ចិន ត្រូវចំណាយពេលយ៉ោងហោចណាស់ ៤ ទៅ ៦ ឆ្នាំ ក្នុងការដោះស្រាយវិបត្តិអចលនទ្រព្យ

បរទេស ៖ យោងតាមប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា ចិនកំពុងប្រឈមនឹងបញ្ហាធំមួយនៅក្នុងវិស័យអចលនទ្រព្យដែលនឹងចំណាយពេលច្រើនឆ្នាំដើម្បីដោះស្រាយ ខណៈដែលវិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធមានចំណែកប្រហែលមួយភាគបួននៃសេដ្ឋកិច្ចរបស់ចិន។

អ្នកសេដ្ឋកិច្ច លោកស្រី Louise Loo មកពីក្រុមហ៊ុន Oxford Economics វិភាគថា តាមរយៈការមើលលើទិន្នន័យទូទាំងប្រទេសដើម្បីប៉ាន់ប្រមាណលើអចលទ្រព្យដែលមិនទាន់បានលក់ ឬសំណង់សម្រាប់លក់បានរកឃើញថា វានឹងចំណាយពេលយ៉ាងហោចណាស់ ៤ ទៅ ៦ ឆ្នាំសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅចិនចៀសពីវិបត្តិអចលនទ្រព្យ។ វាមានន័យថា កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការផ្តល់មូលនិធិដល់អ្នកអភិវឌ្ឍន៍ និងការខិតខំប្រឹងប្រែងផ្សេងទៀតនឹងប្រើរយៈពេលយូរ ដើម្បីដោះស្រាយបញ្ហាទីផ្សារអចលនទ្រព្យរបស់ចិន។

លោកស្រី Loo និយាយថា មួយចំណែកតូចនៃទិន្នន័យ​បង្ហាញថា ការផ្គត់ផ្គង់លើសដែលមានស្រាប់នៅក្នុងទីផ្សារទំនងជាត្រូវចំណាយពេលយ៉ាងហោចណាស់ ៤ ឆ្នាំទៀតដើម្បីដោះស្រាយ ដែលបានរារាំងតម្រូវការកើនឡើង។ លើសពីនេះ កំណើនការផ្គត់ផ្គង់កើនឡើងមកពីប្រតិបត្តិការទីផ្សារបន្ទាប់បន្សំដោយសារប្រជាពលរដ្ឋមានការព្រួយបារម្ភអំពីការបាត់បង់ប្រាក់ចំណេញពីការធ្លាក់ចុះតម្លៃ ការលក់ផ្ទះទីពីរ ឬទីបីរបស់ពួកគេ គឺជាការអូសទាញបន្ថែមចំពោះដំណើរការនេះ ដែលធ្វើឲ្យអ្នកអភិវឌ្ឍន៍នៅសល់អចលនទ្រព្យច្រើន។

ជាធម្មតានៅប្រទេសចិន ផ្ទះប្រភេទអាផាតមិនត្រូវបានលក់មុនពេលបញ្ចប់ការសាងសង់ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍ចង់ពន្លឿនការសាងសង់ផ្ទះអោយឆាប់រួចរាល់ ប្រសិនបើពួកគេចង់លក់បន្ថែមទៀត។ យ៉ាងណាមិញ ភាពលំបាកផ្នែកហិរញ្ញប្បទាន និងបញ្ហាផ្សេងទៀតបានធ្វើឲ្យអ្នកអភិវឌ្ឍន៍ត្រូវពន្យារពេលវេលាសាងសង់ផ្ទះ ដែលប៉ះពាល់ដល់ការលក់ផ្ទះនាពេលអនាគត។ ការសាងសង់លំនៅឋាននៅតំបន់ក្រីក្រ ដូចជា ខេត្ត Guizhou អាចចំណាយពេលលើសពី ២០ ឆ្នាំដើម្បីបញ្ចប់ ខណៈដែលខេត្តផ្សេងទៀតដូចជា Jiangxi និង Hebei អាចចំណាយពេលយ៉ាងហោចណាស់ ១០ ឆ្នាំ។

កាលពីខែមុន ធនាគារវិនិយោគជប៉ុន Nomura ប៉ាន់ប្រមាណថា ចំនួនផ្ទះដែលលក់មុនពេលបញ្ចប់ការសាងសង់នៅចិនគឺប្រហែល ២០ ដងនៃទំហំរបស់ក្រុមហ៊ុនអចលនទ្រព្យ Country Garden គិតត្រឹមចុងឆ្នាំ ២០២២​។ កាលពីថ្ងៃអង្គារ ទីភ្នាក់ងារវាយតម្លៃ Moody រំពឹងថា ភាគហ៊ុននឹងធ្លាក់ចុះស្របតាមគោលបំណងរបស់រដ្ឋាភិបាលចិន ប៉ុន្តែពួកគេបានចង្អុលបង្ហាញពីការធ្លាក់ចុះនៃការលក់ដីធ្លី។ វាមានន័យថា រដ្ឋាភិបាលក្នុងតំបន់អាចប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុ ប្រសិនបើពួកគេមិនអាចគ្រប់គ្រងអ្វីដែលជាកត្តាជំរុញនៃប្រាក់ចំណូលលើសពីមួយភាគបី។

ស្របពេលដែលបញ្ហាទីផ្សារអចលនទ្រព្យមិនច្បាស់លាស់ លោកស្រី Loo មិនរំពឹងថានឹងមានការកើនឡើងគួរឱ្យកត់សម្គាល់ចំពោះសេដ្ឋកិច្ចដែលនៅសល់នោះទេ។ យ៉ាងណាមិញ ការធ្លាក់ចុះលំនៅដ្ឋានរបស់ចិនខុសពីសហរដ្ឋអាមេរិក អេស្បាញ ឬអៀរឡង់កាលពី ១០-១៥ ឆ្នាំមុន ហើយទំនងជាមិនបង្កឱ្យមានវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរទេ។ ក្នុងស្ថានភាពទាំងនោះ ការធ្លាក់ថ្លៃតម្លៃផ្ទះ ការបរាជ័យក្នុងការបញ្ចាំ និងការខ្ចីធនាគារត្រូវបានផ្សារភ្ជាប់គ្នា ប៉ុន្តែចិនមានភាពខុសពីគេដូចជា អំណាចនៃគោលនយោបាយ ធនាគារគ្រប់គ្រងដោយរដ្ឋ និងលក្ខខណ្ឌកម្ចីទិញផ្ទះកាន់តែតឹងរ៉ឹង។

អ្នកវិភាគផ្សេងទៀតក៏រំពឹងថា សេដ្ឋកិច្ចរបស់ចិននឹងដើរតាមផ្លូវរបស់ខ្លួន។ S&P Global Ratings បាននិយាយថា ពួកគេឃើញភាពស្រដៀងគ្នាមួយចំនួនរវាងស្ថានភាពរបស់ចិន និងការជាប់គាំងសេដ្ឋកិច្ចរបស់ជប៉ុន បន្ទាប់ពីវិបត្តិអចលនទ្រព្យចុងក្រោយនេះបានផ្ទុះឡើងក្នុងឆ្នាំ ១៩៩១។ យ៉ាងណាមិញ ចិនអាចបញ្ចៀសពីលទ្ធផលអវិជ្ជមានទាំងនេះបាន ដោយសារការអនុវត្តនូវបទប្បញ្ញត្តិ រួមជាមួយភាពរឹងមាំនៃវិស័យធនាគារ និងសាជីវកម្មរបស់ខ្លួន៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី