ក្រសួងឧស្សាហកម្ម និងអង្គការ UNIDO ជំរុញការភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស​ដើម្បីលើកកម្ពស់នវានុវត្តន៍ និងការអភិវឌ្ឍ

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយគម្រោង CAPFISH-CAPTURE ដែលចូលរួមអនុវត្តដោយអង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៃ​អង្គការសហប្រជាជាតិ​ (​UNI​DO​) នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសហការរៀបចំសិក្ខាសាលាស្តីពី “ការអភិវឌ្ឍការភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាសឧស្សាហកម្ម” ក្នុងគោលដៅកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងរួមចំណែកដល់ការរីកចម្រើននៃសហគ្រាសឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា។

សិក្ខាសាលានេះផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃគំរូត្រីវ័ណ្ត (Triple Helix Model) ក្នុងការជំរុញភាពជាដៃគូ និងលើកកម្ពស់ជំនាញស្រាវជ្រាវ, ការផ្ទេរបច្ចេកវិទ្យា និងការគ្រប់គ្រងនវានុវត្តន៍ និងប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ តំណាងសហគ្រាសឧស្សាហកម្ម ដៃគូអភិវឌ្ឍន៍ និងស្ថាប័នសិក្សា-ស្រាវជ្រាវ ដើម្បីអភិវឌ្ឍគោលការណ៍ណែនាំស្តីពី “ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស” ជាតិមួយដែលគាំទ្រដល់ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា ២០៣០។​

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖

«ការតម្រង់ទិសការស្រាវជ្រាវនៅសាកលវិទ្យាល័យជាមួយនឹងតម្រូវការរបស់សហគ្រាសគឺជាយុទ្ធសាស្ត្រមួយដែលមិនត្រឹមតែជំរុញឱ្យមាននវានុវត្តន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងគុណភាពនៃការអប់រំផងដែរ។ យុទ្ធសាស្រ្ត​នេះបង្កើតឱកាសដល់និស្សិតនៅកម្ពុជាឱ្យទទួលបានជំនាញ ចំណេះពិតប្រាកដ ដែលឆ្លើយតបនឹងតម្រូវការការងារនៅតាមបណ្តាសហគ្រាសឧស្សាហកម្ម។ ម៉្យាងវិញទៀត សាកលវិទ្យាល័យក៏អាចបង្កើតលទ្ធផលស្រាវជ្រាវល្អៗ ដែលមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនៅក្នុងវិស័យនានា ជាពិសេសវិស័យឧស្សាហកម្មដោយផ្ទាល់»។

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យនវានុវត្តន៍ករការពារកម្មសិទ្ធិបញ្ញាលើលទ្ធផលស្រាវជ្រាវ និងការរកឃើញថ្មីៗរបស់ពួកគេតាមរយៈប្រកាសនីយបត្រតក្កកម្ម។ឯកឧត្តមបានបន្ថែម​ថានវានុវត្តន៍ករអាច​ការពារស្នាដៃ​របស់ខ្លួន ដើម្បីអភិវឌ្ឍស្នាដៃទាំងនោះបន្ថែមនៅ​ក្នុង​វិស័យ​រៀង​ខ្លួន។

តាមរយៈគម្រោង CAPFISH-CAPTURE ដែលផ្តល់ហិរញ្ញប្បទានដោយសហភាពអឺរ៉ុប អង្គការ UNIDO បានដាក់ឱ្យអនុវត្តថ្នាលបច្ចេកវិទ្យា ស្រាវជ្រាវ និងនវានុវត្តន៍វិស័យចំណីអាហារ (FTRIP) ដែលប្រមូលផ្តុំគ្រឹះស្ថានឧត្តមសិក្សា សហគ្រាសក្នុងវិស័យចំណីអាហារ និងស្ថាប័នសាធារណៈ ដើម្បីសហការបង្កើតដំណោះស្រាយនវានុវត្តន៍ដែលមានមូលដ្ឋានលើការស្រាវជ្រាវ សម្រាប់ឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម។

លោក Bryan Fornari នាយកផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងអំពីតួនាទីរបស់សហភាពអឺរ៉ុប ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស ដែលជាមូលដ្ឋាននៃការរីកចម្រើនសេដ្ឋកិច្ច និងសង្គម។ លោកបានថ្លែងថា៖ “សហភាពអឺរ៉ុបទទួលស្គាល់ថា ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស មានសារៈសំខាន់សម្រាប់នវានុវត្តន៍ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ តាមរយៈការបង្កើតទំនាក់ទំនងទាំងនេះ យើងអាចធានាបានថា ចំណេះដឹងត្រូវបានប្រើប្រាស់ដើម្បីបង្កើតដំណោះស្រាយដែលផ្តោតលើតម្រូវការទីផ្សារ បង្កើតឱកាសសេដ្ឋកិច្ច បង្កើតការងារ និងពង្រឹងភាពប្រកួតប្រជែង។”

លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំនៅកម្ពុជា ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការនេះ ក្នុងការពង្រឹងទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស ដើម្បីភាពធន់នៃសេដ្ឋកិច្ច។ លោកបានលើកឡើងថា៖ “តាមរយៈគំនិតផ្តួចផ្តើមនានា ដូចជាថ្នាលបច្ចេកវិទ្យា FTRIP អង្គការ UNIDO គាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង។កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានស្រាវ​ជ្រាវ សហគ្រាសផលិតចំណីអាហារ និងស្ថាប័នរដ្ឋបានលើកកម្ពស់បច្ចេកទេសកែច្នៃធនធានជលផល និងការអភិវឌ្ឍផលិតផលរបស់សហគ្រាសទាំងនោះ។”

ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា២០៣០បានកំណត់ចក្ខុវិស័យច្បាស់លាស់សម្រាប់ការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជា។ ផែនទីបង្ហា​ញផ្លូវនេះបានរំលេចតួនាទីសំខាន់នៃទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាសឧស្សាហកម្ម ដែលជាមូលដ្ឋានសម្រាប់នវានុវត្តន៍។ តាមរយៈការពង្រឹងទំនាក់ទំនងទាំងនេះ រាជ​រដ្ឋាភិបាលមានគោលដៅបង្កើនល្បឿននវានុវត្តន៍លើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍(R&D)អភិវឌ្ឍធនធានមនុស្សដោយផ្អែកលើតម្រូវការឧស្សាហកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី