ព្រុចសែល ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យដំឡើងថ្លៃអគ្គិសនីទេ និងបានណែនាំទៅកាន់ក្រសួងពាណិជ្ជកម្ម ត្រូវតែមានយន្ដការច្បាស់លាស់ ដើម្បីទប់ស្កាត់ការតម្លើងថ្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរមកពីបណ្ដាប្រទេសអឺរ៉ុបផ្សេងៗ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក កាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដោយសម្តេចបានគូសបញ្ជាក់ថា ការទប់ស្កាត់នេះ គឺដើម្បីជៀសវាងការឆ្លៀតឱកាសលួចតម្លើងថ្លៃ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ៖
“ពេលប្រេងឡើងថ្លៃ ធ្វើឱ្យធ្យូងថ្មក៏ឡើងថ្លៃ អគ្គិសនីរបស់យើងប្រឈមនឹងបញ្ហាខាតបង់ ប៉ុន្តែខ្ញុំសូមជម្រាបថា រដ្ឋាភិបាលមិនអនុញ្ញាតឱ្យដំឡើងថ្លៃភ្លើង ដើម្បីទប់ទល់ជាមួយការខាតបង់នោះទេ។ ព្រោះបើហ៊ានដំឡើងថ្លៃវាគ្រោះថ្នាក់ខ្លាំងណាស់ ទាំងជីវភាពប្រជាជនដែលកំពុងតែចំណូលធ្លាក់ចុះ ការដឹកជញ្ជូននឹងឡើងថ្លៃ រឿងកាន់តែធំ រោងចក្រធំៗ ចំណាយកាន់តែខ្លាំងទៅលើភ្លើង។ ដូច្នេះហើយទើបខ្ញុំណែនាំឱ្យអគ្គិសនីកម្ពុជារក្សាតម្លៃដដែល បើទោះបីកម្ពុជាអនុវត្ដនូវយន្ដការសេដ្ឋកិច្ចទីផ្សារសេរីក៏ដោយ”
សម្តេចតេជោក៏បានលើកឡើងពីការប្រែប្រួលនៃតម្លៃប្រេងលើទីផ្សារ គឺ ៧៨,០៤ ក្នុងមួយបារ៉ែល ប្រៀបធៀបពីព្រឹកមុននេះប៉ុន្មានម៉ោងមាន តម្លៃត្រឹម ៧៦,១០ ក្នុងមួយបារ៉ែល ហើយប្រជាពលរដ្ឋរស់នៅប្រទេសបារាំងបានបញ្ជាក់ពីតម្លៃប្រេងនៅទីនោះ ១.៨អឺរ៉ូ ស្មើប្រមាណ ៧ ៥០០រៀល។ ដូច្នេះតម្លៃប្រេងឡើងចុះលើទីផ្សារ មិនឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ ពោលនៅសកលលោកទាំងមូល គឺមានការប្រែប្រួលនៃតម្លៃនេះ ដោយសារមួយផ្នែកមកពីឥទ្ធិពលសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦.៥សេនដុល្លារ ក្នុងមួយលីត្រ។ សូមជម្រាបថា ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៤ ១០០រៀល និងម៉ាស៊ូតត្រូវលក់ ៤ ២៥០រៀល ក្នុង១លីត្រ។ បើតាមអ្វីដែលជាការជូនដំណឹងនេះ បានបង្ហាញថា តម្លៃប្រេងសាំងចុះ១០០រៀល និងប្រេងម៉ាស៊ូត ចុះ២០០រៀល បើធៀបនឹង១០ថ្ងៃមុន៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឆ្នាំ២០៥០ ប្រាក់ចំណូលប្រចាំឆ្នាំសម្រាប់ប្រជាជនកម្ពុជាម្នាក់ ជាមធ្យម រំពឹងកើនឡើងរហូតដល់ ១៤ ០០០ដុល្លារ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 30/04/2026
នៅឆ្នាំ២០៥០ កម្ពុជារំពឹងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ជាមួយនឹងផែនការបង្កើនចំនួនប្រជាជនឱ្យបានដល់ ២០លាន ទៅ ២០,២លាននាក់ និងប្រាក់ចំណូលជាតិសម្រាប់មនុស្សម្នាក់រំពឹងថានឹងកើនឡើងដល់ ១៤ ០០០ដុល្លារអាម៉េរិក
ក្រុមហ៊ុនបារាំង Total Energies ប្រកាសបិទដំណើរការរបស់ខ្លួននៅមជ្ឈិមបូព៌ាជាបណ្តោះអាសន្ន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2026
ក្រុមហ៊ុនរកស៊ីលើវិស័យថាមពលរបស់បារាំងដ៏ល្បីឈ្មោះទាំងនៅកម្ពុជា និងនៅលើពិភពលោក Total Energies បានប្រកាសជាផ្លូវការថា ខ្លួនបានសម្រេចផ្អាកដំណើរប្រតិបត្តិការជាបណ្តោះអាសន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា
រុស្ស៊ី ប្រកាសសងសឹកទៅលើការសម្រេចចិត្តរបស់អឺរ៉ុបដែលដាក់ទណ្ឌកម្មទី២០ ប្រឆាំងទីក្រុងមូស្គូ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2026
សហភាពអឺរ៉ុប នៅតែបន្តដាក់សម្ពាធទៅលើប្រទេសរុស្ស៊ី ជាមួយនឹងការបង្កើនវិធានការរឹតបន្តឹងដោយឯកតោភាគី ខណៈដែលទណ្ឌកម្មទី ២០ ត្រូវបានក្រុមប្រឹក្សាសហភាពអឺរ៉ុបអនុម័តរួចរាល់ហើយកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content