទំនាក់ទំនងជាមួយអតិថិជន។

គួរបញ្ជាក់ថា សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៨ មានបេសកកម្មធ្វើជាតំណាងសហគ្រិនបារាំងនៅកម្ពុជា និងលើកកម្ពស់ការផ្លាស់ប្តូរសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា ដោយ មានសមាជិកសកម្មជាង ១៧៥ ក្រុមហ៊ុន សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំង-កម្ពុជា​ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតទំនាក់ទំនងផ្នែកពាណិជ្ជកម្មទ្វេភាគី និងការការពារផលប្រយោជន៍របស់សហគ្រិនបារាំងនៅកម្ពុជា៕ អត្ថបទដោយ ៖ ញ៉ែម សុផល


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)