វៀតណាម ចង់រៀនសូត្រពីចិន នូវបទពិសោធន៍​សង់ផ្លូវដែកមុនចាប់ផ្តើមអនុវត្តផែនការយក្សតម្លៃជាង៧០ពាន់លានដុល្លារ

វៀតណាម ៖ មហាយក្សចិន ត្រូវបានគេចាត់ទុកថាអ្នកនាំមុខគេមួយនៃឧស្សាហកម្មផ្លុវដែករបស់ពិភពលោកតាមរយៈភាពជោគជ័យនៃគម្រោងធំៗជាច្រើនទាំងក្នុង និងក្រៅប្រទេសនាពេលកន្លងមក ហើយប្រាកដណាស់មានប្រទេសជាច្រើនដែលតែងប្រាថ្នាចង់រៀនសូត្ រនិងទទួលយកបទពិសោធទាំងអស់នោះពីចិន។

ជាក់ស្តែងថ្មីៗនេះរដ្ឋាភិបាលទីក្រុងហាណូយបានប្រកាសជាសាធារណៈអំពីបំណងចង់សិក្សារៀនសូត្រពីបទពិសោធន៍នៃការសាងសង់ផ្លូវដែករបស់ចិនដោយសង្ឃឹមថានឹងអាចយកវាមកប្រើប្រាស់ក្នុងការជួយពង្រីងសមត្ថភាពធនធានមនុស្ស និងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកដ៏រឹងម៉ាំមួយសម្រាប់ប្រទេសខ្លួនឯង។

នៅក្នុងសេចក្តីថ្លែងការណ៍ដោយរដ្ឋាភិបាលវៀតណាមកាលពីចុងសប្តាហ៍កន្លងមកនេះបានសរសេរថា ៖ បទពិសោធន៍របស់ចិន ជាពិសេស បច្ចេកទេស ការគ្រប់គ្រងអ្នកជំនាញនិងហិរញ្ញវត្ថុ បានធ្វើឲ្យវៀតណាមពិតជាមានបំណងក្នុងការយកគំរូតាម។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើងនៅក្រោយពេលដែលរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាមបានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន និងបានជួបពិភាក្សាជាមួយក្រុមមន្ត្រីនៅក្រសួងពាណិជ្ជកម្ម និងដឹកជញ្ជូនចិន ព្រមទាំងថ្នាក់គ្រប់គ្រងនៃបណ្តាក្រុមហ៊ុនផ្លូវដែករបស់ចិនផងដែរ។

កាលពីខែធ្នូកន្លងទៅ ចិន និងវៀតណាមធ្លាប់បានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាច្រើនរួចមកហើយទៅលើវិស័យដឹកជញ្ជូនតាមផ្លូវដែកក្នុងអំឡុងពេលដែលប្រធានាធិបតីចិន លោក Xi Jinping បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងហាណូយ។ លើសពីនេះ ក្នុងពេលវេលាជាមួយគ្នានេះ រដ្ឋាភិបាលវៀតណាមក៏បានស្នើសុំទៅរដ្ឋាភិបាលជប៉ុនដើម្បីសុំការគាំទ្រផ្នែកបច្ចេកទេសក្នុងការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនដែរ។

មហិច្ឆតារបស់វៀតណាមក្នុងការរៀនសូត្រតាមបទពិសោធន៍របស់ចិននេះធ្វើឡើងនៅចំពេលដែលប្រទេសនេះបានប្រកាសអំពីផែនការយក្សដែលមានតម្លៃរហូតទៅដល់៧២ពាន់លានដុល្លារក្នុងការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ឬ high-speed rail មួយខ្សែដែលមានប្រវែងដល់ទៅ ១ ៥៤៥គីឡូម៉ែត្រ ជាទំហំវិនិយោគដែលមានទំហំស្មើទៅនឹង១៧ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។

សម្រាប់គម្រោងផ្លូវរថភ្លើងល្បឿនលឿនរបស់វៀតណាមខាងលើនេះ ត្រូវបានសារព័ត៌មានក្នុងស្រុកអះអាងថា នៅមិនទាន់បានប្រកាសជាផ្លូវការនៅឡើយ ប៉ុន្តែផែនការនេះ
នឹងត្រូវដាក់ស្នើទៅសភាជាតិក្នុងការអនុម័តនៅក្នុងឆ្នាំ២០២៤នេះ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលទីផ្សារមានក្តីសង្ឃឹមថា​ អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល

ក្រុមហ៊ុនប្រេង PTT របស់ថៃ កំពុងស្វែងរកទីតាំងផ្សេងពីកម្ពុជា ក្រោយរងពហិការ និងខាតបង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

តំណាងក្រុមហ៊ុនប្រេង PTT របស់ប្រទេសថៃ បានឲ្យ​ដឹងថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ទី​ផ្សារ​ក្រៅ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិការ​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​យ៉ាងខ្លាំងក្លា ដែលជំរុញ​ឲ្យ​ស្ថានីយ៍​លក់រាយ​ជាច្រើន​​បិទទ្វារ​និង​បង្វែទិសដៅ​ទៅរក​ក្រុមហ៊ុន​ផ្សេង។

ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ក្រសួងទេសចរណផ្តើមយុទ្ធនាការរដូវកាលបៃតងឆ្នាំ ២០២៦ ចាប់ពី ខែឧសភា ដល់ ខែតុលា ខាងមុខនេះ ដោយរំពឹងថា នឹមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៩លាននាក់

ឥណ្ឌា ងាកទៅរកការនាំចូលប្រេងឆៅពីអាម៉េរិកឡាទីន និងអាហ្រ្វិក ដោយសារការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ារងសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ចាប់តាំងពីមានសង្គ្រាមមជ្ឈិមបូព៌ានៅចុងខែកុម្ភៈមក ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាងាករកជម្រើសនាំចូលពីប្រទេសផ្សេងៗដូចជា វេណេស៊ុយអេឡា ប្រេស៊ីល អង់ហ្គោឡា និងនីហ្សេរីយ៉ា រួមទាំងការបន្តទិញប្រេងពីរុស្ស៊ី

គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ រំពឹងទាក់ទាញទេសចរចិនកន្លះលាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍លើកម្មវិធីសាកល្បងលើកលែងទិដ្ឋាការ (Visa Exemption Pilot Program) សម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦

រដ្ឋាភិបាល ស្នើ​ឱ្យ​អ្នកដាំស្រូវ ងាកមកដាំដំណាំឧស្សាហកម្មសម្រាប់នាំចេញ 

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

​ដោយ​កត់សម្គាល់ថា បរិមាណស្រូវ​ផលិតបាន​នៅកម្ពុជា លើសតម្រូវការក្នុងរង្វង់ ៧ លានតោន ក្នុង ១ ឆ្នាំ សម្រាប់នាំចេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យ​ប្រជាកសិករដែលនិយមដាំដុះដំណាំស្រូវ ប្ដូរទៅដាំដំណាំឧស្សាហកម្មវិញ

ក្រុមហ៊ុនកែច្នៃជ័រកៅស៊ូលំដាប់ទី៤ នៅលើពិភពលោក ចូលមកបោះទុនវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកែច្នៃជ័រកៅស៊ូធំជាងគេលំដាប់ទី៤ លើពិភពលោក បានបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជា

មេធនាគារ ARDB លើកទឹកចិត្តឱ្យកសិករគិតពីតម្លៃថ្លៃដើមផលិត ជៀសវាងធ្វើកសិកម្មខាតចុងខាតដើម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

កសិកម្ម គឺជាវិស័យមួយដែលប្រៀបបានទៅនឹងជន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់ រាប់ទាំងការធ្វើកសិកម្មចម្រុះ កសិកម្មបែបធម្មជាតិ កសិកម្មតាមកិច្ចសន្យា​​ ក៏ដូចជាកសិ-អេកូឡូស៊ី ហើយក៏ជាប្រភពស្បៀងដែលមិនអាចខ្វះបាន

គុយបា ទទួលបានជំនួយអង្ករ ១៥ ០០០ តោនជាលើកដំបូងពីចិន ក្រោយរងសម្ពាធសេដ្ឋកិច្ច​ពីអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

នេះគឺជាការដឹកជញ្ជូនស្បៀងនេះលើកទីមួយនៃចំនួនអង្ករសរុប ៦០ ០០០ តោនដែលទីក្រុងប៉េកាំងបានសន្យាថានឹងជួយសម្រួលស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងគុយបា ចាប់តាំងពីអាម៉េរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និង បញ្ឈប់ការនាំចេញប្រេងពីវេណេហ្ស៊ុយអេឡាទៅកាន់គុយបា

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី