ភ្នំពេញ ៖ ការបើកដំណើរអាជីវកម្មថ្មី ឬសម្រេចចិត្តហក់ចូលក្នុងវិស័យជំនួញ ប្រាកដណាស់គឺត្រូវមានផលិតផល និងផែនការច្បាស់លាស់ដើម្បីប្រកួតប្រជែងចាប់យកចំណែកទីផ្សារ ហើយក្រៅពីមានផលិតផល និងផែនការទីផ្សារ អ្វីដែលសំខាន់គឺត្រូវមានផែនការហិរញ្ញវត្ថុច្បាស់លាស់ដើម្បីវាយតម្លៃលទ្ធផល និងការវិវឌ្ឍរបស់អាជីវកម្មរបស់ខ្លួន។

បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SMEs) មួយចំនួនតែងតែជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុ បើទោះបីខ្លួនមានផលិតផល និងផែនការទីផ្សារច្បាស់លាស់ ដូច្នេះការរៀបចំ បែងចែក និងស្វែងយល់ផ្នែកហិរញ្ញវត្ថុជាកត្តាចម្បងក្នុងការវាយតម្លៃលទ្ធផលនិងការវិវឌ្ឍរបស់អាជីវកម្ម ព្រោះហិរញ្ញវត្ថុប្រៀបដូចជាដង្ហើមរស់នៃអាជីវកម្មទូទៅ ទាំងអាជីវកម្មខ្នាតតូច-ធំ។

សហគ្រិនខ្មែរបានលើកឡើងពីរបាយការណ៍ហិរញ្ញវត្ថុជាមូលដ្ឋានចំនួន ៥ ដែលអាជីវកម្មតូចៗ ភាគច្រើនម្ចាស់អាជីវកម្មទទួលបន្ទុកផ្ទាល់លើផ្នែកហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្មគួរស្វែងយល់ដូចតទៅ៖
១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ (Balance Sheet)
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្ហាញស្ថានភាពហិរញ្ញវត្ថុរបស់អាជីវកម្មទៅតាមកាលបរិច្ឆេទជាក់លាក់ណាមួយដោយបញ្ចូលទិន្នន័យនៃទ្រព្យ និងបំណុលរបស់អាជីវកម្ម។ ក្រៅពីនោះ វាក៏បង្ហាញពីតារាងចរន្ដសាច់ប្រាក់ គណនីទទួល និងទូទាត់ប្រាក់ និងស្ថានភាពជាក់ស្ដែងនៃអាជីវកម្ម ដែលជួយឲ្យអ្នកប្រើប្រាស់ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវនិងចំពេលវេលា។ ក្នុងករណី អ្នកស្នើសុំកម្ចី របាយការណ៍នេះក៏អាចជាឯកសារមួយ ជួយឲ្យអ្នកផ្ដល់កម្ចីអាចត្រួតពិនិត្យនិងវិភាគថាអ្នកមានសមត្ថភាពស្នើរបានប៉ុនណាផងដែរ។
២. របាយការណ៍ចំណូល (Income statement)
របាយការណ៍ចំណូល សង្ខេបនូវទិន្នន័យនៃ ប្រាក់ចំណូល ចំណាយ ចំណេញ និងខាតក្នុងរយៈពេលកំណត់ណាមួយ។ វាបង្ហាញពីលទ្ធភាពនៃការលក់ (រកចំណូល) ការគ្រប់គ្រងការចំណាយ និងការបង្កើតប្រាក់ចំណេញ ហើយវាក៏មានការបញ្ចូលនូវការបង់ពន្ធ ការចំណាយលើការផ្សព្វផ្សាយ និងប្រតិបត្តិនានាឲ្យតែចំណាយត្រូវបានកត់ទុកក្នុងនេះទាំងអស់។
៣. របាយការណ៍រំហូរសាច់ប្រាក់ (Cash flow statement)
របាយការណ៍រំហូរសាច់ប្រាក់ ដើរតួនាទីក្នុងការភ្ជាប់របាយការណ៍ចំណូល និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដើម្បីឲ្យដឹងពីរំហូរចេញចូលនៃសាច់ប្រាក់។ វាមានសារៈសំខាន់ដើម្បីឲ្យម្ចាស់អាជីវកម្មអាចប្រើប្រាស់ទិន្នន័យក្នុងរបាយការណ៍ ដើម្បីវិភាគនូវដំណើរការ និងសុខភាពហិរញ្ញវត្ថុអាជីវកម្មក្នុងកំឡុងពេលមួយជាក់លាក់។
៤. របាយការណ៍នៃគណនីទទួលប្រាក់ (Account Receivable statement)
របាយការណ៍នៃគណនីទទួលប្រាក់ ជារបាយការណ៍ផ្ទុកនូវទិន្នន័យ ដែលភាគីទី៣បានជំពាក់អ្នក។ ភាគីទី៣ អាចជាក្រុមហ៊ុន ដៃគូអាជីវកម្ម ឬជាអតិថិជន ដែលបានប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នក តែមិនទាន់បានទូទាត់លុយកាក់។ ទិន្នន័យក្នុងរបាយការណ៍នេះ អាចជួយម្ចាស់អាជីវកម្មស្វែងរកវិធីសាស្រ្ដថ្មីៗ ដើម្បីកាត់បន្ថយការកកស្ទះរំហូរសាច់ប្រាក់ ព្រោះបើបរិមាណសាច់ប្រាក់កកស្ទះច្រើនដោយសារគេជំពាក់នោះក៏ប៉ះពាល់ដល់ដំណើរការអាជីវកម្មដែរ។
៥. របាយការណ៍កញ្ចប់ថវិកា និងរបាយការណ៍ជាក់ស្ដែង (Budget and Actual Report)
របាយការណ៍កញ្ចប់ថវិកា ធ្វើឡើងមុនពេលសកម្មភាពអាជីវកម្មចាប់ផ្ដើម។ ការរៀបចំកញ្ចប់ថវិកាទុកមុន នឹងជួយឲ្យអ្នកអាចវិភាគលើរូបភាពមួយចំនួននៃដំណើរការណាមួយ និងត្រៀមខ្លួនប្រឈមនឹងហានិភ័យដែលបម្រុងនឹងកើតឡើងផងដែរ។ ចំណែកឯរបាយការណ៍ជាក់ស្ដែង ធ្វើឡើងក្រោយពេលប្រតិបត្តិការ ឬសកម្មភាពត្រូវបានបញ្ចប់ នោះវាបង្ហាញពីការចំណាយទាំងអស់នៃប្រតិបត្តិការទាំងស្រុង។ បន្ទាប់មក យករបាយការណ៍ទាំងពីរមកផ្ទៀងផ្ទាត់គ្នា នឹងជួយឲ្យអ្នកអាចដឹងថាគម្រោងរបស់អ្នកមានប្រសិទ្ធភាពបែបណា ជាពិសេសបើចំណាយជាក់ស្ដែងលើសពីផែនការ អ្នកអាចស្វែងយល់បន្ថែម និងក៏ជាមេរៀនសម្រាប់ការងារក្រោយៗផងដែរ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content