កម្ពុជា​​ត្រៀមខ្លួន​​ក្នុងកា​រ​ប្រែក្លាយ​បញ្ហា​ប្រឈម​ទៅ​ជា​កាលានុវត្ត​ភាព​ ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​

ភ្នំពេញ ៖ កម្ពុជា​ ជា​ប្រទេស​មានសេដ្ឋកិច្ច​បើក​ចំហ​ខ្លាំង ហើយទទួលបានភាព​រីក​ចម្រើន​​ដោយសារ​សា​ក​ល​​​ភាវូបនីយកម្ម​​នោះអាចនឹង​ទទួល​រងនូវ​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​កត្តា​ខាង​ក្រៅ​ ប៉ុន្តែកម្ពុជាក៏អាច​នឹង​ទទួល​បា​​ន​នូវ​កាលា​នុវត្តភាព​មួយវិញ​ដែរ​ក្នុងក្របខណ្ឌ​ដែល​កម្ពុជា​ចេះបត់បែន និងតាមទាន់​ស​ភា​ពកា​រ​ណ៍​​​ប្រែប្រួល​ក្នុង​តំបន់។ ដូច្នេះ កម្ពុជា​ត្រូវត្រៀមខ្លួន​ឱ្យបានល្អ​ក្នុងការ​ប្រែ​ក្លាយ​បញ្ហា​ប្រឈម​នានាឱ្យ​ទៅ​ជា​​កា​លានុវត្តភាព​ទាក់ទាញ​បន្ថែម​ការ​វិនិយោគ​ និងធុរកិច្ច​ ។

បើតាមសេចក្ដី​ព្រាង​ច្បាប់​ស្ដីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រង​ឆ្នាំ២០២៤របស់​រា​ជ​រ​ដ្ឋាភិ​បា​លបាន​ឱ្យដឹងថា​ ក្នុងអំឡុង​ពេល​កម្ពុជា​ទទួល​រងនូវ​ផលប៉ះពាល់​អវិជ្ជមាន​ពីកត្តា​ខាង​ក្រៅ​កម្ពុជា​ត្រូវ​ខ្លួន​ឱ្យបានល្អក្នុងកា​រប្រែ​ក្លាយ​បញ្ហា​ប្រឈម​នានា​ឱ្យ​ទៅជា​កាលា​នុវត្ត​ភាព និង​ត្រូ​វចេះ​ប្រើប្រាស់​លក្ខ​ខណ្ឌ​​អំណោយ​ផល​ទាំងឡាយសម្រាប់​លើ​ក​កម្ពស់​ប្រសិទ្ធភាព និង​ភាពប្រកួត​ប្រជែង​សេដ្ឋកិច្ច​​ កែ​​លម្អ​បរិយាកាសវិនិយោគ​ ដើម្បីទទួលបានបន្ថែមនូវ​ការ​វិនិយោគ ដែល​អាច​នឹង​ហូរ​ចេញ​ពី​តំបន់​ដែលមានជម្លោះពាណិជ្ជកម្ម​​ចូល​មក​កម្ពុជា ។

​នៅក្នុង​សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុដដែល​បានឱ្យដឹងថា ​​កម្ពុជា​ក៏ត្រូ​វទាញ​យក​ផលប្រយោជន៍​ជា​អតិបរិ​មា​ពី​ភាពរីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ និង​ឌីជីថលូប​នីយកម្ម ជាពិសេស​នៅក្នុង​បរិការណ៍​នៃ​បដិវត្ត​ឧស្សាហកម្ម​ទី​៤ និង​ត្រូវ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​កិច្ច​ការពារ និងការអភិរក្ស​បរិស្ថាន ព្រមទាំង​ត្រូ​វសម្របខ្លួន​ទៅនឹង​ការ​ប្រែ​ប្រួ​ល​អាកាស​ធាតុ​ផងដែរ ។

យ៉ាងណាក៏ដោយ បើទោះបីជាស្ថិតនៅក្នុង​​បញ្ហា​ប្រឈម​ដូច​នឹង​បច្ចុប្បន្ន​នេះ​ក្ដី ក៏​អ្នក​វិនិយោគ​ និងធុរជន​ក្នុ​ងវិស័យអ​ចល​ន​ទ្រ​ព្យ​​មួយចំនួននៅតែបន្តត្រៀមខ្លួន​​ជាប់ជានិច្ច​ក្នុង​ការ​ទទួល​យក​ការ​វិនិយោគពីបរទេស​ និ​ងក្នុង​ស្រុក​នៅ​ពេល​​ណាមួយ​ដែលស្ថានភាព​សេដ្ឋកិច្ច​នឹង​ល្អប្រសើរ​វិញ ។

លោកឧកញ៉ា​ ចេង ខេង អគ្គ​នាយកក្រុមហ៊ុនអចលនទ្រព្យ​ស៊ីភីអិល​បានលើកឡើង​ថា ទោះបីជា​ស្ថិត​នៅ​ក្នុង​​ស្ថានភាព និ​ងបញ្ហ​ប្រ​ឈម​យ៉ាងណា​ក្ដី​ ក្នុងនាមជាអ្នកជំនួញ និងវិនិយោគក្នុងស្រុកនៅតែ​ត្រៀម​ខ្លួន​ជាប់ជា​និច្ច ដើម្បីទទួល​ការ​វិនិ​យោគថ្មីដែលនឹងអាច​មានសន្ទុះ​កើនឡើង​វិញនៅពេលណាមួយ​នោះ ។

លោកឧញ៉​បានលើកឡើង​បន្តថា ៖

«អ្វីដែល​អ្នកវិនិយោគ​ក្នុងស្រុកក៏ដូចជា​អ្នកជំនាញ​នៃវិស័យ​អចល​ន​ទ្រ​ព្យ​​ត្រូវ​ត្រៀម​ខ្លួននោះ គឺ​ភាពស្របច្បាប់នៃ​ក្រុមហ៊ុន​ក្នុង​ស្រុក​​ទាំងអស់​ដោយ​សំដៅ​លើ​ការ​ចុះបញ្ជី​ឱ្យ​បាន​ត្រឹមត្រូវ ត្រៀមខ្លួន​លើ​ការ​បណ្ដុះបណ្ដាលធនធានមនុស្ស​លើ​វិស័យ​អចលនទ្រព្យ​ និង​រៀន​នូវអ្វី​ដែលថ្មី​នៅ​ក្នុង​វិស័យ​នេះ​ដើម្បី​សម្រួល​ដល់​ការ​វិនិយោគ​របស់​អ្នក​វិនិយោគ​ក្នុង និងក្រៅ​ប្រទេស»។

ក្នុង​រយៈ​ពេល​កចុងក្រោយ​នេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុកម្ពុជា ក៏បាន​​រៀបចំការ​បណ្ដុះបណ្ដាល​សមាជិក​ថ្មីចាស់​របស់ខ្លួន​ ​ពាក់ព័ន្ធនឹង​អាជីវ​កម្ម​លើ​វិស័យ​អចលនទ្រព្យ ក៏ដូចជា​បណ្ដុំបណ្ដាលលើជំនាញថ្មីៗ ក្នុងវិស័យ​នេះ​ដើម្បីត្រៀម​ស្វាគមន៍​កា​រមក​ដល់​នៃអ្នកវិនិយោគ​បរទេស​ដែល​រំពឹងថា​នឹង​ត្រ​លប់​មក​​វិញនាពេល​ឆាប់ៗ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា