ការរឹតបន្តឹងលើការនាំចេញសារធាតុ graphite របស់ចិន កំពុងបង្កការព្រួយបារម្ភដល់ក្រុមហ៊ុនកូរ៉េខាងត្បូង

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Business Korea រាយការណ៍ថា ក្រុមហ៊ុនផលិតអាគុយ EV សម្រាប់់រថយន្តអគ្គិសនីរបស់កូរ៉េខាងត្បូងកំពុងព្រួយបារម្ភចំពោះការរឹតបន្តឹងរបស់រដ្ឋាភិបាលចិនលើការនាំចេញសារធាតុក្រាហ្វិច (graphite) ដែលជាសារធាតុរ៉ែដ៏សំខាន់ត្រូវប្រើនៅក្នុងការផលិតថ្ម EV ។

ផ្អែកតាមអង្គការជំនាញបានព្យាករណ៍ថា ផលប៉ះពាល់ពីការរឹតបន្តឹងរបស់នាំចេញក្រាហ្វិចរបស់ចិននឹងត្រូវការរយៈពេលបីខែក្នុងការដោះស្រាយ ដោយសារករណី​ស្រដៀង​គ្នា​នេះ​ធ្លាប់កើតឡើងកន្លងមក។ ទោះជាយ៉ាងណាក្តី រោងចក្រផលិតថ្មរបស់កូរ៉េខាងត្បូងនៅសហរដ្ឋអាមេរិកអាចមានបញ្ហាក្នុងការទទួល graphite ពីប្រទេសចិន ដូច្នេះពួកគេចាំបាច់ត្រូវរកដំណោះស្រាយឱ្យបានហ្មត់ចត់។

កាលពីថ្ងៃទី៣០ ខែតុលាកន្លងទៅនេះ របាយការណ៍ស្តីពីផលប៉ះពាល់ពីការរឹតបន្តឹងរបស់ចិន និងវិធានការប្រឆាំងការនាំចេញក្រាហ្វរបស់ប្រទេសចិនត្រូវបានចេញផ្សាយ ដោយសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានព្យាករណ៍ថា ស្ថានការណ៍អាចនឹងវិលមករកភាពធម្មតាវិញបន្ទាប់ពីរយៈពេលបីខែបន្ទាប់ពីការអនុវត្តពេញលេញលើការគ្រប់គ្រងការនាំចេញក្រាហ្វិចរបស់ចិន។

កាលពីថ្ងៃទី២០ ខែតុលាកន្លងទៅនេះ ប្រទេសចិនបានប្រកាសពីវិធានការដើម្បីកែសម្រួលបញ្ជីត្រួតពិនិត្យការនាំចេញសារធាតុក្រាហ្វិចរបស់ខ្លួន។ បន្ថែមពីលើក្រាហ្វិចសិប្បនិម្មិតដែលស្ថិតនៅក្រោមការគ្រប់គ្រងការនាំចេញរួចទៅហើយនោះ ក្រាហ្វិចធម្មជាតិដែលមានភាពបរិសុទ្ធខ្ពស់សម្រាប់ផលិតថ្ម cathode ក៏ត្រូវបានបញ្ចូលទៅក្នុងបញ្ជីចាប់ពីខែធ្នូផងដែរ។ ដូច្នោះហើយ​ ក្រុមហ៊ុនដែលនាំ​ចេញ​ក្រាហ្វិច​កំពុង​ស្ថិត​ក្នុង​បញ្ជីគ្រប់គ្រងការនាំចេញ ដោយពួកគេ​ត្រូវ​បាន​តម្រូវ​ឱ្យ​ទទួល​ការ​ពិនិត្យ​ដោយ​រដ្ឋាភិបាល​ចិន។ អ្នកនាំពាក្យ KITA បាននិយាយថា ការរឹតបន្តឹងនេះអាចរំខានការផ្គត់ផ្គង់ក្រាហ្វិចជាបណ្តោះអាសន្ន ដោយសារផ្អែកលើបទពិសោធន៍កន្លងមក គេរំពឹងថាការនាំចេញនឹងអាចបន្តឡើងវិញក្នុងរយៈពេលប្រហែល ៣ ខែបន្ទាប់ពីការរឹតបន្តឹង។

កាលពីខែកញ្ញា ឆ្នាំ ២០០៦ កន្លងទៅនេះ ចិនធ្លាប់រឹតបន្តឹងការនាំចេញសារធាតុក្រាហ្វិចម្តងរួចមកហើយ។ នៅក្នុងខែកញ្ញា និងខែតុលាឆ្នាំនោះ ការនាំចេញសារធាតុក្រាហ្វិចរបស់ចិនបានធ្លាក់ចុះ ២៤,៤ ភាគរយ និង ៤,៨ ភាគរយរៀងៗគ្នា ប៉ុន្តែការនាំចេញបានត្រឡប់មកធម្មតាវិញនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០០៦ ដដែលនោះ។ ទោះបីជាយ៉ាងណាក្តី ការរឹតបន្តឹងការនាំចេញសារធាតុក្រាហ្វិចរបស់ចិនគឺជាការព្រមានដល់សហរដ្ឋអាមេរិក ខណៈដែលភាគីទាំងពីរកំពុងមានជម្លោះសេដ្ឋកិច្ច ដែលធ្វើឲ្យគេពិបាកក្នុងការប្រៀបធៀបស្ថានការណ៍បច្ចុប្បន្ន និង កាលពីឆ្នាំ ២០០៦ មុនពេលមានជម្លោះរវាងសហរដ្ឋអាមេរិក និងចិន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ថ្ម EV របស់កូរ៉េជាច្រើនកំពុងព្រួយបារម្ភពីផលប៉ះពាល់ដល់ឧស្សាហកម្ម EV ក្នុងស្រុករបស់ខ្លួន ខណៈដែលកូរ៉េខាងត្បូងមានក្រុមហ៊ុនផលិតអាគុយ EV លំដាប់កំពូលចំនួន ៣ ដែលផ្គត់ផ្គង់អាគុយ និង ថ្មរបស់ពួកគេដល់ក្រុមហ៊ុនផលិត EV ធំៗនៅលើពិភពលោកដូចជា Hyundai Motor Group, General Motors Co. Stellantis NV និង Volkswagen Group ។

ស្របពេលនេះដែរ ក្រុមហ៊ុនផលិតថ្ម EV មួយរបស់កូរ៉េបាននិយាយថា វាពិតជាពិបាកខ្លាំងណាស់ក្នុងការស្វែងរកជម្រើសមកជំនួសសារធាតុក្រាហ្វិចរបស់ចិន។ យ៉ាងណាមិញ រដ្ឋាភិបាលកូរ៉េកំពុងបន្តពិភាក្សាជាមួយរដ្ឋាភិបាលចិន ដើម្បីធានាថាក្រុមហ៊ុនកូរ៉េអាចទទួលបានការអនុញ្ញាតសម្រាប់ការនាំចេញក្រាហ្វិចដោយគ្មានការពន្យាពេល ឬ ការរឹតបន្តឹងពីចិន។

គួរបញ្ជាក់ផងដែរថា ចិនគឺជាអ្នកផលិត និងជាអ្នកនាំចេញក្រាហ្វិចសុទ្ធដ៏ធំបំផុតរបស់ពិភពលោក ហើយតម្រូវការក្នុងស្រុករបស់ចិនអាចផលិតបានលើសការផ្គត់ផ្គង់ថែមទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ចិនគឺជាប្រទេសនាំចេញសារធាតុក្រាហ្វិចធំជាងគេទៅកាន់កូរ៉េខាងត្បូង ខណៈដែលកូរ៉េខាងត្បូងក៏ពឹងផ្អែកខ្លាំងលើសារធាតុក្រាហ្វិចរបស់ចិនផងដែរ។ ដូច្នេះហើយ ចិនអាចនឹងខាតបង់ប្រាក់យ៉ាងច្រើន ប្រសិនបើការនាំចេញក្រាហ្វិចទៅកាន់កូរ៉េខាងត្បូងត្រូវបានរារាំង។ គិតត្រឹមខែមករាដល់ខែកញ្ញាឆ្នាំនេះ ការនាំចូលផលិតផលក្រាហ្វិចរបស់ចិនមកកាន់កូរ៉េខាងត្បូងបានឈានដល់ ៩៧,៧ ភាគរយសម្រាប់សារធាតុក្រាហ្វិចធម្មជាតិ និង ៩៤,៣ ភាគរយសម្រាប់ក្រាហ្វិចសិប្បនិម្មិត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

KNN GROUP របស់អ្នកឧកញ៉ា​ ជាម ឃុនណាត​ វិនិយោគរោងចក្រដំឡើងរថយន្តនៅខេត្តកណ្តាល

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 27/07/2026

ដោយសារ​ការ​ជឿជាក់​យ៉ាង​មុតមាំ​បំផុត​ ​ទៅ​លើ​ ​រាជ​រដ្ឋាភិបាល​ ​ដែល​ដឹកនាំ​ដោយ​ ​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​ ​KNN​ ​GROUP​ ​សម្រេចចិត្ត​វិនិយោគ​បង្កើត​រោងចក្រ​តម្លើង​រថយន្ត​ចំនួន​ទឹកប្រាក់​២៨​ ​លាន​ដុល្លា​សហរដ្ឋ​អាមេរិក​

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

Leave a Reply

Your email address will not be published.Required fields are marked *