ចិនចាប់ផ្តើមសិក្សាពីហានិភ័យនៃរោងចក្រនុយក្លេអ៊ែរទាំង១០០កន្លែងប្រសិនបើមានករណីសង្គ្រាមផ្ទុះឡើង

បរទេស ៖ ថ្មីៗនេះ កម្លាំងកងទ័ពចិន ហៅកាត់ថា PLA (China’s People’s Liberation Army) បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរទាំងឡាយរបស់ខ្លួនក្នុងករណីប្រសិនបើមានករណីជម្លោះដោយយោធាណាមួយផ្ទុះឡើងនាពេលអនាគត។ បញ្ហានេះបានបង្ខំឲ្យ PLA ចាប់ផ្តើមធ្វើការសិក្សាទៅលើទីតាំងរោងចក្រផលិតថាមពលនុយក្លេអ៊ែរមួយចំនួន ជាពិសេសរោងចក្រដែលស្ថិតនៅក្បែរឆ្នេរសមុទ្រដែលវាអាចក្លាយទៅជាគោលដៅជាយុទ្ធសាស្ត្រក្នុងការវាយប្រហារពីគូសត្រូវ ប្រសិនបើមានហេតុការណ៍សង្គ្រាមណាមួយអាចកើតឡើងនោះ។

ក្នុងការសិក្សាស្រាវជ្រាវអំពីហានិភ័យដ៏គ្រោះថ្នាក់នេះ PLA បានធ្វើការព្យាករណ៍ទុកជាមុន ទាំងទំហំនៃគ្រោះថ្នាក់ ចំនួនពលរដ្ឋដែលអាចបាត់បង់ជីវិតដោយសារការសាយភាយថាមពលនុយក្លេអ៊ែរ ក៏ដូចជាផលប៉ះពាល់ទៅដល់បរិស្ថានដែលនៅជុំវិញគោលដៅទាំងនោះផងដែរ។

ហេតុអ្វីបានជានៅសុខៗប្រទេសចិនបែរជាបង្ហាញអំពីការព្រួយបារម្ភទាំងនេះ?

អ្នកជំនាញបាននិយាយថា កត្តាដែលជំរុញឱ្យក្ដីព្រួយបារម្ភទាំងនេះកើនមានគឺមិននៅឆ្ងាយនោះទេ ពោលគឺដោយសារតែរដ្ឋាភិបាលក្រុងប៉េកាំងកន្លងមកក៏បានតាមដានរួចហើយដែរទៅលើបញ្ហាជម្លោះរបស់អ៊ុយក្រែន និងរុស្ស៊ី។ រោងចក្រនុយក្លេអ៊ែររបស់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ី និងជារោងចក្រផលិតថាមពលធំបំផុតរបស់ប្រទេស Zaporizhzhia តែងតែក្លាយទៅជាគោលដៅវាយប្រហារ និងចោទប្រកាន់ដាក់គ្នាចំពោះការវាយប្រហារនានាទាំងយន្តហោះចម្បាំង និងយន្តហោះដ្រូន។

ដូច្នេះ ឧបទ្ទវហេតុទាំងនេះបានធ្វើឱ្យក្រុមអ្នកយុទ្ធសាស្រ្តចិនមានការភ្ញាក់ផ្អើល រហូតធ្វើឱ្យមានការព្រួយបារម្ភ និងមិនច្បាស់លាស់ថា សង្គ្រាម ឬការវាយប្រហារណាមួយអាចកើតមានឡើងនៅពេលណា ត្បិតបទពិសោធន៍ក៏បានឃើញរួចទៅហើយថា ជាច្បាប់ ឬជាបទដ្ឋានអន្តរជាតិ ដូចជា អនុសញ្ញាទីក្រុងហ្សឺណែវជាដើម បានហាមឃាត់មិនឱ្យមានការវាយប្រហារបែបនេះនោះទេ ប៉ុន្តែធាតុពិតនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែបានបង្ហាញឱ្យឃើញអំពីភាពផ្ទុយគ្នារួចទៅហើយ។

បច្ចុប្បន្នភាពនៃរោងចក្រផលិតថាមពលនុយក្លេអ៊ែររបស់ប្រទេសចិន

សរុបទាំងរោងចក្រដែលកំពុងដំណើរការ និងកំពុងសាងសង់ ទាំងតូច និងធំ នៅទូទាំងប្រទេសនាបច្ចុប្បន្ន មានប្រមាណជា១០២កន្លែង ដែលវាបានរុញច្រានឲ្យមហាយក្សអាស៊ីមួយនេះក្លាយជាប្រទេសធំបំផុតដែលផលិតថាមពលអាតូមិក។

កាលពីខែមេសាកន្លងទៅនេះ រដ្ឋាភិបាលក្រុងប៉េកាំង ទើបតែបានអនុម័តក្នុងការសាងសង់រោងចក្រនុយក្លេអ៊ែរថ្មីរហូតដល់ទៅ១០កន្លែង និងសុទ្ធតែមានទីតាំងជាប់ឆ្នេរសមុទ្រ។ ក្នុងនោះមានមួយចំនួនដាក់ទីតាំងស្ថិតនៅក្បែរភូមិសាស្ត្រគួររសើបខ្លាំង ដូចជា ក្បែរកោះតៃវ៉ាន់ និងតាមឆ្នេរនៅសមុទ្រចិនខាងត្បូងជាដើម។

គោលដៅនៃការបង្កើនសមត្ថភាពផលិតថាមពលនុយក្លេអ៊ែរដ៏ខ្លាំងក្លាបែបនេះ គឺធ្វើឡើងស្របតាមគោលនយោបាយចិនក្នុងការបង្កើនកិច្ចខិតខំក្នុងការងាកទៅរកថាមពលកកើតឡើងវិញឱ្យបានកាន់ច្រើនឡើង និងដើម្បីរៀបចំខ្លួនឲ្យបានល្អស្របតាមគោលដៅគ្រប់គ្រងបញ្ហាបម្រែប្រមួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បុរីអូរស្វាយ ពីតំបន់សមរភូមិដែលគេបោះបង់ចោលជាង ៦០ឆ្នាំ ក្លាយទៅជាតំបន់ទេសចរណ៍តាមទន្លេមេគង្គ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 09/04/2026

ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលធ្លាប់តែជាតំបន់ញាំញីដោយភ្លើងសង្គ្រាមស៊ីវិលកាលពីអតីតកាលជាង ៦០ឆ្នាំនោះ បច្ចុប្បន្ន បាន និងកំពុងក្លាយទៅជាតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាល និងជាទីទាក់ទាញ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

និយ័តករ​មូល​បត្រកម្ពុជា​ នឹងអនុញ្ញាតឱ្យ​​ប្រតិបត្តិករ​ទូរគមនាគមន៍​ប្រមូលដើមទុន​ពីសាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

ឆាប់ៗខាងមុខនេះ ប្រតិបត្តិករ​ទូរគមនា​គមន៍​នៅកម្ពុជា នឹង​អាច​ប្រមូល​ដើមទុន​ពីសាធារណជន​ ដើម្បី​ពង្រឹង​​សេដ្ឋកិច្ចកម្ពុជាឱ្យ​កាន់តែ​រឹង​មាំ​។ នេះយោងបើតាមសេចក្ដីប្រកាស​ព័ត៌មាន​រួម របស់និយ័តករ​មូល​បត្រ​កម្ពុជា (SERC) និង​និយ័ត​ករ​ទូរគមនា​គមន៍កម្ពុជា

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ទូតចិន៖ ​ការបើចរាចរណ៍ផ្លូវសមុទ្របន្ថែម នឹងជួយពង្រឹងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា-ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

អ្នកការទូតជាន់ខ្ពស់ចិន​រំពឹងថា ក្រោយ​ពី​ការបើកដំណើរការផ្លូវដឹកជញ្ជូនថ្មីពីកំពង់ផែ Yantian ក្នុងទីក្រុង Shenzhen ប្រទេសចិន ទៅកាន់ Laem Chabang និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា វានឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងចិន និងកម្ពុជា បន្ថែមទៀត។

អំឡុងបុណ្យចូលឆ្នាំខ្មែរ ជាកង្វល់នៃកំណើនគ្រោះថ្នាក់ចរាចរណ៍

Uncategorized, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ជាទូទៅ ក្នុង​អំឡុងពិធីថ្ងៃបុណ្យជាតិធំៗនៅប្រទេសកម្ពុជា ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម ករណីគ្រោះថ្នាក់ចរាចរណ៍តែងតែមានសន្ទុះកើនឡើងច្រើន​ បើធៀបនឹងថ្ងៃធម្មតា

អ្នកជំនាញណែនាំឱ្យ​ពលរដ្ឋកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 09/04/2026

អ្នកជំនាញសេដ្ឋកិច្ចកម្ពុជាបានលើកទឹកចិត្តឱ្យពលរដ្ឋសន្សំសំចៃ និងកាត់បន្ថយការចំណាយណាដែលមិនចាំបាច់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *