ក្រុងព្រះសីហនុនឹងក្លាយជាទីក្រុងទំនើបប្រកបដោយសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ

ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានពិភាក្សាការងារជាមួយទីប្រឹក្សាគោលនយោបាយ នៃកម្មវិធីស្រ៊ីអាយ (3i) លើការរៀបចំក្របខណ្ឌប្រព័ន្ធឌីជីថល សម្រាប់ការផ្តល់សេវារដ្ឋបាលសាធារណៈ របស់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីចូលរួមប្រែក្លាយទៅជាក្រុងឆ្លាតវៃ ដែលជាខេត្តមានសក្តានុពលយ៉ាងធំធេង ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារទីក្រុងឆ្លាតវៃក្រុងព្រះសីហនុ លោក Razeb chowdhury ទីប្រឹក្សាគោលនយោបាយ នៃកម្មវិធីស្រ៊ីអាយ (3i) កាលពីថ្មីៗនេះ ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្ថាបត្យកម្មបច្ចេកទេស និងក្របខណ្ឌអន្តរប្រតិបត្តិការទីក្រុងឆ្លាតវៃ ដោយមានការចូលរួមពីលោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត ស្ថិតក្នុងសណ្ឋាគារឯករាជ្យ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោក គង់ វិតាណៈ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទីក្រុងឆ្លាតវៃក្រុងព្រះសីហនុ បានមានប្រសាសន៍ថា ខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលយ៉ាងធំធេង បានរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរួមមានវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដែលមានកំពង់ផែសមុទ្រទឹកជ្រៅជាងគេបំផុតក្នុងប្រទេសកម្ពុជា។

លោកបានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកនិងប្រកាសប្រែក្លាយខេត្តព្រះសីហនុទៅជា“តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង”ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្រោមការសម្របសម្រួលពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាខេត្តតំបន់សេដ្ឋកិច្ចគំរូពហុបំណង។

លោក គង់ វិតាណៈ បានថ្លែងដូច្នេះថា ៖

“បច្ចុប្បន្នក្រុមការងារក៏កំពុងធ្វើការសិក្សាប្រមូលទិន្នន័យរៀបចំនូវគោលបំណងគោលដៅ និងផែនការសកម្មភាព សម្រាប់ការរៀបចំផែនការមេ ដោយក្នុងចក្ខុវិស័យឆ្នាំ ២០៣០ គឺរៀបចំនិងអភិវឌ្ឍ ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញ ចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនង ជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ”

លោកអភិបាលរងខេត្តបានរំពឹងថាក្រុងព្រះសីហនុ និងប្រែក្លាយជាទីក្រុងឆ្លាតវៃ ព្រមទាំងអាចប្រកួតប្រជែងជាមួយទីក្រុងផ្សេងៗទៀត ដោយកិច្ចការទាំងអស់នេះគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចូលរួមជាមួយក្រុមការងារស្រ៊ីអាយ(3i) ដើម្បីប្រមូលធាតុចូល និងព័ត៌មានពាក់ព័ន្ធ ពីលោក លោកស្រី មកពីបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងរដ្ឋបាលក្រុងព្រះសីហនុ សម្រាប់គម្រោងសិក្សាគម្រោងទី១ ការបង្កើតស្ថាបត្យកម្មបច្ចេកទេសទីក្រុងឆ្លាតវៃ ឬយើងអាចហៅបានថា ជាក្របខណ្ឌប្រព័ន្ធឌីជីថល សម្រាប់ការផ្តល់សេវារដ្ឋបាលសាធារណៈ របស់រដ្ឋបាលខេត្តព្រះសីហនុ។

លោកបានថ្លែងបន្តថា ការចូលរួមពីអ្នកជំនាញទីក្រុងឆ្លាតវៃជាសកល ក្នុងការផ្តល់មតិយោបល់ ផ្តល់ព័ត៌មានសំខាន់ៗ និងលើកជាអនុសាសន៍ សម្រាប់រួមចំណែកដល់ការរៀបចំឯកសារក្របខណ្ឌនេះ កាន់តែទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ដែលការប្រមូលធាតុចូលនេះ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមទាំងផ្នែករដ្ឋាភិបាលធុរកិច្ច និងប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីទីក្រុងព្រះសីហនុរបស់យើងប្រែក្លាយជាទីក្រុងឆ្លាតវៃ ហើយទីក្រុងឆ្លាតវៃគឺជាការប្រើប្រាស់បច្ចេកវិទ្យាបម្រើឱ្យជីវភាពរស់នៅ ក៏ដូចជាបំពេញការងារទៅតាមអង្គភាពនីមួយៗ។

លោក Razeb chowdhury ទីប្រឹក្សាគោលនយោបាយ នៃកម្មវិធីស្រ៊ីអាយ(3i)បានធ្វើបទបង្ហាញស្ដីពីកម្មវិធីវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធស្រ៊ីអាយ(3i)ដែលជាកម្មវិធីជំនួយឥតសំណងរបស់ក្រសួងកិច្ចការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី(DFAT)បាននិងកំពុងជួយដល់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងសកម្ម ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ ក្នុងការបំពេញចន្លោះខ្វះខាតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ហើយកម្មវិធីស្រ៊ីអាយ(3i)បាននិងកំពុងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីបង្កើតយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ ក្នុងគោលបំណងបង្កើនល្បឿនប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងការរៀបចំផែនការផ្តល់សេវាសាធារណៈ និងហេដ្ឋរចនាសម្ពន្ធ័ក្រុង តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឱ្យប្រែក្លាយទៅជាទីក្រុងឆ្លាតវៃ និងអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន និងនិរន្តរភាព។

លោក Razeb chowdhury ទីប្រឹក្សាគោលនយោបាយ នៃកម្មវិធីស្រ៊ីអាយ(3i)បានបន្តទៀតថា យុទ្ធសាស្ត្រនេះ នឹងបង្ហាញនូវអាទិភាព គោលការណ៍ និងសកម្មភាពសំខាន់ៗសម្រាប់ជម្រុញការចូលរួមគៀងគរហិរញ្ញប្បទានពីវិស័យឯកជន ដោយក្នុងនោះយុទ្ធសាស្ត្រត្រូវមានការបំពេញបន្ថែមស្ថាបត្យកម្មបច្ចេកទេស ដែលជាមាគារបង្ហាញផ្លូវពីការរចនា និងអនុវត្តគម្រោងឌីជីថលផ្សេងៗ បច្ចុប្បន្នកម្មវិធីស្រ៊ីអាយ(3i) បាននិងកំពុងអនុវត្តគម្រោងសិក្សាចំនួនទាំងពីរ ដែលទទួលបានការយល់ព្រម និងសហការពីរដ្ឋបាលខេត្ត មានដូចខាងក្រោម៖

គម្រោងសិក្សាទី១.គឺសិក្សាបង្កើតស្ថាបត្យកម្មបច្ចេកទេស និងក្របខណ្ឌអន្តរប្រតិបត្តិការទីក្រុងឆ្លាតវៃគម្រោងសិក្សាពីស្តង់ដារ និងតម្រូវការប្រព័ន្ធឌីជីថល ដើម្បីអនុវត្តយុទ្ធសាស្ត្រទីក្រុងឆ្លាតវៃទាំងមូលរបស់ខេត្តព្រះសីហនុ ហើយការសិក្សានឹងបង្ហាញគំនូសបំព្រួញនៃ ប្រព័ន្ធឌីជីថលសំខាន់ៗរបស់ខេត្ត-ក្រុង និងរបៀបដែលប្រព័ន្ធទាំងនោះអន្តរប្រតិបត្តិការជាមួយគ្នា ព្រមទាំងយុទ្ធសាស្ត្រគ្រប់គ្រងទិន្នន័យដែលជាស្តង់ដារសំខាន់សម្រាប់កំណត់ការបង្កើតកម្មវិធីសូហ្វែ(SOFTWARE)ផ្សេងៗ និងសម្រាប់ការធ្វើលទ្ធកម្មជ្រើសរើសក្រុមហ៊ុនដែលមានគុណវឌ្ឍន៍។ គម្រោងសិក្សាទី២.សិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងសាកល្បងចំណតទីក្រុងឆ្លាតវៃគម្រោងសិក្សាលម្អិតលទ្ធភាពបច្ចេកទេស លទ្ធភាពហិរញ្ញវត្ថុ ក្នុងការទាក់ទាញវិស័យឯកជនក្នុងការវិនិយោគ និងប្រតិបត្តិប្រព័ន្ធចំណតទីក្រុងឆ្លាតវៃ ការសិក្សាកំណត់នូវគំរូបច្ចេកទេស ដែលឆ្លើយតបទៅនឹងស្តង់ដាកំណត់ដោយស្ថាបត្យកម្មបច្ចេកទេស គំរូពាណិជ្ជកម្ម និងគំរូភាពជាដៃគូរ រដ្ឋ-ឯកជន ដែលសមស្រប ដើម្បីបង្កើនអត្ថប្រយោជន៍សាធារណៈជាអតិបរមា ស្របពេលធានានូវផលចំណេញសមរម្យសម្រាប់អ្នកវិនិយោគ រឺប្រតិបត្តិករ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

គម្រោង​វិនិយោគជាង ​៤៩០​ នៅខេត្តព្រះសីហនុ​ ជាមួយដើមទុន ​​៨,៤ពាន់​លានដុល្លារ ​​ទទួលបានការលើកទឹកចិត្តពិសេស​ពីរដ្ឋាភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

គម្រោងជាង ៤៩០ ដែលមានទីតាំងវិនិយោគនៅក្នុងខេត្តព្រះសីហនុ រាប់ទាំងគម្រោងដែលធ្លាប់ជាប់គាំង និងគម្រោងស្នើសុំវិនិយោគថ្មី ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាត និងផ្តល់ជូននូវគោលការណ៍លើកទឹកពិសេសក្រោមដើមទុនវិនិយោគសរុបប្រមាណ ៨,៤ពាន់លានដុល្លារ

​អឺរ៉ុប ​ពិន័យ​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ចិន​ ​AliExpress​ ​ជា​ទឹកប្រាក់​ជិត​ ​៦៣០​ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​យក្ស​របស់​ចិន​ ​AliExpress​ ​ត្រូវបាន​សហភាព​អឺរ៉ុប​ពិន័យ​ជា​ប្រាក់​ជា​ប្រវត្តិសាស្ត្រ​រហូតដល់​ ​៥៥០​ ​លាន​អឺរ៉ូ ​(​ជិត​ ​៦៣០​ ​លាន​ដុល្លារ​អាម៉េរិក​) ​ដោយសារ​អនុញ្ញាតឱ្យ​មាន​ការ​លក់​ផលិតផល​ខុស​ច្បាប់​នៅលើ​កម្មវិធី​របស់​ខ្លួន​

ខេត្តតាកែវ រៀបចំខ្លួនទទួលទុនវិនិយោគប្រមាណ ១ ០០០លានដុល្លារពីក្រុមហ៊ុនធំៗរបស់ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តាកែវ ដែលជាខេត្តមួយមានសក្តានុពលសេដ្ឋកិច្ច បាន និងកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ ហើយក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គម្រោងវិនិយោគចម្រុះវិស័យ

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ និង​ការ​បិទ​ផ្លូវ​ទឹក​នៅ​សមុទ្រ​ក្រហម​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឡើង​ជិត​ដល់​ ​១០០​ ​ដុល្លារ​/​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

តម្លៃ​ប្រេង​ឆៅ​ឡើង​ថ្លៃ​ជិត​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ​៦​ ​សប្ដាហ៍​ ​ដោយសារ​ការ​កើនឡើង​នៃ​ភាព​តានតឹង​រវាង​អាម៉េរិក​ និង​អ៊ីរ៉ង់​ និង​ការ​វាយប្រហារ​របស់​ក្រុម​ ​Houthi​ ​លើ​កប៉ាល់​ដឹក​ប្រេង​របស់​អារ៉ាប៊ី​សាអូឌីត​នៅ​សមុទ្រ​ក្រហម​

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ដើម្បីបង្កើនចំណូលគ្រួសារ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញឱ្យអាជ្ញាធរ និងសហគមន៍នេសាទនៅតំបន់ឆ្នេរ កែច្នៃសក្ដានុពលដែលមានស្រាប់ឱ្យមានលទ្ធភាព និងផលិតភាពខ្ពស់ ដើម្បីបង្កើនចំណូលគ្រួសារ

កម្ពុជា​ ស្នើ​ ជប៉ុន​ ជួយជំរុញការ​តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យភស្តុភារ​កម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

កម្ពុជា ស្នើ ជប៉ុន ជំរុញ​កិច្ចតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ​និង​វិស័យភស្តុភារកម្ម​នៅតំបន់ព្រំដែនកម្ពុជា​-ឡាវ សំដៅលើកកម្ពស់​លំហូរពាណិជ្ជកម្ម​ ជំរុញវិស័យ​ទេសចរណ៍ និងសម្រួល​ការធ្វើដំណើរ​ក្នុងតំបន់

ការ​វិនិយោគលើ​ឧស្សាហកម្ម​យានយន្តនៅកម្ពុជា​មានសន្ទុះខ្លាំងក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/07/2026

វិស័យឧស្សាហកម្មយានយន្ត​នៅកម្ពុជា រាប់ទាំង​ទោចក្រ​យានយន្ត និងរថយន្ត កំពុង​មានសន្ទុះគួរឱ្យកត់សម្គាល់​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ