កូនខ្មែរ កែច្នៃម្ហូបប្រពៃណី នាំចេញទៅលក់ដល់ទីផ្សារ ៥ ប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប

ពិតជាមិនសរសើរមិនបាន កូនខ្មែរកែច្នៃម្ហូបប្រពៃណីមានរសជាតិឆ្ងាញ់ និងមានសុវត្ថិភាពខ្ពស់សម្រាប់សុខភាព រហូតទទួលបានការគាំទ្រខ្លាំង ចាប់តាំងពីទីផ្សារក្នុងស្រុក រហូតនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិធំៗចំនួន ៥ ក្នុងតំបន់អាស៊ី និងអឺរ៉ុបទៀតផង។

លោកស្រី ហ៊ុក ស្រីហួរ នាយិការប្រតិបត្តិសហគ្រាស PPF Yummy Manufacturing មានប្រសាសន៍ថា ផលិតផលម្ហូបខ្មែរ កែច្នៃដោយសហគ្រាស រួមមានជាង ២០ ប្រភេទ មានដូចជាប្រហុកខ្ទិះ កាពិឆាបាត់ដំបង ប្រហុកឦសាន បុកត្រីឆ្អើ កន្ទុយហេស ជាដើម។ ក្រៅពីនេះនៅមានគ្រឿងលាយស្រាប់សម្រាប់សម្លខ្មែរ ដូចជាគ្រឿងឆា ហហ្មុក ការី កកូរ ម្ជូរស្លឹកថ្នឹង ទឹកជ្រលក់ និងគ្រឿងប្រឡាក់សាច់លាយស្រេច ជាច្រើនរសជាតិថែមទៀត។

ផលិតផលទាំងនេះត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើទីផ្សារក្នុងស្រុក ជាពិសេសអតិថិជនអាចរកទិញបាននៅតាមផ្សារទំនើប ហាងលក់ទំនិញ តំណាងចែកចាយ និងបណ្ដាញអនឡាញទូទាំងប្រទេស។ លោកស្រីអះអាងថា៖

“ដោយសារអាហារមានរសជាតិឆ្ងាញ់ មានគុណភាពនិងសុវត្ថិភាព ទទួលស្គាល់ដោយស្ថាប័នជាតិ និងអន្តរជាតិជាច្រើន បានធ្វើឱ្យម្ហូបអាហារកែច្នៃទាំងនេះទទួលបានការគាំទ្ររហូតដល់សហគមន៍ខ្មែរ នៅក្រៅប្រទេសថែមទៀតមានដូចជា សហរដ្ឋអាម៉េរិក ជប៉ុន កូរ៉េ អូស្ត្រាលី នូវែលសេឡង់ ហើយក៏កំពុងពង្រីកទីផ្សារទៅកាន់ប្រទេសផ្សេងៗទៀត។”

សហគ្រាសកែច្នៃម្ហូបខ្មែរ PPF Yummy ខាងលើ ចាប់ផ្ដើមដំណើរការដំបូងជាលក្ខណៈគ្រួសារក្នុងឆ្ នាំ២០២០ អំឡុងពេលដែលកម្ពុជាជួបវិបត្តិកូវីដ១៩ ដែលធ្វើឱ្យពលរដ្ឋខ្មែរមិនហ៊ានធ្វើដំណើរចេញក្រៅ ទិញម្ហូបនៅតាមហាង និងផ្សារទំនើបនានា ដែលធ្វើឱ្យអាហារដ្ឋាន ភោជនីយដ្ឋាន និងផ្សារទំនើបជាច្រើន ត្រូវបានបិទទ្វារផ្អាកដំណើរការបណ្ដោះអាសន្ននៅពេលនោះ ហើយបានងាកមកគាំទ្រយ៉ាងខ្លាំងនូវការលក់ម្ហូបអាហារតាមអនឡាញ។

លោកស្រីបានរំលឹកដូច្នេះថា៖

“នៅដំណាក់កាលនោះភោជនីយដ្ឋានគ្រួសារខ្ញុំចំនួន ២ ទីតាំង នៅក្នុងក្រុងភ្នំពេញក៍ត្រូវបានបិទទ្វារផងដែរ ដែលជាក្ដីព្រួយបារម្ភពីការបាត់បង់ប្រាក់ចំណូល និងបុគ្គលិកចំនួន ៤០ នាក់ផ្សេងទៀត ត្រូវបាត់បង់ការងារ ដែលជាហេតុនាំឱ្យមានការផលិតអាហារកែច្នៃទាំងនេះឡើង សម្រាប់ទ្រទ្រង់អាជីវកម្ម និងការពារកុំឱ្យបុគ្គលិកត្រូវបាត់បង់ការងារ។”

អាហារកែច្នៃខាងលើ ត្រូវបានបង្កើតឡើង ចំពេលដែលវិបត្តិកូវីដ-១៩ កំពុងផ្ទុះឡើង នៅក្នុងឆ្នាំ ២០២០ ពេលនោះបានធ្វើឱ្យអតិថិជនជនមានការគាំទ្រម្ហូបអាហារអនឡាញជាខ្លាំង ហើយបានងាកមកគាំទ្រម្ហូបទាំងនេះព្រោះជាអាហារប្រពៃណីខ្មែរ មានរសជាតិឆ្ងាញ់ ដែលអាចលក់ចេញបានជាច្រើនជារៀងរាល់ថ្ងៃ។

នៅដំណាក់កាលដំបូងនោះ សហគ្រាសអាចលក់ចេញបានរហូតដល់ ១០០ កំប៉ុងក្នុងមួយថ្ងៃក៏មាន ហើយបានកើនឡើងជាបន្តបន្ទាប់ រហូតដល់នាំចេញទៅក្រៅប្រទេស ចាប់តាំងពីឆ្នាំ ២០២៣ ក្នុងទំហំជាច្រើនកុងតឺន័រថែមទៀតជារៀងរាល់ខែ ពិសេសកើនឡើងខ្លាំង ខណៈដែលសហគមន៍ខ្មែរនៅក្រៅប្រទេសធ្វើពហិការ លែងគាំទ្រម្ហូបថៃដែលលក់នៅទីនោះ ដោយសារសង្គ្រាមឈ្លានពានទឹកដីខ្មែរ។

ការគាំទ្រម្ហូបអាហារស្នាដៃកូនខ្មែរខាងលើ ប្រៀបដូចជាបានជួយផ្ដល់ការងារដល់បុគ្គលិកក្រុមហ៊ុន ចំនួនជាង ៦០នាក់ ដែលកំពុងធ្វើការនៅទីនោះ នឹងជួយគាំទ្រវត្ថុធាតុធាដើមដែលជាផលិតផលក្នុងស្រុក មានដូចជា ម្ទេស ខ្ទឹមស ស្លឹកគ្រៃ រល្មៀត រំដេង ផ្អក ប្រហុក ត្រីងៀត ត្រីឆ្អើរ និងវត្ថុធាតុដើមផ្សេងៗទៀតដែលផលិតផលរបស់កសិករខ្មែរ។

ដោយសារកំណើននៃការគាំទ្រខ្លាំង សហគ្រាស PPF Yummy បានកំពុងស្វែងរកដៃគូជាតំណាងចែកចាយនៅតាមបណ្ដាខេត្ត ក៏ដូចជាតំណាងចែកចាយនៅសហគមន៍ខ្មែរនៅក្រៅប្រទេស ដើម្បីចែកចាយផលិតផលរបស់ខ្លួនឱ្យបានកាន់តែច្រើនថែមទៀតទាំងក្នុងនិងក្រៅប្រទេស ពិសេសប្រទេសបារាំង និងកាណាដាជាដើមនាពេលខាងមុខឆាប់ៗ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កូនខ្មែរ កែច្នៃម្ហូបប្រពៃណី នាំចេញទៅលក់ដល់ទីផ្សារ ៥ ប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

កូនខ្មែរកែច្នៃម្ហូបប្រពៃណីមានរសជាតិឆ្ងាញ់ និងមានសុវត្ថិភាពខ្ពស់សម្រាប់សុខភាព រហូតទទួលបានការគាំទ្រខ្លាំង ចាប់តាំងពីទីផ្សារក្នុងស្រុក រហូតនាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិធំៗចំនួន ៥ ក្នុងតំបន់អាស៊ី និងអឺរ៉ុបទៀតផង

លោក ដូណាល់ ត្រាំ រកចំណូលបានជាង ១ ពាន់លានដុល្លារពីគ្រីបតូ និងរាប់លានដុល្លារបន្ថែមទៀតពីអាជីវកម្មផ្សេងៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/07/2026

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០២៥ អាចរកចំណូលបានជាង ១ ពាន់លានដុល្លារពីការធ្វើអាជីវកម្មគ្រីបតូ រួមជាមួយនឹងប្រាក់ចំណូលជាច្រើនលានដុល្លារទៀតពីការប្រកបអាជីវកម្មចម្រុះរបស់លោក

សហគ្រិន​វ័យ​ក្មេង​ ឈុន ស៊ីណាត បង្កើតផលិតផល​ទឹក​ម៉ាយូនេស​ ផ្គត់ផ្គង់លើទីផ្សារ​ជំនួស​ឱ្យផលិតផលថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/07/2026

យុវជនវ័យក្មេងដែលមានអាយុទើបតែជាង ២០ ឆ្នាំ បានបង្កើតស្នាដៃដ៏គួរកោតសរសើរក្នុងវិស័យម្ហូបអាហារនៅកម្ពុជា ដោយយុវជនរូបនេះ បានបង្កើតនូវផលិតផលទឹកម៉ាយូនេស សម្រាប់ផ្គត់ផ្គង់លើទីផ្សារជំនួសឱ្យផលិតផលរបស់ថៃ

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់រវាងបញ្ហាពិតប្រាកដក្នុងទីផ្សារ ទៅនឹងដំណោះស្រាយបែបបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/07/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់រវាងបញ្ហាពិតប្រាកដក្នុងទីផ្សារ ទៅនឹងដំណោះស្រាយបែបបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍

តម្លៃប្រេងនៅកម្ពុជាបន្តធ្លាក់ចុះ ក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ា​​បានធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/06/2026

តម្លៃប្រេងសាំងនៅកម្ពុជា បន្តធ្លាក់ចុះគួរឱ្យកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់បានធូរស្បើយ ចាប់តាំងពីពាក់កណ្ដាលខែមិថុនា

ក្រសួងរៀបចំដែនដី លើកទឹកចិត្តវិស្វករកម្ពុជាទៅធ្វើការនៅក្រៅប្រទេស ដើម្បីទទួលបទពិសោធន៍ថ្មីៗលើវិស័យសំណង់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/06/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានបំណងជំរុញឱ្យវិស្វករ និងស្ថាបត្យករកម្ពុជា ទៅបម្រើការងារនៅក្រៅប្រទេស ដើម្បីទទួលបានទាំងប្រាក់ចំណូល និងបទពិសោធន៍ថ្មីៗលើវិស័យសំណង់ មកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

សួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទី ៦០០ហិកតា នៅខេត្តកំពង់ធំ នឹងប្រែក្លាយកម្ពុជាពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅជាការនាំចេញផលិតផលកែច្នៃសម្រេច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/06/2026

សួនឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីទំហំ ៦០០ហិកតា នៅខេត្តកំពង់ធំ នឹងប្រែក្លាយកម្ពុជា ពីប្រទេសនាំចេញគ្រាប់ស្វាយចន្ទីឆៅ ទៅជាអ្នកនាំចេញផលិតផលកែច្នៃសម្រេច

ចិន បញ្ចូលអង្គភាពជប៉ុនចំនួន ៤០ ចូលទៅក្នុងបញ្ជីខ្មៅ និងបញ្ជីតាមដាន ដើម្បីរឹតបន្តឹងការនាំចេញរ៉ែកម្រ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/06/2026

ចិន បានដាក់អង្គភាពរបស់ជប៉ុនចំនួន ៤០ ចូលទៅក្នុងបញ្ជីខ្មៅរឹតបន្តឹងការនាំចេញ និងបញ្ជីស្ថិតនៅក្រោមការពិនិត្យឃ្លាំមើល ដើម្បីកាត់ផ្ដាច់មិនឱ្យទីក្រុងតូក្យូប្រើប្រាស់ទំនិញដែលអាចប្រើប្រាស់បានពីរមុខងារ

កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ ជាប្រទេសមាននិរន្តរភាពដី និងធនធានល្អបំផុតប្រចាំឆ្នាំ ២០២៦ នៅលើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/06/2026

ទស្សនាវដ្តី និងស្ថាប័នស្រាវជ្រាវដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក U.S. News & World Report បានវាយតម្លៃ និងផ្ដល់ចំណាត់ថ្នាក់លេខ ១ ដល់កម្ពុជា ជាប្រទេសមាននិរន្តរភាពដី និងធនធាន (Land and Resource Sustainability) ល្អបំផុតប្រចាំឆ្នាំ ២០២៦ នៅលើពិភពលោក

អាជីវកម្មចិញ្ចឹមត្រីរ៉ស់ដ៏ធំមួយកន្លែង មានលទ្ធភាពផ្គត់​ផ្គង់ត្រីសាច់ចូលទីផ្សារបានដល់ប្រមាណ ២០តោនក្នុងមួយថ្ងៃ

ជំនួញ, ព្រឹត្តិការណ៍

• 30/06/2026

TP កសិដ្ឋានចិញ្ចឹមត្រីរ៉ស់ ផ្តោតសំខាន់ទៅលើប្រភេទរ៉ស់រហូតដល់ប្រមាណ ៩០ភាគរយ កំពុងក្ដាប់ចំណែកទីផ្សារផ្គត់ផ្គង់ត្រីរ៉ស់ស្រស់តាមបណ្តាខេត្ត/ក្រុង និងរាជធានីភ្នំពេញ បានចន្លោះពី ១៥ ទៅជាង ២០តោនក្នុងមួយថ្ងៃ

Leave a Reply

Your email address will not be published.Required fields are marked *