ភ្នំពេញ ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាសថា នឹងផ្តល់ថវិកាបន្ថែម ១០២លានដុល្លារ ក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានជាបន្តទៀត ហើយក្នុងនោះសហរដ្ឋអាមេរិកនឹងបន្តធ្វើជាស្នូលរបស់អាស៊ានក្នុងកិច្ចសហការក្នុងតំបន់ ជាពិសេស ក្នុងក្របខ័ណ្ឌឥណ្ឌូប៉ាស៊ីហ្វិក ។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងអាស៊ាន បានជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ពិសេសលើវិស័យឌីជីថល ដូចជា សន្តិសុខ និងប្រពៃណី ជាពិសេសធ្វើយ៉ាងណាឱ្យតំបន់នេះរក្សាបាននូវសន្តិភាព ស្ថិរភាព និងសន្តិសុខ។ នៅឆ្នាំក្រោយសហរដ្ឋអាមេរិក និងអាស៊ាន នឹងប្រារព្ធខួប៤៥ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក ក្នុងពេលដែលកម្ពុជា ធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះ ។

លើសពីនេះទៀត ប្រមុខរដ្ឋាភិបាលអាស៊ានបានវាយតម្លៃខ្ពស់ពីការគាំទ្ររបស់អាមេរិកចំពោះការកសាងសហគមន៍អាស៊ាន សមាហរណកម្មអាស៊ាន ពិសេសគឺ ការប្រយុទ្ធប្រឆាំងកូវីដ-១៩ និងរុញការអភិវឌ្ឍសេដ្ឋកិច្ចបង្កើនពាណិជ្ជកម្ម និងវិនិយោគផងដែរ។ នៅកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៩នេះដែរ ប្រមុខរដ្ឋាភិបាលអាស៊ាន និងសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់អំពីការរីកចម្រើន និងសមិទ្ធផលនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន-សហរដ្ឋអាមេរិក ជាពិសេសលើកិច្ចសហប្រតិបត្តិការជាច្រើនវិស័យទីមួយពាក់ព័ន្ធនឹងកូវីដ-១៩ ដែលអាមេរិកបានផ្តល់ការគាំទ្រជាច្រើន ទាំងក្របខ័ណ្ឌទ្វេភាគីដែលបានជួយមកដល់អាស៊ានផង និងសមាជិកអាស៊ាននីមួយៗផងដែរ។
ប្រធានាធិបតីអាមេរិក ក៏បានលើកឡើងថា អ្វីដែលអាមេរិកមានជាមួយអាស៊ាន គឺមានទំនាក់ទំនងមួយដែលរឹងមាំ ជាពិសេស សហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តខ្ពស់ បន្តការគាំទ្រដល់អាស៊ាននឹងបន្តកិច្ចសហការលើវិស័យជាច្រើន ក្នុងនោះអាមេរិកបានផ្តល់នូវជំនួយជាង ៤០លានដូសនៃវ៉ាក់សាំងមកកាន់តំបន់អាស៊ាន ហើយមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានផ្តល់នូវជំនួយជាង ២០០លានដុល្លារ ដែលជាជំនួយពាក់ព័ន្ធនឹងការងារសង្គ្រោះបន្ទាន់លើបញ្ហាកូវីដ-១៩។
ដោយឡែក លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា ជាគោលដៅរបស់អាមេរិក បានបែងចែកនឹងចូលរួមចំណែកនូវវ៉ាក់សាំងចំនួន១ពាន់លានដូសនៅពេលខាងមុខនេះ ដែលកន្លងមក អាមេរិកបានប្រកាសតាំងពីខែ៨ ឆ្នាំ២០២១ បើកការិយាល័យនៃមជ្ឈមណ្ឌល ស៊ីឌីស៊ី នៅទីក្រុងហាណូយ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងពិនិត្យជំងឺឆ្លងនេះ ហើយមិនត្រឹមតែប៉ុណ្ណោះ លោកបានចាត់ទុកថា អាស៊ាន គឺដើរតួនាទីជាស្នូលនៅក្នុងតំបន់មិនត្រឹមតែសេដ្ឋកិច្ចទីផ្សារ ជាពិសេសក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិកនៅក្នុងតំបន់តែម្តង។
លោកសង្ឃឹមថា អាស៊ាននឹងចូលរួមចំណែក ជាមួយនឹងសហរដ្ឋអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិបម្រែបម្រួលអាកាសធាតុ និងការសម្របសម្រួលធនធានរបស់អាស៊ាន ជាពិសេសទៅលើកិច្ចសហការផ្នែកសន្តិសុខ ។
សូមបញ្ជាក់ថា នេះជាលើកដំបូងហើយដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-សហរដ្ឋអាមេរិកលើកទី៩ ហើយមេដឹកនាំអាស៊ានទាំងអស់ រួមទាំងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមរបស់ប្រធានាធិបតីអាមេរិកក្នុងកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកនេះ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 17/04/2026
បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content