ផ្លូវ​២០០៤​ ពី​ឃ្លាំងលក់​រថយន្តជជុះ​ ក្លាយជាតំបន់​ពាណិជ្ជកម្ម​ និ​ងលំនៅឋានកម្រិតខ្ពស់ដ៏ទាក់ទាញ

ភ្នំពេញ ៖ ផ្លូវ​២០០៤ បើ​និយាយ​កាលពីជាង​១០ឆ្នាំ​មុន ត្រូវបានគេចាត់ទុកជា​តំបន់​ជាយ​ក្រុង​មួយក្នុង​រាជ​ធានី​ភ្នំ​ពេញ និងមិនសូវ​មានមនុស្ស​ម្នារស់នៅកុះករ​ដូចពេលនេះទេ ហើយកាលពី​ជាង​១០​ឆ្នាំ​មុន​តំបន់​នេះ ជា​តំបន់​ឃ្លាំង​លក់រថយន្តជជុះដែល​គេនាំចូលពីក្រៅ​ប្រទេស​មកស្តុកតែប៉ុណ្ណោះ​ ប៉ុន្តែក្រោយពេល​ផ្លុវ​២០០៤​មានការអភិវឌ្ឍ បានប្រែ​ក្លាយជា​តំបន់ពាណិជ្ជកម្ម មានសាលាឯកជនលំដាប់អន្តរជាតិ និងលំនៅឋានក៏ទាក់ទាញ​មួយ ​​និង​បានក្លាយជា​តំបន់ទីប្រជុំជន​ដូ​ចនឹ​ងតំបន់​កណ្ដា​លក្រុ​ង​ភ្នំពេញដែរ ។​

បច្ចុប្បន្ន​នេះផ្លូវ​២០០៤​ គេឃើញ​មានការអភិវឌ្ឍ​ទៅលើ​ផ្ទះល្វែង ផ្ទះ​អាជីវកម្ម​ ធនាគារ​ សាលា​រៀន​អន្ត​រ​ជាតិ​ល្បីៗ​​​ ផ្សារទំនើប ហាង​កាហ្វេ​ម៉ាកល្បីៗនៅលើ​ពិភពលោក​ អាហារដ្ឋាន​ បុរីផ្ទះល្វែង វីឡា​ និង​ខុនដូ​ជាដើម ។ នៅតាមបណ្ដោយផ្លូវនេះដែរ គេ​ក៏សង្កេតឃើញ​មានមនុស្ស​ម្នា​ជាច្រើនធ្វើដំណើរ​ឆ្លងកាត់ និង​រស់នៅ​ក្នុងតំបន់នេះ ដែលធ្វើឱ្យម្ចាស់​អាជីវកម្ម​ជាច្រើន​ចូលទៅកាន់ទឹកដីនេះ ដើម្បី​ធ្វើ​​សក​ម្ម​ភា​ពរ​កប្រាក់ចំណេញទៅតាមជំនាញរបស់ពួកគេ ។​

អ្វីដែលជាការ​កត់សម្គាល់នោះ រាជរដ្ឋាភិបាល​​ និង​វិស័យឯកជន ក៏បានសហការ​គ្នា​ក្នុងការ​កសាង​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ថ្មី​ៗ ពង្រីកហេដ្ឋា​រចនាសម្ព័ន្ធចាស់ៗ​ឱ្យ​កាន់តែទំនើប ជាពិសេស​ទៅលើ​បណ្តាញ​ទឹកស្អាត ​និងអគ្គិសនី ​ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏គ្រោងនឹងសាងសង់ស្ពាន​អាកាស​មួយ​ទៀត​នៅ​ប​ណ្ដោយផ្លូវ​សហព័ន្ធរុស្ស៊ី​កែង​នឹង​ផ្លូវ​២០០៤​នេះដែរ ដែល​នឹង​ធ្វើឱ្យ​ផ្លូវ​មួយ​នេះកាន់តែមានភាពទាក់ទាញ​បន្ថែមទៀត​នៅពេលអនាគត​ដ៏ខ្លី​នេះ ។​

អ្នកជំនាញនៃវិស័យ​អចលនទ្រព្យ​ជាច្រើនបានលើកឡើងថា ការរីក​ចម្រើននៃទីក្រុង​ បានជំរុញឱ្យ​​តំបន់​ជាយ​ក្រុងក្លាយជា​តំបន់​ទីប្រជុំជន​ និងមានអាជីវកម្ម​ចម្រុះ​ ហើយ​តំបន់​ដែលស្ងាត់​ ឬដាច់ស្រយាល​កាលពីមុននោះ ក៏​ក្លាយ​ជា​តំបន់ជាយក្រុង​កំពុង​មានការអភិវឌ្ឍ​យ៉ា​ងមមាញឹក​ផងដែរ ។

លោក ​ប៉ូ អ៊ាវគង់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ Advance Real Estate បានមានប្រសាសន៍ឱ្យដឹងថា ​តំបន់ជាយក្រុង​កាលពី​ជាង​១ទសវត្សរ៍​មុន​ បានក្លាយជា​តំបន់​ទីប្រជុំ​ជន​ហើយតំបន់​ឧស្សាហកម្ម​ ឃ្លាំង រោង​ចក្រ​ជាដើម​នោះ បានក្លាយទៅជា​តំបន់​ពាណិជ្ជកម្ម និងលំនៅឋាន ដោយអាជីវកម្ម​ឃ្លាំង រោងចក្រ ឧស្សា​ហ​កម្ម​នានា​ត្រូវ​ផ្លាស់ទៅ​តំបន់ថ្មីដែលនៅឆ្ងាយពីទី​ប្រជុំ​ជន​កណ្ដាលទីក្រុង ។

លោកបន្តថា នៅមានការ​កែប្រែ​តំបន់ពីមួយ​ទៅមួយ​បែបនេះ ក៏នឹង​ធ្វើឱ្យ​តម្លៃដីធ្លីនៅតំបន់មានការ​ឡើង​ថ្លៃ​ជា​បន្តបន្ទាប់ផងដែរ តួយ៉ាង​តំបន់​តាមបណ្ដោយផ្លូវ​២០០៤​នេះ​ក៏មានកា​រហក់ឡើង​ថ្លៃគួរឱ្យ​កត់សម្គាល់ដែរ ក្នុង​រយៈ​ពេល​១០​ឆ្នាំមកនេះ ។ ​

លោក​ប៉ូ អ៊ាវគង់ បាន​បន្ថែមថា​ ការពង្រីកទីក្រុង អ្វីដែល​ត្រូវ​ធ្វើនោះគឺការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវ ភ្លើ​ង និងទឹក ។ នៅពេលមានហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នេះ នឹង​ទាក់ទាញមនុស្ស​ទៅរស់​នៅកាន់តែច្រើន ហើយ​កា​​រ​រៀបចំ​ផែនការ​មេ ដូចជាកា​ររៀបចំសុរិយោ​ដី បានត្រឹមត្រូវ​ក៏ជា​កត្តា​ចម្បង​សម្រាប់សម្រួល​ដល់​ប្រជា​ពល​រ​ដ្ឋ​​ទៅរស់នៅតំបន់នោះផងដែរ ៕​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

ផ្សារទំនើប ម៉ាត និងមីនីម៉ាត កើនដល់ជាង៦០០ ទីតាំង ដាក់លក់ផលិតផលខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត នៅទូទាំងប្រទេសសរុបជាង ៦០០ ទីតាំង បានចូលរួមដាក់តាំងលក់ និងផ្សព្វផ្សាយផលិតផលខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក

វិភាគ៖ កម្ពុជាបង្កើនយុទ្ធនាការប្រឆាំងទំនិញខុសច្បាប់ពីថៃ អាចបង្កសម្ពាធសេដ្ឋកិច្ចថៃ  

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

ខណៈពេលកម្ពុជាកំពុងបន្តយុទ្ធនាការបោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams) យ៉ាង​ក្តៅគគុក កម្ពុជាក៏​​កំពុងបង្កើនយុទ្ធនាការបង្រ្កាបទំនិញរត់គេចពន្ធខុសច្បាប់ពីប្រទេសថៃ​យ៉ាងសកម្ម​ផងដែរ

មាសឡើងថ្លៃ ខណៈតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

តម្លៃមាសឡើងថ្លៃ ខណៈពេលដែលតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីមានដំណឹងអំពីកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ ដោយមានប៉ាគីស្ថានជាអ្នកសម្របសម្រួល