កម្ពុជាអាចចំណេញបានប្រមាណ ៤០លានដុល្លារ ប្រសិនបើប្រជាជនទិញផលិតផលក្នុងស្រុកក្នុងពេល​ភ្ជុំបិណ្ឌ

យោងតាមការិយាល័យស្ថិតិជាតិក្នុងឆ្នាំ២០២០ បានឱ្យដឹងថា ប្រជាជនកម្ពុជាមានចំនួន ១៦.៤លាននាក់ ដែលស្មើនឹង ៣.៥៨ លានគ្រួសារ។ ចំនួននេះដែរ បានកើនឡើងក្នុងអាត្រា ១.៦៨% ប្រើធៀបទៅនឹងឆ្នាំមុនបន្ទាប់។ ដោយឡែក នៅក្នុងអំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៣នេះ ប្រសិនបើក្នុងមួយគ្រួសារចំណាយថវិកាអស់ជាមធ្យមត្រឹមតែ ៥ម៉ឺនរៀលទៅលើការទិញផលិតផលនានាសម្រាប់រៀបចំជាទេយ្យវត្ថុ ឬចម្អិនជាចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅតាមវត្តអារាម ក៏ដូចជាចែកជូនញាតិមិត្ត ឪពុកម្ដាយ នោះគេនឹងឃើញពីទំហំនៃថវិកាសរុបដែលចំណាយមានរហូតដល់ប្រមាណ ៤០លានដុល្លារឯណោះ។

ក្នុងន័យសេដ្ឋកិច្ច ប្រសិនបើប្រជាជនប្រើប្រាស់ថវិកាទាំងអស់ដូចបានធ្វើការប៉ាន់ស្មានខាងលើនេះ ទៅលើការទិញផលិតផលក្នុងស្រុក ប្រាក់ទាំង ៤០លានដុល្លារនេះនឹងមានចរន្ដនៅក្នុងសេដ្ឋកិច្ចជាតិ ដែលវាជាការចំណេញក្នុងទំហំដ៏ធំមួយ។ ប៉ុន្តែ បើពលរដ្ឋប្រើប្រាស់ថវិកាទាំងនេះ ដើម្បីទិញផលិតផលនាំចូលពីខាងក្រៅមកវិញ វានឹងក្លាយជាការខាតបង់ដល់សេដ្ឋកិច្ចជាតិ។

ឯកឧត្តម បណ្ឌិត សួង ណយ អគ្គលេខាធិការរងនៃចលនាភូមិមួយផលិតផលមួយ ដែលតែងតែធ្វើសកម្មភាពជំរុញ និងបំផុសបំផុលការគាំទ្រផលិតផលក្នុងស្រុកនោះបានឱ្យដឹងថា នៅក្នុងពិធីបុណ្យប្រពៃណី ឬពិធីបុណ្យជាតិនានា គឺជាឱកាសដែលប្រជាពលរដ្ឋចាយលុយ ប៉ុន្តែបើសិនជាពួកគេចាយមិនត្រូវអាចនឹងនាំឱ្យខាតបង់សេដ្ឋកិច្ច។

ឯកឧត្តម បណ្ឌិតបន្តលើកឡើងថា ៖

«ជានិច្ចជាកាល ខ្ញុំតែងតែបំផុសបំផុលឱ្យពលរដ្ឋយើងជួយគាំទ្រផលិតផលខ្មែរ ពិសេសនៅក្នុងអំឡុងពេលដែលមានពិធីបុណ្យនានាតែម្ដង»។

ឯកឧត្តម បណ្ឌិតបានបន្តគូសបញ្ជាក់ទៀតថា ប្រជាពលរដ្ឋអាចចូលរួមក្នុងសេដ្ឋកិច្ចជាតិតាមរយៈការទិញសម្ភារៈ ក៏ដូចជាផលិតផលក្នុងស្រុករៀបចំធ្វើជាទេយ្យទាន ឬទេយ្យវត្ថុ សម្រាប់ប្រគេនដល់ព្រះសង្ឃ និងការជូនជាអំណោយដល់ឪពុកម្ដាយ និងញាតិមិត្តជាដើម។

ឯកឧត្តមសង្កត់ធ្ងន់ថា ៖

«អ្វីដែលប្រជាជនមិនគួរភ្លេចនោះគឺ ការទិញកសិផលខ្មែរសម្រាប់​ធ្វើម្ហូបទៅវត្ត ព្រោះបើរាប់តាំងពីដាក់បិណ្ឌគឺមានរយៈពេលដល់ទៅ ១៥ថ្ងៃឯណោះ អីចឹងបើសិនយើងទិញផលិតផលយើងដើម្បីធ្វើម្ហូប គឺស្មើនឹងការជួយគាំទ្រជាតិយើងដែរ។ ម្យ៉ាងទៀត ផលិតផលកសិផលរបស់ខ្មែរយើងបច្ចុប្បន្ន ច្រើនតែជាផលិតផលសេរីរាង្គដែលមិនប៉ះពាល់ដល់សុខភាព ខុសពីផលិតផលនាំចូលដែលយើងមិនបានដឹងពីប្រភពច្បាស់លាស់»។

ជាចុងក្រោយ ឯកឧត្តម បណ្ឌិត ក៏នៅតែបន្តអំពាវនាវឱ្យប្រជាជនឱ្យចូលរួមបំផុសបំផុលចលនានេះឱ្យកាន់តែខ្លាំងក្លាឡើង តាមរយៈការផ្សព្វផ្សាយលើប្រព័ន្ធបណ្ដាញសង្គម ធ្វើយ៉ាងណាឱ្យផលិតផល ក្នុងស្រុកយើងរីកចម្រើន និងអាចប្រកួតប្រជែងជាមួយផលិតផលខាងក្រៅ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី