ជប៉ុន ហាមឃាត់ការនាំចេញរថយន្តជជុះទៅកាន់រុស្ស៊ី អាចខាតបង់ជិត ២ ពាន់លានដុល្លារ

បរទេស៖ យោងតាមប្រភពព័ត៌មានពី Arab News បានរាយការណ៍ថា ជប៉ុន បានហាមឃាត់ការនាំចេញរថយន្តជជុះទៅកាន់ប្រទេសរុស្ស៊ី ដែលជាពាណិជ្ជកម្មមានតម្លៃជិត ២ ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ប្រទេសជប៉ុន ដែលជាប្រទេសនាំចេញរថយន្តជជុះឈានមុខគេរបស់ពិភពលោក បានហាមឃាត់ការនាំចេញរថយន្តប្រណីត និងរថយន្តដឹកទំនិញធុនធ្ងន់ទៅកាន់ប្រទេសរុស្ស៊ីកាលពីឆ្នាំមុន។ កាលពីខែសីហាកន្លងទៅនេះ ទីក្រុងតូក្យូបានពង្រីកការហាមឃាត់បន្ថែមទៀត រួមមានទាំងរថយន្តថ្មី និងប្រើរួច ក៏ដូចជារថយន្ត hybrid និងរថយន្តអគ្គិសនី ដែលស្របទៅនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប។

ទន្ទឹមនឹងនេះ ការហាមឃាត់ថ្មីនេះបានទម្លាក់តម្លៃរថយន្តជជុះនៅក្នុងប្រទេសជប៉ុន និងបង្ខំឱ្យឈ្មួញកណ្តាលស្វែងរកទិសដៅផ្សេងក្រៅពីប្រទេសរុស្ស៊ី។ SV Alliance ដែលជាក្រុមហ៊ុននាំចេញរថយន្តជជុះ និង ទទួលបានប្រាក់ចំណេញកើនឡើងក្នុងអំឡុងពេលជម្លោះរុស្ស៊ី-អ៊ុយក្រែនបានបញ្ជេញថា អាជីវកម្មរបស់ខ្លួនបានធ្លាក់ចុះ ៧០​ ភាគរយបន្ទាប់ពីការហាមឃាត់។ ចាប់តាំងពីមានសង្គ្រាមមក ក្រុមហ៊ុន SV Alliance បាននាំចេញរថយន្តជជុះជាមធ្យមប្រហែល ៦ ៥០០ គ្រឿងពីទីក្រុង Fushiki ទៅកាន់ប្រទេសរុស្ស៊ីជារៀងរាល់ខែ។

បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកបានផ្អាកប្រតិបត្តិការជាមួយនឹងរុស្ស៊ីកាលពីឆ្នាំមុនកន្លងទៅនេះ តម្រូវការរបស់រុស្ស៊ីសម្រាប់រថយន្តជប៉ុនជជុះរួមមាន តូយ៉ូតា ហុងដា និង នីសាន់បានកើនឡើង។ លើសពីនេះ រុស្ស៊ីបានទិញរថយន្តជជុះច្រើនជាងមួយភាគបួននៃការនាំចេញរថយន្តជជុះរបស់ជប៉ុនក្នុងតម្លៃជាមធ្យមជិត ៨ ២០០ ដុល្លារក្នុងមួយគ្រឿង។ បើធៀបទៅនឹងឆ្នាំ២០២០ ចំនួននៃការទិញរថយន្តជជុះរបស់រុស្ស៊ីពីជប៉ុនមានចំនួនប្រហែល ១៥ ភាគរយនៃការនាំចេញរថយន្តជជុះសរុបរបស់ជប៉ុន។​

យោងតាមទីភ្នាក់ងារវិភាគរុស្ស៊ី Autostat បានឱ្យដឹងថា នៅចន្លោះខែមករា ដល់ខែសីហាឆ្នាំនេះ រថយន្តជជុះចំនួន ៣០៣ ០០០ គ្រឿងត្រូវបាននាំចេញទៅកាន់ប្រទេសរុស្ស៊ី ដោយជាងពាក់កណ្តាលមានប្រភពមកពីប្រទេសជប៉ុន។ គេប៉ាន់ប្រមាណថា ការលក់រថយន្តជជុះរបស់ជប៉ុនបានឈានដល់ ១,៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣0 មុនពេលដែលការហាមឃាត់នេះត្រូវបានអនុម័ត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់