វិស័យមូលបត្រចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

ភ្នំពេញ ៖ វិស័យមូលបត្របាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើននូវប្រសិទ្ធភាពនៃការកៀរគរ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និរន្តរភាព និងនវានុវត្តន៍ ស្របពេលវិស័យនេះត្រូវបានទទួលស្គាល់ថា ជាច្រកវិនិយោគដ៏សំខាន់សម្រាប់ប្រជាជនកម្ពុជា ដោយហេតុថាការវិនិយោគលើមូលបត្រគឺមានភាពងាយស្រួល និងមានសន្ទនីយភាពខ្ពស់ជាងការវិនិយោគផ្សេងទៀត។

ថ្លែងក្នុងរបាយការណ៍សមិទ្ធផលការងារឆ្នាំ២០២២ របស់និយ័តករមូលបត្រកម្ពុជា ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងប្រធានក្រុមប្រឹក្សាអជ្ញាធរមិនមែនធនាគារ បានលើកឡើងថា កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់អត្រា ៥,២% ក្នុងឆ្នាំ២០២២ បើទោះជាប្រទេសកម្ពុជាជួបប្រទះនូវវិបត្តិនៃជំងឺកូវីដ-១៩ និងរងនូវឥទ្ធិពលនៃវិបត្តិភូមិសាស្ត្រនយោបាយ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក៏ដោយ។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយឆ្លើយតបនឹងវិបត្តិបានយ៉ាងល្អប្រសើរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានឱ្យដឹងទៀតថា ព្រមជាមួយគ្នានេះ ឆ្នាំ២០២២ ក៍ជាឆ្នាំប្រវត្តិសាស្ត្រមួយផ្សេងទៀតរបស់កម្ពុជាចំពោះភាពជោគជ័យជាប្រធានអាស៊ាន ឆ្នាំ២០២២ ដែលក្នុងនាមជាប្រធានអាស៊ា នៅក្នុងរបត់នៃបញ្ហាភូមិសាស្ត្រនយោបាយ និងវិបត្តិជម្ងឺកូវីដ-១៩។ កម្ពុជាបានកំណត់ជាអាទិភាពគឺ “ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ហើយយើងធ្វើវាបានដោយជោគជ័យ ដែលក្នុងនោះនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ដែលជាប្រធាននៃវេទិកាទីផ្សារមូលធនអាស៊ាន ជាផ្នែកមួយនៃការជំរុញនូវភាពជោគជ័យចំពោះបេសកកម្មភាពជាប្រធានអាស៊ាន ឆ្នាំ២០២២ ។ ទាំងនេះសរបញ្ជាក់យ៉ាងច្បាស់ថា បើទោះជាមានវិបត្តិកើតឡើង ក៍រាជរដ្ឋាភិបាលកម្ពុជាមិនរាថយនៅក្នុងការអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រនៅក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសការដាក់ទិសដៅដើម្បីសម្រេចនូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នងនៅឆ្នាំ២០៥០ និងគោលដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងដូច្នេះថា នៅក្នុងដំណើរបេសកកម្មនេះ វិស័យមូលបត្របាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើននូវប្រសិទ្ធភាពនៃការកៀរគរ និងបែងចែកមូលធនពីភ្នាក់ងារសេដ្ឋកិច្ចដែលមានសមត្ថភាពហិរញ្ញប្បទាន ទៅភ្នាក់ងារសេដ្ឋកិច្ចដែលមានតម្រូវការហិរញ្ញប្បទាន និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និរន្តរភាព និងនវានុវត្តន៍។ បន្ទាប់ពីវិបត្តិនៃជម្ងឺកូវីដ-១៩ បានបង្ហាញកាន់តែច្បាស់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់វិស័យមូលបត្រនៅកម្ពុជា ដោយហេតុថាស្របពេលដែលសហគ្រាស អាជីវកម្មនៅកម្ពុជាប្រឈមនឹងបញ្ហានៃការកៀរគរមូលនិធិដើម្បីពង្រីកអាជីវកម្ម ទីផ្សារមូលបត្រគឺជាប្រភពទុន ដ៏សំខាន់មួយដោយមិនចាំបាច់ត្រូវតែមានវត្ថុបញ្ចាំនោះទេ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្តថា ព្រមជាមួយនឹងការទទួលបាននូវមូលនិធិដើម្បីពង្រីកដើមទុន សហគ្រាសដែលបោះផ្សាយលក់មូលបត្រក៏ក្លាយជាសហគ្រាសមួយ ដែលធ្វើអាជីវកម្មស្របតាមស្តង់ដាអន្តរជាតិជួយពង្រីក និងពង្រឹងកេរ្តិ៍ឈ្មោះរបស់សហគ្រាសបោះផ្សាយ ដែលជាទ្រព្យអរូបិយដ៏សំខាន់មិនអាចកាត់ថ្លៃបាន។ លក្ខខណ្ឌតម្រូវទាំងអស់នេះ ជាផ្នែកដ៍សំខាន់មួយនៅក្នុងការពង្រឹងទំនុកចិត្តនៃការវិនិយោគនៅកម្ពុជា ចំពោះការធ្វើអាជីវកម្មប្រកបដោយតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ដែលជាធាតុសម្រាប់ទាក់ទាញវិនិយោគិនបរទេសមកកម្ពុជាកាន់តែច្រើន។

អាស្រ័យហេតុនេះ ដើម្បីជំរុញការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជាឱ្យមានសន្ទុះកាន់តែខ្លាំង ក៍ដូចជាដើម្បីឆ្លើយតបទៅនឹងរបត់នៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យនេះ និងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ផែនការអភិវឌ្ឍវិស័យមូលបត្រ ត្រូវបានកំណត់យ៉ាងច្បាស់លាស់នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤, យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥ និងយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ២០១៩-២០២៥។

ទន្ទឹមនឹងនេះ ន.ម.ក. ក៍បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ស្ថាប័ន ន.ម.ក. រយៈពេល ៥ ឆ្នាំ (២០២១-២០២៥) ផងដែរ ដែលបានផ្តោតជាសំខាន់ទៅលើការជំរុញការ អភិវឌ្ឍវិស័យមូលបត្រតាមរយៈការជំរុញការបោះផ្សាយលក់មូលបត្រ ការជំរុញការជួញដូរមូលបត្រ ការដាក់ឱ្យដំណើរការនូវផលិតផលថ្មីៗនៅក្នុងទីផ្សារ ការលើកកម្ពស់ការយល់ដឹង ការពង្រឹងការអនុវត្តច្បាប់ និងការការពារវិនិយោគិន និងបច្ចេកវិទ្យា ហិរញ្ញវត្ថុជាដើម។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ន.ម.ក. បានផ្តល់ការអនុញ្ញាតដល់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រចំនួន ១៨ ក្រុមហ៊ុន ដែលក្នុងនោះក្រុមហ៊ុនចំនួន ៩ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ (ក្រុមហ៊ុនចំនួន ៧ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅទីផ្សារគោល និងក្រុមហ៊ុនចំនួន ២ បានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅទីផ្សារកំណើន) និងក្រុមហ៊ុនចំនួន ៩ បានបោះផ្សាយលក់មូលបត្របំណុល ដែលក្រុមហ៊ុនទាំង ១៨ នេះបានប្រមូលសាច់ប្រាក់សរុបចំនួនប្រមាណ ១ ២៦៦,៣០ ប៊ីលានរៀល (ប្រមាណជា ៣១៦,៥៧ លានដុល្លារអាមេរិក) និងមានមូលធនូបនីយកម្មទីផ្សារធៀបនឹងផលិតផលក្នុងស្រុកសរុបចំនួន ៦,៧៦%៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី