បណ្ដាខេត្តសក្ដានុពលមួយចំនួន ​រំពឹងមានកំណើន​តម្រូវការប្រើប្រាស់ដី ស្របពេលរោងចក្រ​ជាង​៥០ម៉ឺន​រើ​ចេញពីប្រទេសចិន

ភ្នំពេញ ៖ ស្របពេលរោងចក្រ​ជាង​៥០ម៉ឺន​រោងចក្រ​​​នឹង​រើចេញពីប្រទេស​ចិនទៅរកទីតាំង​ថ្មីដើម្បីគេចពី​ការជាប់ពន្ធរបស់អាម៉េរិក កម្ពុជា រំពឹងថា​នឹងអាចទទួល​បានចំណែកមួយនៃចំនួនរោងចក្រ​ដែលរើ​ចេញពីចិន​ ហើយប្រសិនបើជារោងចក្រ​ទាំង​នោះ​មកដាក់ទុនវិនិយោគនៅកម្ពុជា​នឹងធ្វើឱ្យតម្រូវការ​នៃការ​ប្រើប្រាស់ដី​មានកំណើន​ខ្ពស់ ។​

យោងតាម​លេខាធិការ​ដ្ឋាន​ផែនការ​ខេត្តជាប់សមុទ្រ​កម្ពុជា បាន​បង្ហាញពីសុទិដ្ឋិនិយម​ថា ចរន្ត​នៃការផ្លាស់ទី​រោងចក្រ​ពីប្រទេស​ចិន នឹងជំរុញឱ្យកម្ពុជា​ក្លាយជា​គោលដៅវិនិយោគ​វិស័យឧស្សាហកម្ម​​កាន់តែខ្លាំង​ឡើង បើទោះបីជា​ពន្ធលើការនាំចេញ​ទំនិញពី​កម្ពុជា​ទៅ​សហរដ្ឋអាម៉េរិក​មានអត្រា​១៩​ភាគរយ​ក៏ដោយ ។ លើសពីនេះ កម្ពុជា​ មានកម្លាំង​ពលកម្មគ្រប់គ្រាន់​ ជាពិសេស​កម្លាំងពលកម្ម​ជិត ១លាននាក់​បន្ថែម​ទៀត​ដែលទើប​ត្រលប់​មកពីប្រទេសថៃ ។ នេះគឺជា​ពេលវេលា​ដ៏ល្អ​បំផុត​ក្នុងការ​ចាប់យក​រលក​នៃការ​វិនិយោគនៅកម្ពុជា ។

ដោយឡែ ចំពោះបណ្ដាខេត្ត​មួយចំនួនដែល​ត្រូវ​បានរំពឹងថា​នឹងទទួល​ការ​វិនិយោគបន្ថែមពីការស្វែងរកទីតាំងថ្មីនៃរោងចក្រដែលរើចេញពីប្រទេសចិន រួមមានដូចជា ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ តាកែវ ភ្នំពេញ និង​បណ្ដាខេត្តជាប់ឆ្នេរ​សមុទ្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ដូចជា កែប កំពត កោះកុង និង​ខេត្តព្រះសីហនុ ព្រោះខេត្តទាំង​នេះ​​ មានការ​វិនិយោគស្រាប់លើ​ឧស្សាហកម្មរោងចក្រ​ ជាពិសេស​ វិស័យកាត់ដេរសម្លៀក​បំពាក់ និងរោងចក្រ​កម្មន្តសាល​ ។​

លោក ​វណ្ណ ធី អ្នកជំនាញ​ក្នុងវិស័យអចលនទ្រព្យមួយរូបប្រចាំខេត្តព្រះសីហនុ បានលើកឡើងថា ចាប់តាំងពីរាជរដ្ឋាភិបាល​បានដាក់ចេញនូវ​កម្មវិធីពិសេស​ដើម្បីជំរុញការ​វិនិយោគ​ខេត្តព្រះសីហនុ បានកត់សម្គាល់ឃើញថា ​ខេត្តនេះ​ចាប់ផ្ដើមទទួល​បានការ​វិនិយោគថ្មីៗជា​បន្ត​បន្ទាប់​ ដោយក្នុង​ក្រុង​មានការ​វិនិយោគលើអគារ​ខ្ពស់ៗ ហើយអគារ​ជាប់គាំងជាច្រើនក៏បានដំណើរការ​ឡើង​វិញ ខណៈនៅតំបន់ជាយក្រុង​ ដូចជា ​ព្រៃនប់ ស្ទឺងហាវ និងក្រុងកំពង់សោម​ មានការ​វិនិយោគ​លើ​រោងចក្រ​ឧស្សាហកម្ម ជាពិសេស​ ការ​វិនិយោគលើ​តំបន់​សេដ្ឋកិច្ចពិសេស​ ។​

លោក ​ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន ​អចលនទ្រព្យ Advance បានមានប្រសាសន៍ឱ្យដឹងថា ពាក់ព័ន្ធ​នឹង​ការ​​រើរោងចក្រ​ចេញពីប្រទេស​ចិន​ បើសិនជា​រោងចក្រ​ទាំង​នោះចូលមកកម្ពុជា​ត្រឹមតែ ៥ ឬ ក៏ ១០ភាគរយ ក៏ឃើញថា​មានចំនួន​ច្រើន​ដែរ ហើយឧទាហរណ៍ថា រោងចក្រ​មួយ​ប្រើ​ប្រាស់ដីត្រឹមតែ ១ហិកតា ឬ ០,៥ហិកតា ក៏ឃើញថា​ត្រូវ​ការ​ដីសម្រាប់​ប្រើប្រាស់ ​រាប់ម៉ឺនហិកតាដែរ ប៉ុន្តែទីតាំងដីដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​សាងសង់រោងចក្រ​ត្រូវតែជាដីដែលមានតម្លៃទាបក្នុងរង្វង់​១០ដុល្លារអាម៉េរិកក្នុងមួយម៉ែត្រ​ការ៉េ ។

លោក ប៉ូ អ៊ាវគង់ ​ក៏បានសម្លឹង​មើល​បណ្ដាខេត្ត​ដែល​មានសក្ដានុពល ​និង​ទទួល​បានការ​វិនិយោគបន្ថែម​ពី​ចិន រួមមាន ខេត្តកំពង់ស្ពឺ ខេត្តកំពត តាកែវ ក្រុងព្រះសីហនុ ពីព្រោះ​បណ្ដាខេត្ត​ទាំងនេះ ស្ថិតនៅជិត​កំពង់​ផែទឹកជ្រៅ​របស់កម្ពុជា​​ ហើយមានហេដ្ឋារចនាសម្ព័ន្ធស្អាតល្អ ដែល​ងាយស្រួល​ក្នុងការដឹកជញ្ជូន​ទំនិញចេញ និង​ចូល​រោងចក្រ និងទៅកាន់ទីផ្សារ​ក្រៅប្រទេស​វិញ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

AMRO ៖ កម្ពុជា រក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ច និងមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ស្ថាប័នជំនាញអន្តរជាតិបានលើកឡើងថា កម្ពុជា នៅតែអាចរក្សាបានភាពធន់ផ្នែកសេដ្ឋកិច្ចបើទោះជាស្ថិតនៅក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃតម្លៃថាមពលក៏ដោយ

ចិន ​នឹងអនុគ្រោះពន្ធនាំចូល​ពី​បណ្តាប្រទេសទាំង៥៣ នៅទ្វីប​អាហ្វ្រិក ០​ % រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ចិន​ បានប្រកាសថា​ រដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្ត​ផ្តល់​ការ​អនុគ្រោះ​ពន្ធ​ ០ ភាគរយ ​សម្រាប់ការនាំចូលពី​បណ្តាប្រទេសនៅ​អាហ្វ្រិក​ទាំងអស់ ( ៥៣ ប្រទេស​) ដោយចាប់គិតចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៦នេះ រហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៨

អារ៉ាប់រួម សម្រេចចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង(OPEC) និងបញ្ចប់សមាជិកភាពរយៈពេល៥៨ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

អារ៉ាប់រួម (UAE) បានសម្រេចចិត្តចាកចេញពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ដែលនឹងចូលជាធរមាននៅថ្ងៃសុក្រ សប្ដាហ៦នេះ ជាមួយនឹងការបញ្ចប់សមាជិកភាពរយៈពេល ៥៨ ឆ្នាំ

ឥណ្ឌា-នូវែលសេឡង់ ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីចរចាអស់រយៈពេល ៩ ខែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

ឥណ្ឌា និងនូវែលសេឡង់ បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីលើវិស័យពាណិជ្ជកម្ម ការអប់រំ និងការចល័តកម្លាំងពលកម្មជំនាញ

ធនាគារពិភពលោក អនុម័តកញ្ចប់ហិរញ្ញប្បទាន ៣០០ លានដុល្លារ ពង្រឹងសមត្ថភាពឡូហ្ស៊ីស្ទិកនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/04/2026

កង្វះខាតនូវបណ្តាញផ្លូវដឹកជញ្ជូន និងសមត្ថភាពឡូហ្ស៊ីស្ទិកដែលមានភាពធន់ នៅតែជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម និងការតភ្ជាប់ក្នុងតំបន់នៃប្រទេសកម្ពុជា

រោងចក្រកែច្នៃដំឡូងមីតម្លៃ ២០ លានដុល្លារនៅខេត្តកំពង់ស្ពឺ នឹងជួយជំរុញតម្លៃបន្ថែមសម្រាប់វិស័យដំឡូងមីនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/04/2026

រោងចក្រកែច្នៃដំឡូងមីថ្មីមួយ បានបើកការដ្ឋានសាងសង់ ក្នុងភូមិ  សាស្ត្រ ភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ខណៈការវិនិយោគបង្កើតរោងចក្រនេះ គឺជាជំហានសំខាន់មួយក្នុងការរួមចំណែកបង្កើតតម្លៃបន្ថែម សម្រាប់វិស័យដំឡូងមី និងពង្រីកវិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា

ភ្នំពេញ មានទំហំ GDP ខ្ពស់ជាងគេបង្អស់  ដោយអំណាចប្រជាជនច្រើន និងចរន្តសេដ្ឋកិច្ចខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/04/2026

រាជធានីភ្នំពេញដែលជាតំបន់​ប្រជាពលរដ្ឋរស់នៅច្រើនជាងគេបំផុតក្នុងប្រទេស​កម្ពុជា មានផលិតផល​ដុលសរុប​GDP ខ្ពស់ជាងគេបង្អស់រហូតដល់ជិត ១០ពាន់លានដុល្លារ បើ​ធៀប​នឹង​បណ្តាខេត្ត​២៤ផ្សេងទៀត​ក្នុងប្រទេស​កម្ពុជា

ការវិនិយោគលើរោងចក្រកែច្នៃ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញខ្សែច្រវាក់តម្លៃស្វាយចន្ទីកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/04/2026

ការបោះទុនវិនិយោគលើការបង្កើតរោងចក្រកែច្នៃក្នុងស្រុក គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ក្នុងការចូលរួមប្រែក្លាយកម្ពុជាឱ្យទៅជា «អធិរាជស្វាយចន្ទី» តាមរយៈការបង្កើនតម្លៃបន្ថែម និងកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេស

ការ​ធ្វើកសិកម្ម​តាមបែ​បកសិ-អេកូឡូស៊ី ជួយឱ្យកសិករ​​កាត់បន្ថយចំណាយថ្លៃដើម​ និងបង្កើន​ប្រាក់ចំណូល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/04/2026

អ្នកជំនាញលើកឡើងថា ការ​ធ្វើកសិកម្មតាមបែប​កសិ-អេកូឡូស៊ី បានជួយឱ្យកសិករ​កាត់បន្ថយ​ការ​ចំណាយថ្លៃដើមបានច្រើន ​និ​ងអាច​រកប្រាក់ចំណូលបានខ្ពស់ជាង​ការ​ធ្វើកសិកម្ម​តាមបែបប្រពៃណី​ ឬកសិកម្មដែល​ប្រើប្រាស់ជីគីមី និងថ្នាំ​គីមីពុល

សង្គ្រាម​នៅមជ្ឈិមបូព៌ាធ្វើឲ្យចិនចំណេញពីការនាំចេញសម្ភារ និងឧបករណ៍ថាមពលស្អាតបានច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/04/2026

ការនាំចេញឧបករណ៍ ក៏ដូចជាសម្ភារៈបច្ចេកវិទ្យាថាមពលពន្លឺព្រះអាទិត្យ អាគុយ និងរថយន្តអគ្គិសនីរបស់ចិនបានឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមីនាកន្លងទៅនេះ ដែលវាជាសញ្ញាមួយបង្ហាញថា វិបត្តិប្រេងកំពុងជំរុញឱ្យប្រទេសនានានៅជុំវិញពិភពលោកទទួលយកថាមពលស្អាត

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *