Dignity Kitchen ម៉ូឌែលភោជនីយដ្ឋានគំរូ និងឆ្នើមបំផុតនៅសិង្ហបុរីតាមរយៈផ្តល់ការងារគ្រប់តំណែងជាជនពិការ និងអសមត្ថភាព

ធុរកិច្ចបរិយាបន្ន ជាអាជីវកម្មគំរូដែលគិតគូរដល់សង្គមច្រើនជាងអាជីវកម្មសង្គមធម្មតាដោយសង្ឃឹមថា នឹងអាចផ្តល់ការងារជូនពលរដ្ឋក្រីក្រ និងគ្មានលទ្ធភាពទទួលបានការងារដូចគេដូចឯង ដូច្នេះការផ្តល់អជ្ញាបណ្ណ និងការផ្តល់ការទទួលស្គាល់នេះមិនមែនជារឿងងាយស្រួលពេកនោះទេ។

ទោះបីជាយ៉ាងណាក្តី បើយើងក្រឡេកទៅមើលអាជីវកម្មគំរូកន្លងមកទាំងនៅក្នុង និងនៅក្រៅប្រទេសដែលត្រូវបានចេញផ្សាយដោយ AMS Economy យើងអាចមើលឃើញថាជាក់ស្តែងអាជីវកម្មទាំងនោះមិនលំបាកក្នុងការអនុវត្តពេកនោះទេ ពីព្រោះថាម្ចាស់អាជីវកម្មទាំងនេះគឺពិតជាអាចងាយស្រួលក្នុងការស្វែងរកធនធានមនុស្ស ហើយមានឱកាសទទួលបានការគាំទ្រហិរញ្ញវត្ថិពីរដ្ឋាភិបាលទៀតផង។

ជាក់ស្តែងអាជីវកម្មគួរឲ្យចាប់អារម្មណ៍មួយដែលស្ថិតនៅប្រទេសសិង្ហបុរី ក្នុងនាមជាភោជនីយដ្ឋាន Diginity Kitchen ដែលមានបម្រើសេវាកម្មអាហារជាមួយនឹងបុគ្គលិកភាគច្រើនសុទ្ធតែជាពលរដ្ឋខ្វះលទ្ធភាពក្នុងការបំពេញការងារដែលមានទាំងអ្នកពិការភាព និងអសមត្ថភាពរាង្គកាយ។ ភោជនីយដ្ឋាន Diginity Kitchen ត្រូវបង្កើតឡើងតាំងពីឆ្នាំ២០១០មកម្ល៉េះ ហើយកំពុងទទួលបានភាពជោគជ័យយ៉ាងខ្លាំងដោយអាចបំបែកសាខាចំនួន៧កន្លែងរួចមកហើយនៅទូទាំងប្រទេស។

អ្វីដែលយើងអាចងាយស្រួលចំណាំបានចំពោះភោជនីយដ្ឋានគំរូនេះគឺថា ចាប់ពីអ្នកបម្រើដែលអង្គុយលើកៅអីជនពិការ , អ្នកគិតលុយដែលមានបញ្ហាត្រចៀក ព្រមទាំងចុងភៅមិនមានកាយសម្បទាគ្រប់គ្រាន់ ហើយច្បាស់ណាស់អតិថិជន១០០ភាគរយគឺបានដឹងរួចជាស្រេចទៅហើយនៅពេលដែលមកទទួលយកសេវាកម្មនៅទីនេះ។

ការហ្វឹកហាត់គឺជារឿងចាំបាច់សម្រាប់អាជីវកម្មរបស់ Dignity Kitchen ដែលមានទាំងការរៀបចំម្ហូបអាហារទៅដល់ការចំអិន ដូច្នេះភោជនីយដ្ឋាននេះគឺអាចធានាបានថា ស្តង់ដាម្ហូបអាហារគឺពិតជាគ្រប់គ្រាន់សម្រាប់អតិថិជនគ្រប់គ្នា ខណៈដែលផលចំណេញគឺបានត្រឡប់មកបុគ្គលិកទីទ័លទាំងនោះ។

គួរឲ្យដឹងដែរថា ទោះបីជាបច្ចុប្បន្ន ជនពិការភាពតែងតែត្រូវបានគេលើកឡើងថា នឹងអាចទទួលបានលទ្ធភាពក្នុងការបម្រើការងារដូចទៅនឹងបុគ្គលិកធម្មតាដែរ ប៉ុន្តែជាក់ស្តែង នៅសិង្ហបុរីនៅមិនទាន់អាចអនុវត្តបានទាំងស្រុងនៅឡើយ ជាក់ស្ដែង សម្រាប់ Dignity Kitchen គឺស្ថាបនិកម្នាក់ក្នុងចំណោម២នាក់គឺជាជនពិការដែលមិនអាចស្វែងរកការងារបានធ្វើបាននោះឡើយ ហើយក៏ជាមូលហេតុសំខាន់នៃគំនិតបង្កើតអាជីវកម្មមួយនេះឡើង៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ការរៀបចំដែនដី ត្រូវប្រែក្លាយដីឱ្យមានគុណតម្លៃ ប្រសើរជាជាងគិតតែពីតម្លៃដី

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលទីផ្សារមានក្តីសង្ឃឹមថា​ អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល

ក្បាលដីក្នុងភូមិចំនួន២០ នៃស្រុកអង្គរជុំ ខេត្តសៀមរាប​ ត្រូវបានបិទផ្សាយជាសាធារណៈ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យមុនចេញបណ្ណកម្មសិទ្ធិ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

ក្បាល​ដីដែលស្ថិតនៅ​ក្នុងភូមិទាំង​២០​ ក្នុងឃុំ​ចារឈូក ស្រុក​អង្គរជុំ​ ខេត្ត​សៀមរាប​ ត្រូ​វបានបិទផ្សាយជាសាធារណៈមុននឹង​ចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ

លំនៅឋានតម្លៃមធ្យម​​នៅតែមានតម្រូវ​ការ​ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស ​អ្នកទើបរៀបការ​រួចថ្មីថ្មោង

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/05/2026

បើទោះបីស្ថានភាពអចលនទ្រព្យ​នៅក្នុងប្រទេស​កម្ពុជា នៅមិនទាន់មានភាពល្អប្រសើរ​ឡើង​ដូច​មុនក៏ពិតមែន តែការអភិវឌ្ឍនៅតែបន្ត​ ខណៈតម្រូវការទីផ្សារនៅតែ​មាន ជាក់ស្ដែង​លំនៅឋាន​តម្លៃ​មធ្យម ( តម្លៃ៥ម៉ឺន​ ដល់ ៧ម៉ឺនដុល្លារ ) នៅតែមានតម្រូវ

អ្នកជំនាញហិរញ្ញវត្ថុព្រមានពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ប៉ុន្តែក៏ជាឱកាសវិនិយោគដើម្បីក្លាយជាអ្នកមានជំនាន់ថ្មី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា​ សេដ្ឋកិច្ចពិភពលោកកំពុងឈានចូលដល់ដំណាក់កាលដួលរលំផ្នែកហិរញ្ញវត្ថុ ដែលនឹងមានសភាពកាន់តែធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ១៩២៩ (Great Depression)នោះ ទៅទៀត

ក្រុមហ៊ុនប្រេង PTT របស់ថៃ កំពុងស្វែងរកទីតាំងផ្សេងពីកម្ពុជា ក្រោយរងពហិការ និងខាតបង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

តំណាងក្រុមហ៊ុនប្រេង PTT របស់ប្រទេសថៃ បានឲ្យ​ដឹងថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ទី​ផ្សារ​ក្រៅ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិការ​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​យ៉ាងខ្លាំងក្លា ដែលជំរុញ​ឲ្យ​ស្ថានីយ៍​លក់រាយ​ជាច្រើន​​បិទទ្វារ​និង​បង្វែទិសដៅ​ទៅរក​ក្រុមហ៊ុន​ផ្សេង។

ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ក្រសួងទេសចរណផ្តើមយុទ្ធនាការរដូវកាលបៃតងឆ្នាំ ២០២៦ ចាប់ពី ខែឧសភា ដល់ ខែតុលា ខាងមុខនេះ ដោយរំពឹងថា នឹមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៩លាននាក់

គោលនយោបាយលំនៅឋានតម្លៃសមរម្យ ជួយប្រជាពលរដ្ឋជាកម្មករ មន្ត្រីរាជការមានចំណូលមធ្យម និងទាប​ អាចមានលទ្ធភាពទិញស្នាក់នៅ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 28/05/2026

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងតាមរយៈការធ្វើប​ច្ចុប្បន្នកម្ម និងជំនួសឱ្យគោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ដើម្បីធានានិរន្តភាពនៃការបន្តដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋាននៅកម្ពុជា ក្នុងគោលដៅជំរុញការផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់សេវាជូនប្រជាជនដែលមានចំណូលទាប មធ្យម និងក្រុមជនងាយរងគ្រោះព្រមទាំងជំរុញដល់ការអភិវឌ្ឍន៍នគររូបនីយកម្ម។​ លំនៅឋានតម្លៃសមរម្យ ៣ប្រភេទ នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល រួមមាន

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី