Elon Musk ដាក់សំណើមានតម្លៃជិត ១០០ ពាន់លានដុល្លារអាម៉េរិក ដើម្បីកាន់កាប់ OpenAI ដែលជាក្រុមហ៊ុនមេរបស់ ChatGPT

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា Elon Musk និងក្រុមអ្នកវិនិយោគបានដាក់សំណើផ្តល់ប្រាក់ជិត ១០០ ពាន់លានដុល្លារដើម្បីកាន់កាប់ក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT ។

លោក Marc Toberoff មេធាវីរបស់លោក Elon Musk បានលើកឡើងថា Musk បានដាក់សំណើដេញថ្លៃចំនួន ៩៧,៤ ពាន់លានដុល្លារដើម្បីកាន់កាប់ទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុនបច្ចេកវិទ្យា OpenAI កាលពីថ្ងៃចន្ទសប្ដាហ៍នេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ Toberoff បានលើកឡើងថា ក្នុងនាមជាសហស្ថាបនិកនៃ OpenAI និងជាអ្នកដឹកនាំឧស្សាហកម្មបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ Elon Musk គឺជាមនុស្សដែលមានសមត្ថភាពល្អបំផុតដើម្បីការពារ និងពង្រីកបច្ចេកវិទ្យារបស់ OpenAI។ ការដាក់សំណើនេះគឺជាការកែប្រែចុងក្រោយបំផុតនៅក្នុងជម្លោះរកាំរកូសរាប់ឆ្នាំរវាង Elon Musk ម្ចាស់ក្រុមហ៊ុន Tesla និង Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន Open AI។ ជាការឆ្លើយតបទៅនឹងការដេញថ្លៃនេះ លោក Altman បានបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់ Musk ថា ខ្លួនអាចនឹងទិញ Twitter ក្នុងតម្លៃ ៩,៧៤ ពាន់លានដុល្លារអាម៉េរិក។

OpenAI ត្រូវ​បានស្គាល់​យ៉ាង​ទូលំទូលាយ ដោយសារវាបាន​​​នាំយកនូវ​ឧបករណ៍​បញ្ញា​សិប្បនិមិត្ត​ចូល​ទៅ​ក្នុង​ចរន្ត​សំខាន់ និង​ជំរុញ​ការ​វិនិយោគ​ដ៏​ធំ​ក្នុង​វិស័យ​នេះ។ Musk និង Altman គឺជាសហស្ថាបនិកក្រុមហ៊ុន start-up OpenAI មិនរកប្រាក់ចំណេញជា​មួយគ្នានៅក្នុងឆ្នាំ២០១៥ ប៉ុន្តែទំនាក់ទំនងចាប់ផ្តើមរង្គោះរង្គើរនៅពេល Elon Musk ចាកចេញពីក្រុមហ៊ុននេះនៅឆ្នាំ២០១៨។ ទន្ទឹមនឹងនេះ Altman កំពុងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញដើម្បីក្លាយជាអង្គភាពរកប្រាក់ចំណេញ។ ការផ្លាស់ប្តូរនេះធ្វើឲ្យ Elon Musk យល់ឃើញថា Altman បោះបង់ចោលនូវបេសកកម្មដើមរបស់ក្រុមហ៊ុនក្នុងការបង្កើត AI មិនរកប្រាក់ចំណេញដើម្បីជាប្រយោជន៍របស់មនុស្សជាតិ ប៉ុន្តែបែរជារៀបចំរចនាសម្ព័ន្ធឡើងវិញដើម្បីក្លាយជាអាជីវកម្មរកប្រាក់ចំណេញទៅវិញ។ យ៉ាងណាមិញ OpenAI ប្រកែកថាការផ្លាស់ប្តូររបស់ខ្លួនទៅជាក្រុមហ៊ុនរកប្រាក់ចំណេញគឺដើម្បីទទួលបានប្រាក់ដែលត្រូវការសម្រាប់ការបង្កើតគំរូបញ្ញាសិប្បនិម្មិតដ៏ល្អបំផុត។

ការដេញថ្លៃដើម្បីកាន់កាប់ OpenAI កំពុងត្រូវបានគាំទ្រដោយក្រុមហ៊ុនបញ្ញាសិប្បនិម្មិត xAI របស់ Musk ក៏ដូចជាក្រុមហ៊ុនភាគហ៊ុនឯកជនមួយចំនួនរួមមាន ក្រុមហ៊ុន Baron Capital Group និង Valor Management ។ Elon Musk បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា OpenAI គួរត្រលប់ទៅប្រភពបើកចំហរដែលផ្តោតលើសុវត្ថិភាពដូចកាលពីមុន ហើយខ្លួននឹងធ្វើឱ្យប្រាកដថា វានឹងកើតឡើង។ ទោះបីជាការផ្តល់ជូនសំណើដែលមានតម្លៃ ៩៧,៤ ពាន់លានដុល្លារក៏ដោយ ប៉ុន្តែតម្លៃទាបជាង ១៥៧ ពាន់លានដុល្លារដែលក្រុមហ៊ុន OpenAI ត្រូវបានវាយតម្លៃកាលពីខែតុលាឆ្នាំមុន។ ឥឡូវនេះ គេរាយការណ៍ថា តម្លៃក្រុមហ៊ុន OpenAI មានតម្លៃ ៣០០ ពាន់លានដុល្លារនាពេលបច្ចុប្បន្ននេះ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនបង្កើត ChatGPT មួយនេះក៏កំពុងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកមួយទៀតគឺ Oracle រួមជាមួយនឹងក្រុមហ៊ុនវិនិយោគជប៉ុន និងមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព Emirati ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិតមានតម្លៃ ៥០០ ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាម៉េរិក៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *