គ្រប់បណ្ដាខេត្តទូទាំងប្រទេសកំពុងពន្លឿន​ការចុះបញ្ជីដី​បង្ហើយ​នៅ​ដើមឆ្នាំ២០២៥​នេះ ខណៈក្រសួង​កំណត់​បញ្ចប់ឱ្យ​បានមុន​ចូលឆ្នាំខ្មែរ​

ភ្នំពេញ ៖ ស្របតាម​​ចក្ខុវិស័យ​ និងផែនការ​របស់​ក្រសួងរៀបចំដែន​ដី នគរូប​នីយកម្ម​ និងសំណង់ ដែល​គ្រោង​នឹង​បញ្ចប់​ការវាស់​វែង និងចុះបញ្ជីដីធ្លីនៅទូទាំង​ប្រទេសឱ្យចប់រួចរាល់នៅត្រឹមអំឡុងខែមេសាខាងមុខនេះ សកម្មភាពនៅតាមបណ្ដា​ខេត្ត​នានាទូទាំងប្រទេសកំពុង​ពន្លឿន​ការ​វាស់វែង និង​ចុះបញ្ជី​ដីធ្លីឱ្យបានចប់សព្វគ្រប់តាមផែនការ​នៅដើម​ឆ្នាំ២០២៥នេះ ហើយ​ក៏​បាន​​រៀប​ចំបិទ​ផ្សាយជាសាធារណៈ​សម្រាប់ពលរដ្ឋ​ផ្ទៀង​ផ្ទាត់ឯកសារជាបណ្តើរៗមុនឈានដល់ការបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិ​។

យោងតាម​សេចក្ដី​ប្រកាសព័ត៌មាន​តាមបណ្ដា​ខេត្ត​មួយចំនួន បានបង្ហាញពីភាពសកម្ម​ក្នុងការ​ពន្លឿនការ​វាស់វែង និងចុះបញ្ជីដីធ្លី​មានលក្ខណៈជា​ប្រព័ន្ធ ជាក់ស្ដែង​កាលពីពេលថ្មីៗនេះ រដ្ឋ​បាល​ខេត្ត​បាត់ដំបង​​ បាន​ប្រកាស​កំណត់​ធ្វើការ​វិនិច្ឆ័យ​​កា​រចុះបញ្ជី​ដីធ្លី​មានលក្ខណៈ​ជា​ប្រព័ន្ធនូវ​ភូមិ​ចំនួន​៥​ ​ក្នុងឃុំ​អរដា ស្រុក​កំរៀង​ខេត្ត​បាត់ដំបង ។​ បើតាមរដ្ឋ​បាលខេត្ត​បាត់ដំបង​ ក៏បានបញ្ជាក់ថា​​ រដ្ឋ​បាលខេត្តបាត់​ដំបង បាន​ត្រៀមខ្លួន​រួចជាស្រេច​​ក្នុងការ​ពន្លឿន​ការ​វាស់វែង និង​ចុះបញ្ជី​ដីធ្លីជូនប្រជាពលរដ្ឋ​​ឱ្យបានចប់សព្វ​គ្រប់​នៅ​ក្នុងឆ្នា២០២៥ នេះ ។

ទន្ទឹមនឹង​នេះដែរ ក្រសួង​រៀបចំដែន​ដី​ នគរូប​នីយកម្ម​ និង​សំណង់ ក៏បាន​ និងកំពុង​គិតគូរ​ដំណោះ​ស្រាយ​ប​ញ្ច​ប់​វិវាទ​ដីធ្លី និ​ងការ​គ្រប់​គ្រង​ដីនៅ​តំបន់​បឹង​ទន្លេសាប​នៃខេត្ត​កំពង់ឆ្នាំងឱ្យ​បានត្រឹមត្រូវ​ ដើម្បី​លុប​បំបាត់​ភាព​ច​ម្រូង​ចម្រាស់ក្នុង​សង្គម​ជាតិ និងជំរុញ​លើក​ស្ទួយ​ខឿន​​សេដ្ឋកិច្ច​ជាតិ​ឱ្យ​បានរឹង​មាំ ។​

ឯកឧត្តម​ សាយ សំអាល់ ឧ​បនាយក​រដ្ឋមន្ត្រី​ និងជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូប​នីយកម្ម​ និងសំណង់ បាន​​​បញ្ជាក់ថា ៖

«នេះគឺជា​ឱកាស​របស់​យើងទាំងអស់គ្នា ក្នុងការ​រួម​គ្នា​បញ្ចប់​នូវ​បញ្ហា​វិវាទ​ដីធ្លី​នៅក្នុង​ខេត្ត​កពង់​ឆ្នាំង។ ក្នុង​ក្របខណ្ឌ​នៃការ​ចុះវាស់វែង ដីធ្លី​នៅទូទាំង​ប្រទេស​មកដល់​ពេលនេះ​ យើង​វាស់វែង​បានប្រមាណជាង​៤លានក្បាលដីហើយ ហើយការ​ចុះវាស់វែង​ដីធ្លី​នេះ សម្រាប់​មន្ត្រីសុរិយោដី​គឺជាការ​ចុះ​ប្រមូល​ទិន្នន័យ​ព័ត៌មាន ដើម្បី​វិនិច្ឆ័យ​លើក្បាលដី​នីមួយៗ​ តាម​បច្ចេក​ទេស​សុរិយោដី​ ដែល​ការ​វាស់​វែង​ក្បាល​ដីនេះ នឹងអាច​បញ្ចប់​រួចរាល់​នៅមុន​ពិធី​បុណ្យ​ចូលឆ្នាំប្រពៃណីជាតិ​ខាង​មុ​ខ​​​នេះចូលមកដល់ ។ ចំណែក​ឯការ​ដោះស្រាយ​វិវាទ​ដីធ្លីនៅទូទាំង​ប្រទេស​ បានដោះ​ស្រាយ​ដោយ​ជោគជ័យ​ជា​ច្រើ​នករណី​ និង​នៅសេស​ត្រឹមប្រមាណ​ក្រោម១ពាន់​ករណីប៉ុណ្ណោះ​នាពេល​បច្ចុប្បន្ន​​នេះ» ។​

ឯកឧត្តមឧប​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ថា សម្រាប់ខេត្ត​សៀមរាប​ក៏បាន​ដោះ​ស្រាយ ​បញ្ចប់​ទាំង​ស្រុង​នូវ​​ប​ញ្ហា​​វិវាទដីធ្លី​រវាង​ប្រជាជន​ និង​អាជ្ញាធរ​អប្សរា ។ ដោយឡែក​ចំពោះ​បឹង​ទន្លេសាប​ដែល​ត្រូវ​បានបែង​ចែកជា​បី​តំបន់​ គឺតំបន់​៣ ជា​តំបន់ព្រំ​លិច​ទឹក, តំបន់២ជា​តំបន់អាស្រ័យផល និង​តំបន់​១ ជា​តំបន់​លំនៅឋាន​ ដោយ​ក្នុង​នោះ​ក្រុមការងារ និងអាជ្ញាធរ​បានប្រកាន់​យក​គោល​ជំហរជាក់លាក់​ ដើម្បីរក្សា​នូវ​អាយុជីវិត​បឹង​ទន្លេសាប ពីព្រោះបឹង​ទន្លេសាប​ និងទន្លេមេគង្គ​ឱ្យផល​ដល់​ប្រទេស​ជាតិ និងប្រជាជន​​ក្នុង​រង្វង់​​ប្រមាណ​​២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។​

ឯកឧត្តម​ ម៉ាង ស៊ីណេត អភិបាលខេត្ត​ព្រះសីហនុ ក៏បានអះអាងដែរថា ខេត្តព្រះសីហនុ​ ជា​ខេត្ត​មួយ​ដែល​គ្រោង​នឹង​បញ្ចប់​ការ​វាស់វែង និង​ចុះបញ្ជី​ដីធ្លី​នៅពេលឆាប់ៗនេះ ដោយ​បច្ចុប្បន្ននេះ នៅសល់ភូមិ​តិច​តួ​ច​​​ប៉ុណ្ណោះ ដែល​មិនទាន់បានចុះបញ្ជី ដោយភូមិទាំង​នោះជាតំបន់ស្មុគស្មាញ ប៉ុន្តែ មិនយូរទេ ខេត្ត​ព្រះ​សីហ​នុ​​នឹង​បញ្ចប់ការ​វាស់វែង​ និងចុះបញ្ជីដីធ្លីទាំង​ស្រុងស្របតាមផែនការរបស់ក្រសួងជាក់ជាមិនខាន។

គួរ​បញ្ជាក់ដែរថា ការ​បញ្ចប់​ការ​វាស់វែង និងចុះបញ្ជី​ដីធ្លី​ទាំង​ស្រុង​នាពេលនេះ គឺជាការ​សមិទ្ធផលធំធេង និងជាប្រវត្តិសាស្ត្រ​របស់​រាជរដ្ឋាភិ​បាល​​អាណត្តិ​ទី​៧  និងអាច​បញ្ចប់នូវវិវាទដីធ្លី​រវាង​រដ្ឋ និ​ងឯកជន​ និងរវាង​ឯកជន និងឯកជន ។ មិនតែប៉ុណ្ណោះ ពលរដ្ឋម្ចាស់ដីធ្លី ក៏នឹងទទួលបានកម្មសិទ្ធិស្រប​ច្បាប់​ អាច​ប្រើប្រាស់​ប្លង់​កម្មសិទ្ធិ​សម្រាប់​កសាង​សេដ្ឋកិច្ចគ្រួសារ​បាន​ទៀតផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បណ្តាធនាគារកណ្តាលធំៗប្រមូលមាសបម្រុងពីទីក្រុងឡុងដ៍ និងទីក្រុងញូវយ៉ក ត្រឡប់មកប្រទេសកំណើតវិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

បច្ចុប្បន្ននេះ មាសបានក្លាយជាទ្រព្យសម្បត្តិបម្រុងដ៏ធំបំផុតនៅលើពិភពលោក ដោយសារការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះទំនុកចិត្តលើប្រព័ន្ធហិរញ្ញវត្ថុលោកខាងលិច

រុស្ស៊ី ផ្តល់ឱកាសឱ្យឥណ្ឌាវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រដ៏ធំមួយនៅស៊ីបេរី​ ឈ្មោះថា Tomtor ដែលមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

រុស្ស៊ីផ្តល់ឱកាសឱ្យឥណ្ឌាចូលទៅប្រើប្រាស់ និងវិនិយោគលើតំបន់ស្តុកទុករ៉ែកម្រ Tomtor ស្ថិតនៅក្នុងសាធារណរដ្ឋ Sakha (តំបន់ស៊ីបេរី) ដែលជាប្រភពរ៉ែកម្រដ៏ធំបំផុតមួយក្នុងពិភពលោកមិនទាន់ត្រូវបានគេទាញយកផលនៅឡើយ

ទឹកឃ្មុំមានតម្រូវការកាន់តែច្រើន និងពេញនិយម សម្រាប់ធ្វើជាភេសជ្ជៈពិសានៅតាមហាងកាហ្វេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/06/2026

តម្រូវការប្រើប្រាស់ទឹកឃ្មុំ សម្រាប់ផលិតជាភេសជ្ជៈពិសាប៉ូវកម្លាំង កំពុងពេញនិយមនៅតាមហាងកាហ្វេ និងភោជ​នីយដ្ឋានានា ដោយសារប្រជាជនកម្ពុជាចាប់ផ្តើមយល់ដឹងអំពីអត្ថប្រយោជន៍នៃទឹកឃ្មុំ សម្រាប់ជំនួយសុខភាព និងប្រើប្រាស់ធ្វើជាថ្នាំសង្កូវផ្សេងៗទៀតផង

កម្ពុជា-ធនាគារពិភពលោក ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ១៥០ លានដុល្លារ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កម្ពុជា និងធនាគារពិភពលោក ​(World Bank) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានដំណាក់កាលទីមួយ មានតម្លៃ ១៥០ លានដុល្លារអាម៉េរិក សម្រាប់គម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់

បេសកកម្ម​គោះទ្វារអ្នក​វិនិយោគ​របស់មន្ត្រីជាន់​ខ្ពស់​កម្ពុជា នៅជប៉ុន ​និង​ កូរ៉េ រំពឹងទទួលបាន​វិនិយោគិនថ្មី​ៗចូលមក​បន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

នៅក្នុងដំណើរទស្សនកិច្ច ​និ​ងបេសកកម្ម​របស់មន្ត្រីជាន់ខ្ពស់​កម្ពុជា ទៅក្រៅប្រទេស ពិត​ណាស់​តែង​នាំមកវិញនូវ​អ្នកវិនិយោគ​ថ្មីៗចូលមក​កាន់ប្រទេស​កម្ពុជា

ការ​ផ្គត់ផ្គង់ថាមពលនឹងត្រូវការ​ពេល​យូរ ទៅរក​សភាព​ធម្មតា​វិញ ទោះបីបញ្ចប់សង្រ្គាម និងបើកច្រក Hormuz ឡើងវិញក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

បើទោះបីជាអាម៉េរិក និងអ៊ីរ៉ង់អាចឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញក្ដី ក៏ការ​ផ្គត់ផ្គង់​ប្រេង ​និង​ហ្គាសត្រូវ​ចំណាយ​ពេល​រាប់​ខែ ​ដើម្បី​ត្រឡប់​មក​រកសភាព​ធម្មតា​វិញ

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូក្នុងមួយថ្ងៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

ឱនភាពពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបជាមួយប្រទេសចិនបានឈានដល់កំណត់ត្រា ១ ពាន់លានអឺរ៉ូមួយថ្ងៃ ដែលជំរុញឱ្យមានក្ដីព្រួយបារម្ភពីអនាគតនៃឧស្សាហកម្មរបស់សហភាពអឺរ៉ុបទាំងមូល

ស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា នឹងមានទីផ្សារ និងតម្លៃល្អ ក្រោយចុះបញ្ជី GI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

កសិករដាំដុះស្វាយកែវរមៀតនៅឧត្តរមានជ័យ រំពឹងថា ស្វាយកែវរមៀតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន នឹងមានទីផ្សារ និងតម្លៃល្អ ពិសេស នឹងជួយទាក់ទាញអ្នកវិនិយោគដើម្បីកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ក្រោយទទួលបានការចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្រ្ត (GI)

អ្នកជំនួញ​ធំៗនៅកម្ពុជា រួមគ្នា​អភិវឌ្ឍវិស័យកសិកម្ម ​ជំរុញការ​កែច្នៃ និងផលិតក្នុងស្រុក​ឱ្យបានកាន់តែច្រើន​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/06/2026

អ្នកជំនួញធំៗ​នៅក្នុងប្រទេសកម្ពុជា បានរួមគ្នា​ជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ដើម្បីបង្កើនការផលិត​ និងកែច្នៃក្នុងស្រុកឱ្យបានកាន់តែច្រើន​ សម្រាប់ផ្គត់ផ្គង់ទីផ្សារ​

បារាំង​ ​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ​កំពូលក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែមិថុនា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/06/2026

បារាំង​ ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ​កំពូលរបស់ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Evian ជិតព្រំប្រទល់ជាមួយនឹងស្វីស

Leave a Reply

Your email address will not be published.Required fields are marked *